Psalm 52

ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ពី​អំពើ​អាក្រក់​ដូច្នេះ សេចក្ដី​សប្បុរស​នៃ​ព្រះ​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
2 ឯ​អណ្តាត​ឯង នោះ​បង្កើត​សេចក្ដី​អាក្រក់ ទាំង​ប្រព្រឹត្ត​ឧបាយ​ឆ‌បោក ដូច​ជា​កាំបិត​កោរ​យ៉ាង​មុត
3 ឯង​ស្រឡាញ់​សេចក្ដី​អាក្រក់​ជា​ជាង​សេចក្ដី​ល្អ និង​ការ​ភូត‌ភរ​ជា​ជាង​ការ​សុចរិត។ –បង្អង់
4 ៙ ឱ​អណ្តាត​កំភូត​អើយ ឯង​ស្រឡាញ់​គ្រប់​អស់​ទាំង ពាក្យ​ដែល​នាំ​ឲ្យ​វិនាស​បង់
5 ព្រះ‌ទ្រង់​នឹង​បំផ្លាញ​ឯង​អស់‌កល្ប‌ជានិច្ច គឺ​ទ្រង់​នឹង​ចាប់​យក​ឯង​ទៅ និង​កន្ត្រាក់​ឯង​ចេញ​ពី​ទី​លំនៅ ហើយ​រំលើង​ឯង​ផុត​ពី​ស្ថាន​របស់​មនុស្ស​រស់​ចេញ។ –បង្អង់
6 ៙ មនុស្ស​សុចរិត​នឹង​ឃើញ​ដែរ ហើយ​និង​កោត‌ខ្លាច គេ​នឹង​សើច​ឡក​ឲ្យ ដោយ​ពាក្យ​ថា
7 មើល នេះ​នែ​បុរស​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹង គឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​ខ្លួន​ដ៏​មាន​ជា​បរិបូរ ហើយ​បាន​ចម្រើន​កម្លាំង​ដោយ​ការ​អាក្រក់​របស់​ខ្លួន
8 ឯ​ខ្ញុំ​វិញ ខ្ញុំ​ដូច​ជា​ដើម​អូលីវ​ខៀវ​ខ្ចី​នៅ​ក្នុង​ដំណាក់​ព្រះ ខ្ញុំ​ទុក​ចិត្ត​នឹង​សេចក្ដី​សប្បុរស​នៃ​ព្រះ​ជានិច្ច
9 ទូល‌បង្គំ​នឹង​សរសើរ​ដល់​ទ្រង់​ជា​ដរាប ដោយ​ព្រោះ​ទ្រង់​បាន​សម្រេច​ការ​នោះ ហើយ​ទូល‌បង្គំ​នឹង​សង្ឃឹម​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​ព្រះ‌នាម​ទ្រង់​ល្អ​វិសេស នៅ​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់។