ជនគណនា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 9

នៅ​ខែ​ចេត្រ​ក្នុង​ឆ្នាំ​ទី​២ រាប់​តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា
2 ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​បុណ្យ​រំលង​នៅ​វេលា​កំណត់​ដែរ
3 គឺ​នៅ​ថ្ងៃ​១៤​ខែ​នេះ​ឯង ដល់​ល្ងាច​ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​នោះ​នៅ​វេលា​កំណត់ ត្រូវ​តែ​ធ្វើ​តាម​របៀប និង​ច្បាប់ ហើយ​បញ្ញត្ត​នៃ​បុណ្យ​នោះ​គ្រប់​Chapter
4 ម៉ូសេ​ក៏​បង្គាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ធ្វើ​បុណ្យ​រំលង
5 ដូច្នេះ គេ​ក៏​ធ្វើ​បុណ្យ​នោះ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ នៅ​ថ្ងៃ​១៤​ខែ​ចេត្រ នៅ​វេលា​ពេល​ល្ងាច តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ គឺ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​សម្រេច​យ៉ាង​ដូច្នោះ។
6 រីឯ​មនុស្ស​ខ្លះ គេ​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ បាន​ជា​គេ​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​នោះ​មិន​បាន គេ​ក៏​មក​ឯ​ម៉ូសេ និង​អើរ៉ុន នៅ​ថ្ងៃ​នោះ
7 រួច​ជម្រាប​លោក​ថា យើង​រាល់​គ្នា​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ ហេតុ​អ្វី​បាន​ជា​ឃាត់​មិន​ឲ្យ​យើង​ខ្ញុំ​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ពេល​កំណត់ ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង
8 នោះ​ម៉ូសេ​ប្រាប់​គេ​ថា ចាំ​សិន ទំរាំ​ខ្ញុំ​ឮ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា។
9 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ម៉ូសេ
10 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ‌សិន​ជា​មនុស្ស​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា ឬ​ក្នុង​ពូជ​តំណ​ឯង​ត​ទៅ មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់ ឬ​គេ​ដើរ​ដំណើរ​ទៅ​ឆ្ងាយ​ក្តី ក៏​គង់​តែ​ត្រូវ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ
11 គឺ​ត្រូវ​ឲ្យ​គេ​ធ្វើ​នៅ​ពេល​ល្ងាច ក្នុង​ថ្ងៃ​១៤ ខែ​ពិសាខ​វិញ ត្រូវ​ឲ្យ​គេ​បរិភោគ​បុណ្យ​នោះ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែរ ហើយ​និង​បន្លែ​ល្វីង
12 មិន​ត្រូវ​ឲ្យ​ទុក​អ្វី​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឲ្យ​សោះ គឺ​ត្រូវ​ធ្វើ​តាម​របៀប​បុណ្យ​រំលង​គ្រប់​Chapter
13 តែ​ឯ​មនុស្ស​ណា​ដែល​ស្អាត ឥត​មាន​ដំណើរ​ទៅ​ឯ​ណា ហើយ​ខាន​ធ្វើ​បុណ្យ​រំលង មនុស្ស​នោះ​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​តង្វាយ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៅ​វេលា​កំណត់ មនុស្ស​នោះ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​ក្នុង​អំពើ​បាប​របស់​ខ្លួន
14 បើ‌សិន​ជា​មនុស្ស​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា គេ​ចង់​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​តាម​របៀប និង​បញ្ញត្ត​ច្បាប់​របស់​បុណ្យ​រំលង​នេះ​ចុះ មាន​ច្បាប់​តែ​១​ទេ ដែល​សម្រាប់​ទាំង​អ្នក​ប្រទេស​ក្រៅ និង​អ្នក​កើត​ក្នុង​ស្រុក​ផង។
15 នៅ​ថ្ងៃ​ដែល​បាន​ដំឡើង​រោង​ឧបោសថ នោះ​ពពក​ក៏​មក​គ្រប​រោង​ឧបោសថ គឺ​ជា​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ ហើយ​នៅ​ពេល​ល្ងាច មាន​ភាព​ដូច​ជា​ភ្លើង​វិញ រហូត​ដល់​ព្រឹក
16 ក៏​មាន​ដូច្នោះ​នៅ​ជានិច្ច គឺ​មាន​ពពក​គ្រប​រោង​ឧបោសថ ហើយ​នៅ​ពេល​យប់ មាន​ដូច​ជា​ភ្លើង​វិញ
17 បើ​កាល​ណា​ពពក​ឡើង​ផុត​ពី​ត្រសាល នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ ហើយ​នៅ​កន្លែង​ណា​ដែល​ពពក​ឈប់ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ
18 ដូច្នេះ គឺ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​ទៅ ហើយ​ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែល​គេ​ឈប់​ដំឡើង​ត្រសាល​នៅ បើ​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ប៉ុណ្ណា នោះ​គេ​ក៏​ចេះ​តែ​នៅ​ជា​ដរាប​ទៅ​ប៉ុណ្ណោះ​ឯង
19 កាល​ណា​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ថ្ងៃ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ក៏​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ឥត​មាន​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​ទេ
20 ជួន‌កាល​ពពក​នៅ​លើ​រោង​ឧបោសថ​តែ​បួន​ដប់​ថ្ងៃ នោះ​គេ​ក៏​តាំង​នៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា រួច​ដែល​ចេញ​ដំណើរ​ទៅ ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ
21 ហើយ​ជួន‌កាល​ពពក​គ្រាន់​តែ​នៅ​ពី​ល្ងាច​ដល់​ព្រឹក រួច​ព្រឹក​ឡើង កាល​ណា​បាន​ឡើង​ផុត​ទៅ នោះ​គេ​ក៏​ចេញ​ដំណើរ​ទៅ កាល​ណា​ពពក​បាន​ឡើង​ផុត​ទៅ ទោះ​បើ​ជា​ពេល​ថ្ងៃ ឬ​យប់​ក្តី គង់​តែ​គេ​ក៏​ចេញ​ដំណើរ​ទៅ​ដែរ
22 ឬ​បើ​ជា​២​ថ្ងៃ ឬ​១​ខែ ឬ​១​ឆ្នាំ ដែល​ពពក​នៅ​ជាប់​លើ​រោង​ឧបោសថ​ឥត​រើ​ទៅ​ឯ​ណា នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេះ​តែ​នៅ​ទី​នោះ​ជា​ដរាប ឥត​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​ឡើយ តែ​វេលា​ណា​ដែល​ពពក​ឡើង​ផុត​វិញ នោះ​ទើប​គេ​ចេញ​ដំណើរ​ទៅ
23 គឺ​តាម​តែ​បង្គាប់​ព្រះ‌យេហូវ៉ា​ដែល​គេ​ដំឡើង​ត្រសាល ហើយ​ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​គេ​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្តាប់​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា តាម​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ដោយ‌សារ​ម៉ូសេ។