ទំនុកដំកើង
Psalm 120
កាលខ្ញុំមានសេចក្ដីវេទនា នោះបានអំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់បានតបមកខ្ញុំ
2 ឱព្រះយេហូវ៉ាអើយ សូមជួយព្រលឹងទូលបង្គំ ឲ្យរួចពីបបូរមាត់ដ៏កំភូត ហើយពីអណ្តាតដែលបញ្ឆោត
3 ឱអណ្តាតដែលបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯង តើត្រូវធ្វើអ្វីទៀតដល់ឯង
4 គឺព្រួញមុតរបស់មនុស្សខ្លាំងពូកែ និងរងើកភ្លើងឈើដង្កោផង
5 វេទនាដល់ខ្ញុំ ព្រោះអាស្រ័យនៅស្រុកមែសេក គឺដែលខ្ញុំនៅកណ្តាលត្រសាលនៃសាសន៍កេដារ
6 ជាយូរមកហើយ ព្រលឹងនៃខ្ញុំបាននៅជាមួយនឹងពួកអ្នក ដែលស្អប់សេចក្ដីសុខ
7 ខ្ញុំចូលចិត្តខាងសេចក្ដីសុខ តែកាលណាខ្ញុំថាទៅ នោះគេចូលចិត្តតែចង់ច្បាំងវិញ។