ទំនុកដំកើង
Psalm 114
កាលសាសន៍អ៊ីស្រាអែល បានចេញពីស្រុកអេស៊ីព្ទ គឺកាលពូជពង្សនៃយ៉ាកុប បានចេញពីសាសន៍ ដែលមានភាសាទីទៃ
2 នោះពួកយូដាបានត្រឡប់ជាទីបរិសុទ្ធរបស់ទ្រង់ ហើយពួកអ៊ីស្រាអែលបានធ្វើជាអាណាខេត្តរបស់ទ្រង់
3 សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ ទន្លេយ័រដាន់ក៏ហូរថយច្រាសវិញ
4 អស់ទាំងភ្នំធំៗក៏លោតដូចជាចៀមឈ្មោល ហើយភ្នំតូចៗដូចជាកូនចៀម
5 ឱសមុទ្រអើយ តើវាថ្វី បានជារត់ទៅដូច្នេះ ហើយទន្លេយ័រដាន់ឯងដែរ បានជាហូរថយច្រាសទៅ
6 នឹងអស់ទាំងភ្នំធំៗអើយ បានជាលោតដូចជាចៀមឈ្មោល ហើយឯងដែរ ភ្នំតូចៗអើយ បានជាលោត ដូចជាកូនចៀមដូច្នេះ
7 ឱផែនដីអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់ គឺនៅចំពោះព្រះនៃយ៉ាកុបចុះ
8 ជាព្រះដែលធ្វើឲ្យថ្មដាប្រែទៅជាត្រពាំងទឹក គឺថ្មរឹងឲ្យទៅជាក្បាលទឹកហូរ។