ទំនុកដំកើង
Psalm 110
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ដល់ព្រះអម្ចាស់នៃទូលបង្គំថា ចូរឲ្យឯងអង្គុយនៅខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង
2 ព្រះយេហូវ៉ាទ្រង់នឹងសន្ធឹងដំបងនៃព្រះចេស្តាឯង ចេញពីក្រុងស៊ីយ៉ូន ឲ្យឯងគ្រប់គ្រងនៅកណ្តាលពួកខ្មាំងសត្រូវផង
3 រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលឯងដំរៀបក្បួនទ័ពដ៏ប្រដាប់ ដោយគ្រឿងបរិសុទ្ធ ពួកកំលោះរបស់ឯងនឹងបានដូចជាទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាលមក
4 ព្រះយេហូវ៉ាទ្រង់បានស្បថហើយ ថាឯងជាសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក ទ្រង់នឹងមិនប្រែព្រះហឫទ័យឡើយ
5 ព្រះអម្ចាស់ដែលគង់នៅខាងស្តាំឯង ទ្រង់នឹងវាយលំអិតស្តេចទាំងប៉ុន្មាន នៅថ្ងៃនៃសេចក្ដីក្រោធរបស់ទ្រង់
6 ទ្រង់នឹងជំនុំជម្រះនៅកណ្តាលអស់ទាំងសាសន៍ ឲ្យមានពេញដោយសាកសព ទ្រង់នឹងវាយបំបែកក្បាលនៃនគរជាច្រើន
7 ទ្រង់នឹងសោយទឹកពីជ្រោះតាមផ្លូវ ដូច្នេះ ទ្រង់នឹងបានងើបព្រះសិរឡើង។