Psalm 122

កាល​គេ​និយាយ​មក​ខ្ញុំ​ថា ចូរ​យើង ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា នោះ​ខ្ញុំ​មាន​សេចក្ដី​អំណរ​អរ​ណាស់
2 ឱ​ក្រុង​យេរូ‌សាឡឹម​អើយ ជើង​យើង​ឈរ​នៅ​ខាង​ក្នុង​ទ្វារ​របស់​ឯង​ហើយ
3 យេរូ‌សាឡឹម​អើយ ឯង​បាន​សង់​ឡើង ដូច​ជា​ទី​ក្រុង​ដែល​ណែន‌ណាន់​ជាប់​គ្នា
4 ជា​កន្លែង​ដែល​អស់​ទាំង​ពូជ​អំបូរ គឺ​ពូជ​អំបូរ​នៃ​ព្រះ‌យេហូវ៉ា គេ​ឡើង​ទៅ​តាម​ទម្លាប់​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
5 ដ្បិត​នៅ​ទី​នោះ មាន​បល្ល័ង្ក​តាំង​ឡើង សម្រាប់​ការ​វិនិច្ឆ័យ គឺ​ជា​បល្ល័ង្ក​ទាំង​ប៉ុន្មាន​នៃ​រាជ‌វង្ស​ដាវីឌ
6 ចូរ​អធិស្ឋាន​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​សេចក្ដី​សុខ​ចុះ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ឯង បាន​សេចក្ដី​ចម្រើន
7 សូម​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ខាង​ក្នុង​កំផែង​ឯង ហើយ​សេចក្ដី​ចម្រើន​នៅ​ក្នុង​ព្រះ‌រាជ‌វាំង​របស់​ឯង
8 ព្រោះ​យល់​ដល់​ពួក​បង​ប្អូន និង​ពួក​មិត្ត​សំឡាញ់ របស់​អញ បាន​ជា​នឹង​ពោល​ឥឡូវ​ថា សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ខាង​ក្នុង​ឯង​ចុះ
9 ដោយ​យល់​ដល់​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា នោះ​អញ​នឹង​ស្វែង​រក​សេចក្ដី​ល្អ​ដល់​ឯង។