ទំនុកដំកើង
Psalm 61
ឱព្រះអង្គអើយ សូមស្តាប់សេចក្ដីអំពាវនាវ របស់ទូលបង្គំ សូមទ្រង់សំកាំងស្តាប់ពាក្យទូលបង្គំអធិស្ឋានផង
2 កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ
3 ដ្បិតទ្រង់បានធ្វើជាទីជ្រកឲ្យទូលបង្គំ គឺជាប៉មយ៉ាងមាំ ឲ្យរួចពីខ្មាំងសត្រូវ
4 ទូលបង្គំនឹងអាស្រ័យនៅក្នុងពន្លារបស់ទ្រង់ជានិច្ច ទូលបង្គំនឹងជ្រកនៅទីកំបាំង ក្រោមស្លាបទ្រង់។ –បង្អង់
5 ៙ ដ្បិតឱព្រះអង្គអើយ ទ្រង់បានឮសេចក្ដី ដែលទូលបង្គំបន់ហើយ ទ្រង់បានប្រោសប្រទានឲ្យទូលបង្គំបានមរដក ដែលត្រូវ ខាងពួកអ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់
6 ទ្រង់នឹងចម្រើនជីវិតទូលបង្គំដ៏ជាស្តេចឲ្យវែង អស់ទាំងឆ្នាំនៃជីវិតទូលបង្គំ នឹងបានដូចជាអាយុ របស់មនុស្សជាច្រើនដំណតទៅ
7 ទូលបង្គំនឹងអាស្រ័យនៅចំពោះព្រះជាដរាបតទៅ ឱសូមរៀបសេចក្ដីសប្បុរស និងសេចក្ដីពិតឲ្យបាន រក្សាទូលបង្គំផង
8 យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរដល់ ព្រះនាមទ្រង់ជាដរាប ដើម្បីឲ្យបានលាបំណន់របស់ទូលបង្គំរាល់តែថ្ងៃ។