ទំនុកដំកើង
Psalm 15
ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង រោងឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន
2 គឺជាអ្នកណាដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តសេចក្ដីសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្តផង
3 ជាអ្នកដែលមិនពោលបង្កាច់ដោយអណ្តាត ឬធ្វើអាក្រក់ដល់មិត្តសំឡាញ់ ឬយករឿងបកកេរ្តិ៍ពីអ្នកជិតខាងខ្លួនឡើយ
4 ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ជាអ្នកដែលហ៊ានទាំងស្បថដល់បង់ប្រយោជន៍ខ្លួនផង ឥតប្រែប្រួលឡើយ
5 ជាអ្នកដែលមិនបញ្ចេញប្រាក់ខ្លួន ដើម្បីយកការសោះ ក៏មិនទទួលសំណូក ទាស់នឹងមនុស្សឥតមានទោស អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ អ្នកនោះនឹងមិនត្រូវរង្គើឡើយ។