Psalm 67

សូម​ព្រះ‌អង្គ​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ ហើយ​ប្រទាន​ពរ​ផង សូម​ឲ្យ​ព្រះ‌‌ភ័ក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​យើង​ខ្ញុំ។ –បង្អង់
2 ៙ ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ស្គាល់​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​អស់​ទាំង​សាសន៍​ដទៃ​បាន​ស្គាល់​សេចក្ដី សង្គ្រោះ​របស់​ទ្រង់​ដែរ
3 ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ជន​ទាំង‌ឡាយ​សរសើរ​ដល់​ទ្រង់ ឲ្យ​ជន​ទាំង​អស់​សរសើរ​ដល់​ទ្រង់
4 ឱ​សូម​ឲ្យ​អស់​ទាំង​នគរ​បាន​អរ​សប្បាយ ហើយ​ច្រៀង​ដោយ​អំណរ​ចុះ ដ្បិត​ទ្រង់​នឹង​ជំនុំ‌ជម្រះ​អស់​ទាំង​សាសន៍​ដោយ​ទៀង​ត្រង់ ហើយ​គ្រប់‌គ្រង​អស់​ទាំង​នគរ​ដែល​នៅ​ផែនដី។ បង្អង់
5 ៙ ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ជន​ទាំង‌ឡាយ​សរសើរ​ដល់​ទ្រង់ ឲ្យ​ជន​ទាំង​អស់​សរសើរ​ទ្រង់​ចុះ
6 នោះ​ដី​នឹង​បង្កើត​ផល​ឡើង ហើយ​ព្រះ​ដ៏​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ
7 ព្រះ‌ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ​ជា​ពិត ហើយ​អស់​ទាំង​ចុង​ផែនដី​បំផុត នឹង​កោត‌ខ្លាច​ដល់​ទ្រង់។