ទំនុកដំកើង
Psalm 26
ឱព្រះអម្ចាស់អើយ សូមទ្រង់វិនិច្ឆ័យឲ្យទូលបង្គំ ដ្បិតទូលបង្គំបានដើរតាមចិត្តគ្រប់លក្ខណ៍របស់ទូលបង្គំ ក៏បានទុកចិត្តនឹងព្រះយេហូវ៉ាឥតល្អៀងឡើយ
2 ឱព្រះអម្ចាស់អើយ សូមពិនិត្យទូលបង្គំមើល ព្រមទាំងល្បងលទូលបង្គំ ហើយសាកចិត្តថ្លើមរបស់ទូលបង្គំផង
3 ដ្បិតសេចក្ដីសប្បុរសនៃទ្រង់នៅចំពោះភ្នែកទូលបង្គំ ហើយទូលបង្គំបានដើរតាមសេចក្ដីពិតរបស់ទ្រង់
4 ទូលបង្គំមិនបានអង្គុយរួមជាមួយនឹងមនុស្សភូតភរឡើយ ក៏មិនបានសមាគមជាមួយនឹងមនុស្សមានពុតដែរ
5 ទូលបង្គំស្អប់ចំពោះជំនុំនៃពួកមនុស្សដែលប្រព្រឹត្តអាក្រក់ ក៏មិនព្រមអង្គុយជាមួយនឹងពួកមានចិត្តអាក្រក់ឡើយ
6 ទូលបង្គំនឹងមិនលាដៃ ជាសម្គាល់ថា ឥតមានទោសទេ យ៉ាងនោះ ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងដើរក្រឡឹងអាសនៈទ្រង់
7 ដើម្បីបានបន្លឺសំឡេងអរព្រះគុណ ហើយថ្លែងប្រាប់ពីគ្រប់ទាំងការអស្ចារ្យរបស់ទ្រង់
8 ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ទីឈប់សម្រាក នៅដំណាក់ទ្រង់ ជាទីសណ្ឋិតនៅនៃសិរីល្អទ្រង់
9 សូមកុំដកព្រលឹងទូលបង្គំចេញ ជាមួយនឹងពួកមានបាប ឬជីវិតទូលបង្គំ ជាមួយនឹងមនុស្សដែលកម្ចាយឈាម
10 ដែលសុទ្ធតែមានការអាក្រក់ជាប់នៅដៃគេ ហើយដៃស្តាំរបស់គេពេញដោយសំណូកផងនោះឡើយ
11 ចំណែកទូលបង្គំៗនឹងដើរដោយចិត្តគ្រប់លក្ខណ៍ របស់ទូលបង្គំតទៅ សូមលោះ ហើយមេត្តាប្រោសដល់ទូលបង្គំផង
12 ជើងទូលបង្គំឈរនៅក្នុងផ្លូវទៀងត្រង់ហើយ ទូលបង្គំនឹងលើកសរសើរដល់ព្រះយេហូវ៉ា នៅក្នុងពួកជំនុំទាំងប៉ុន្មាន។