ទំនុកដំកើង
Psalm 43
ឱព្រះអង្គអើយ សូមវិនិច្ឆ័យទូលបង្គំ ហើយកាន់ក្តីរបស់ទូលបង្គំ ទាស់នឹងបណ្តាជន ដែលមិនកោតខ្លាចដល់ព្រះ ឱសូមជួយទូលបង្គំឲ្យរួចពីមនុស្សកំភូត ហើយទុច្ចរិតផង
2 ដ្បិតទ្រង់ជាព្រះដ៏ប្រទានកម្លាំងដល់ទូលបង្គំ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ ហេតុអ្វីបានជាទូលបង្គំត្រូវទៅទាំងទុក្ខព្រួយ ដោយព្រោះការសង្កត់សង្កិននៃពួកខ្មាំងសត្រូវដូច្នេះ
3 ឱសូមផ្សាយពន្លឺ និងសេចក្ដីពិត ចេញមកនាំមុខទូលបង្គំ ដើម្បីឲ្យបាននាំទូលបង្គំទៅឯភ្នំបរិសុទ្ធ ហើយក្នុងព្រះវិហារនៃទ្រង់
4 នោះទូលបង្គំនឹងទៅឯអាសនៈនៃព្រះ គឺដល់ព្រះដ៏ជាសេចក្ដីអំណរ និងជាសេចក្ដីរីករាយរបស់ទូលបង្គំ ឱព្រះអង្គដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរដល់ទ្រង់ដោយចាប់ស៊ុង
5 ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោន ហើយរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ ដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្ដីជំនួយ ហើយជាព្រះនៃអញ ។