ទំនុកដំកើង
Psalm 82
ព្រះទ្រង់ឈរនៅក្នុងពួកជំនុំ ដ៏ខ្លាំងពូកែ គឺទ្រង់ដែលវិនិច្ឆ័យ នៅកណ្តាលពួកអ្នកមានអំណាច
2 តើឯងរាល់គ្នានឹងជំនុំជម្រះដោយទុច្ចរិត ហើយយល់មុខមនុស្សអាក្រក់ដល់កាលណា។ –បង្អង់
3 ៙ ចូរការពារដល់មនុស្សក្រីក្រ និងមនុស្សកំព្រា ហើយកាត់ក្តីដល់មនុស្សវេទនា និងមនុស្សកំសត់ ដោយយុត្តិធម៌ចុះ
4 ចូរជួយសង្គ្រោះមនុស្សក្រីក្រ និងមនុស្សកំសត់ទុគ៌តដែរ ត្រូវជួយគេឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់
5 គេមិនដឹង ក៏មិនយល់សោះ គេតែងដើរទៅមកក្នុងសេចក្ដីងងឹត អស់ទាំងឫសផែនដីក៏ត្រូវកក្រើករំពើក
6 អញបានពោលថា ឯងរាល់គ្នាសុទ្ធតែជាអ្នកមានអំណាច ហើយជាកូននៃព្រះដ៏ខ្ពស់បំផុត ទាំងអស់គ្នា
7 ប៉ុន្តែ ឯងនឹងស្លាប់ទៅ ដូចជាមនុស្សធម្មតាដែរ គឺនឹងត្រូវដួលដូចជាមេណាមួយ
8 ឱព្រះអង្គអើយ សូមទ្រង់ឈរឡើងជំនុំជម្រះផែនដីចុះ ដ្បិតទ្រង់នឹងបានអស់ទាំងនគរទុកជាមរដក។