Psalm 128

មាន​ពរ​ហើយ​អស់​អ្នក​ដែល កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ទ្រង់
2 ដ្បិត​ឯង​នឹង​បាន​បរិភោគ​ផល​នៃ​កម្លាំង​ដៃ​ឯង ឯង​នឹង​បាន​សប្បាយ ហើយ​និង​មាន​សេចក្ដី​សុខ​ផង
3 ប្រពន្ធ​ឯង​នឹង​បាន​ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែ ដែល​ដាំ​នៅ​ក្នុង​ទីធ្លា​នៃ​ផ្ទះ​ឯង កូន​ឯង​ទាំង​ប៉ុន្មាន នឹង​បាន​ដូច​ជា​ដើម​អូលីវ​នៅ​ជុំវិញ​តុ របស់​ឯង
4 មើល មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នឹង​បាន​ពរ​យ៉ាង​នោះ​ហើយ
5 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង​ពី​ក្រុង​ស៊ីយ៉ូន​មក ហើយ​ឯង​នឹង​បាន​ឃើញ​សេចក្ដី​ល្អ ដែល​ផ្សាយ​មក​លើ​ក្រុង​យេរូ‌សាឡឹម ដរាប​ដល់​អស់​មួយ​ជីវិត​ឯង
6 អើ ឯង​នឹង​បាន​ឃើញ​ចៅ​របស់​ឯង​ដែរ សូម​ឲ្យ​មាន​សេចក្ដី​សុខ​គ្រប​លើ សាសន៍​អ៊ីស្រា‌អែល​ផង។