ទំនុកដំកើង
Psalm 129
គួរឲ្យសាសន៍អ៊ីស្រាអែលនិយាយ ឥឡូវថា តាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដងហើយ
2 គឺតាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដងមែន តែគេមិនបានឈ្នះខ្ញុំឡើយ
3 ពួកអ្នកភ្ជួរបានភ្ជួរខ្នងខ្ញុំ គេបានធ្វើគន្លងគេឲ្យវែង
4 តែព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់បានកាត់បណ្តាច់អស់ទាំងចំណង របស់ពួកមនុស្សអាក្រក់ចេញ
5 សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនបានត្រូវខ្មាស ហើយត្រឡប់ថយក្រោយទៅ
6 សូមឲ្យគេបានដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ ដែលស្វិតក្រៀមទៅ មុនដែលធំដុះឡើងផង
7 ជាស្មៅដែលមិនបានបំពេញដល់ដៃនៃអ្នកច្រូតឡើយ ក៏មិនបានបំពេញឱបនៃអ្នកដែលចងបាច់ដែរ
8 ហើយពួកអ្នកដែលដើរតាមទីនោះ ក៏មិនថា សូមឲ្យព្រះពរនៃព្រះយេហូវ៉ានៅលើឯងចុះ យើងឲ្យពរដល់ឯង ដោយនូវព្រះនាមព្រះយេហូវ៉ា នោះឡើយ។