Psalm 127

បើ​គ្មាន​ព្រះ‌យេហូវ៉ា​សង់​ផ្ទះ​ឡើង នោះ​ពួក​ជាង​ដែល​សង់ គេ​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេ បើ​គ្មាន​ព្រះ‌យេហូវ៉ា​ថែ​រក្សា​ទី​ក្រុង នោះ​ពួក​យាម​ល្បាត​គេ​ចាំ​យាម​ជា​ឥត​ប្រយោជន៍​ដែរ
2 ការ​ដែល​ឯង​ក្រោក​ឡើង​មុន​កំណត់ ហើយ​ក្រ​ចូល​ដេក​ពេល​យប់ ព្រម​ទាំង​បរិភោគ​ដោយ​ធ្វើ​ការ​នឿយ‌ហត់​ផង នោះ​ជា​ការ​ឥត​ប្រយោជន៍​ទៀត ដ្បិត​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន‌ភ្ងា​របស់​ទ្រង់ បាន​ដេក​លក់​សប្បាយ
3 មើល កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​កើត​ពី​ផ្ទៃ ក៏​ជា​រង្វាន់​ដែល​ទ្រង់​ប្រទាន​ដែរ
4 កូន​ដែល​ឯង​បង្កើត​ពី​កាល​នៅ​ក្មេង នោះ​ធៀប​ដូច​ជា​ព្រួញ​នៅ​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ
5 សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​បំពង់​ព្រួញ​ពេញ ដោយ​ព្រួញ​យ៉ាង​នោះ កាល​ណា​ត្រូវ​ការ​និយាយ​នឹង​ខ្មាំង​សត្រូវ​នៅ​មាត់​ទ្វារ​ក្រុង នោះ​ឯង​មិន​ត្រូវ​ខ្មាស​ឡើយ។