ជនគណនា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 29

នៅ​ថ្ងៃ​ទី​១​ក្នុង​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ នេះ​ជា​ថ្ងៃ​សម្រាប់​ផ្លុំ​ត្រែ​ឲ្យ​ឯង​រាល់​គ្នា
2 ត្រូវ​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​កូន​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ និង​កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប
3 ព្រម​ទាំង​តង្វាយ​ម្សៅ​លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សម្រាប់​គោ​នោះ ២​ខ្ញឹង​សម្រាប់​ចៀម​នោះ
4 និង​១​ខ្ញឹង​សម្រាប់​កូន​ចៀម​មួយៗ​ក្នុង​ចៀម​ទាំង​៧​នោះ
5 ហើយ​ពពែ​ឈ្មោល​១​សម្រាប់​ជា​តង្វាយ​លោះ​បាប​ផង ប្រយោជន៍​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា
6 នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​តង្វាយ​ដុត ដែល​តែង​ថ្វាយ​នៅ​ថ្ងៃ​ចូល​ខែ និង​តង្វាយ​ម្សៅ​ផង ហើយ​លើស​ពី​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ច្រួច​នោះ​ដែរ ត្រូវ​ថ្វាយ​តាម​របៀប​តង្វាយ​នោះ ទុក​ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។
7 លុះ​ដល់​ថ្ងៃ​១០​ក្នុង​ខែ​អស្សុជ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ ហើយ​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ
8 ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា​វិញ គឺ​កូន​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ និង​កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប
9 ព្រម​ទាំង​តង្វាយ​ម្សៅ​ផង ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សម្រាប់​គោ​នោះ ២​ខ្ញឹង​សម្រាប់​ចៀម​នោះ
10 និង​១​ខ្ញឹង​សម្រាប់​កូន​ចៀម​មួយៗ ក្នុង​កូន​ចៀម​ទាំង​៧​នោះ
11 ហើយ​ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប​ផង នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​តង្វាយ​លោះ​បាប ដែល​តែង​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​លើស​ពី​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​នោះ​ដែរ។
12 នៅ​ថ្ងៃ​១៥​ក្នុង​ខែ​អស្សុជ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ ហើយ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ
13 ក៏​ត្រូវ​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​១៣ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប
14 ព្រម​ទាំង​តង្វាយ​ម្សៅ​ផង ជា​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សម្រាប់​គោ​មួយៗ ក្នុង​គោ​ទាំង​១៣​នោះ ២​ខ្ញឹង​សម្រាប់​ចៀម​ឈ្មោល​១​មួយៗ ក្នុង​ចៀម​ទាំង​២
15 និង​១​ខ្ញឹង​សម្រាប់​កូន​ចៀម​មួយៗ ក្នុង​ចៀម​ទាំង​១៤
16 ហើយ​ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ច្រួច​នោះ​ដែរ។
17 នៅ​ថ្ងៃ​ទី​២ ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​១២ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប
18 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច សម្រាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប
19 ហើយ​ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ច្រួច​នោះ​ដែរ។
20 នៅ​ថ្ងៃ​ទី​៣ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១១ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប
21 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​សម្រាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប
22 ហើយ​ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ច្រួច​នោះ​ដែរ។
23 នៅ​ថ្ងៃ​ទី​៤ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១០ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប
24 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​សម្រាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប
25 ហើយ​ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ច្រួច​នោះ​ដែរ។
26 នៅ​ថ្ងៃ​ទី​៥ ត្រូវ​ថ្វាយ​គោ​ឈ្មោល​៩ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប
27 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច សម្រាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប
28 ហើយ​ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ច្រួច​នោះ​ដែរ។
29 នៅ​ថ្ងៃ​ទី​៦ ត្រូវ​ថ្វាយ​គោ​ឈ្មោល​៨ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប
30 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច សម្រាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប
31 ហើយ​ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ច្រួច​នោះ​ដែរ។
32 នៅ​ថ្ងៃ​ទី​៧ ត្រូវ​ថ្វាយ​គោ​ឈ្មោល​៧ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប
33 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​សម្រាប់​គោ ចៀម និង​កូន​ចៀម​ទាំង​អស់​នោះ តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប
34 ហើយ​ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ច្រួច​នោះ​ដែរ។
35 នៅ​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​មុត‌មាំ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ
36 ត្រូវ​ឲ្យ​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប
37 ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច សម្រាប់​គោ ចៀម និង​កូន​ចៀម​ទាំង​នោះ តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប
38 ហើយ​ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ច្រួច​នោះ​ដែរ។
39 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​តង្វាយ​ទាំង​នេះ​ដល់​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់​របស់​ឯង ឲ្យ​លើស​ពី​អស់​ទាំង​តង្វាយ​ដុត តង្វាយ​ម្សៅ តង្វាយ​ច្រួច និង​តង្វាយ​មេត្រី ដែល​ឯង​រាល់​គ្នា​ថ្វាយ​សម្រាប់​លា​បំណន់ និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត
40 នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។