ទំនុកដំកើង
Psalm 12
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជួយផង ដ្បិតមនុស្សដែលកោតខ្លាចដល់ព្រះ គេកំពុងតែរួញថយទៅ ហើយពួកមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ ពីចំណោមមនុស្សដែរ
2 គ្រប់គ្នាពោលតែសេចក្ដីភូតភរដល់អ្នកជិតខាងខ្លួន គេពោលដោយបបូរមាត់បញ្ចើច ហើយដោយមានចិត្ត២
3 ព្រះយេហូវ៉ាទ្រង់នឹងកាត់អស់ទាំងបបូរមាត់បញ្ចើចចេញ ព្រមទាំងអណ្តាតដែលពោលពាក្យធំនោះផង
4 ជាពួកមនុស្សដែលបានថា យើងនឹងឈ្នះដោយអណ្តាត បបូរមាត់យើងស្រេចនៅយើងទេតើ តើអ្នកណាជាចៅហ្វាយលើយើង
5 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងក្រោកឡើងឥឡូវ ដោយព្រោះមានការសង្កត់សង្កិនដល់មនុស្សក្រលំបាក ហើយដោយព្រោះដំងូររបស់មនុស្សកំសត់ទុគ៌ត អញនឹងដាក់គេឲ្យនៅទីសាន្តត្រាណ ដែលគេដង្ហក់រកនោះ
6 ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះសុទ្ធស្អាតទាំងអស់ គឺដូចប្រាក់ដែលគេសាកក្នុងបាវធ្វើពីដី ហើយបានសំរងអស់៧ដងផង
7 ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងថែរក្សាអ្នកទាំងនោះ ទ្រង់នឹងជួយទំនុកបម្រុងគេ ចាប់តាំងពីដំណនេះជារៀងរាបតទៅ
8 កាលណាមនុស្សលើកតម្កើងសេចក្ដីលាមកអាក្រក់ឡើង នោះមនុស្សអាក្រក់ក៏ដើរតែពាសគ្រប់កន្លែង។