ទំនុកដំកើង
Psalm 11
ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក ធ្វើដូចម្តេចឲ្យអ្នកបាននិយាយនឹងខ្ញុំថា ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ
2 ដ្បិតមើល ពួកមនុស្សអាក្រក់គេយឹតធ្នូ គេដំឡើងព្រួញនៅជាប់នឹងខ្សែ ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់
3 បើសិនជាគោលប្រធានត្រូវបំផ្លាញ នោះតើមនុស្សសុចរិតនឹងអាចធ្វើអ្វីបាន
4 ព្រះយេហូវ៉ាទ្រង់គង់ក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ឯបល្ល័ង្កនៃព្រះយេហូវ៉ា នោះនៅលើស្ថានសួគ៌ ព្រះនេត្រទ្រង់ទតមើល ត្របកព្រះនេត្រទ្រង់ពិចារណា មើលមនុស្សជាតិទាំងឡាយ
5 ព្រះយេហូវ៉ាទ្រង់ល្បងលមនុស្សសុចរិត តែទ្រង់មានព្រះហឫទ័យស្អប់ដល់មនុស្សអាក្រក់ និងពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោតវិញ
6 ទ្រង់នឹងបង្អុរឲ្យភ្លៀងជាអន្ទាក់មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះ និងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយ នោះនឹងបានជាចំណែកក្នុងពែងរបស់គេ
7 ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់ក៏ស្រឡាញ់សេចក្ដីសុចរិតដែរ មនុស្សទៀងត្រង់នឹងបានឃើញព្រះភ័ក្ត្រទ្រង់។