ជនគណនា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 7

រីឯ​នៅ​ថ្ងៃ​ដែល​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​ជា​ស្រេច ហើយ​បាន​លាប​ប្រេង​ញែក​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន និង​អាសនៈ ហើយ​គ្រឿង​នៃ​អាសនៈ​ទាំង​ប៉ុន្មាន ដោយ​លាប​ប្រេង ញែក​ចេញ​បរិសុទ្ធ
2 នោះ​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ពួក​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​គេ បាន​ថ្វាយ​តង្វាយ អ្នក​ទាំង​នោះ​ជា​កំពូល​លើ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ដែល​បាន​ត្រួត​លើ​ការ​រាប់​ពួក​បណ្តា‌ជន​ទាំង‌ឡាយ
3 គេ​ក៏​យក​តង្វាយ​របស់​ខ្លួន​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​រទេះ​ផ្ទុរ​៦ និង​គោ​១២ គឺ​២​នាក់​ថ្វាយ​រទេះ​១ ហើយ​ម្នាក់ៗ​ថ្វាយ​គោ​មួយៗ គេ​នាំ​យក​តង្វាយ​នេះ មក​នៅ​មុខ​រោង​ឧបោសថ។
4 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ម៉ូសេ​ថា
5 ចូរ​ទទួល​ពី​គេ​ចុះ ដើម្បី​នឹង​ប្រើ​សម្រាប់​ការ‌ងារ​នៃ​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​ឯង​ប្រគល់​ទៅ​ពួក​លេវី តាម​ក្រសួង​របស់​គេ​រៀង​ខ្លួន
6 ដូច្នេះ ម៉ូសេ​ក៏​ទទួល​រទេះ​ទាំង​នោះ ព្រម​ទាំង​គោ​ផង ប្រគល់​ឲ្យ​ដល់​ពួក​លេវី
7 លោក​ឲ្យ​រទេះ​២ និង​គោ​២​នឹម​ទៅ​ពួក​កូន​ចៅ​គើសុន តាម​ក្រសួង​គេ
8 ហើយ​រទេះ​៤ និង​គោ​៤​នឹម ទៅ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ក្រសួង​គេ នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន ដ៏​ជា​សង្ឃ
9 តែ​មិន​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​កេហាត់​ទេ ពី​ព្រោះ​ក្រសួង​គេ​ត្រូវ​ខាង​ទី​បរិសុទ្ធ គេ​ត្រូវ​តែ​លី‌សែង​វិញ។
10 ពួក​ដែល​ជា​កំពូល​ទាំង​នោះ ក៏​ថ្វាយ​តង្វាយ​សម្រាប់​បុណ្យ​ឆ្លង​អាសនៈ នៅ​ថ្ងៃ​ដែល​លាប​ប្រេង គឺ​គេ​នាំ​យក​តង្វាយ​គេ​មក​នៅ​មុខ​អាសនៈ
11 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ត្រូវ​ឲ្យ​ពួក​ដែល​ជា​កំពូល​នេះ​ថ្វាយ​តង្វាយ​របស់​គេ ក្នុង​១​ថ្ងៃ​ម្នាក់ សម្រាប់​បុណ្យ​ឆ្លង​អាសនៈ។
12 ឯ​អ្នក​ដែល​ថ្វាយ​តង្វាយ​របស់​ខ្លួន ក្នុង​ថ្ងៃ​មុន​ដំបូង នោះ​គឺ​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់ ក្នុង​ពូជ​អំបូរ​យូដា
13 ហើយ​តង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ
14 កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន
15 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​ដុត
16 ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប
17 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់។
18 នៅ​ថ្ងៃ​ទី​២ នោះ​នេថា‌នេល ជា​កូន​ស៊ូហារ ជា​កំពូល​លើ​ពូជ​អំបូរ​អ៊ីសាខារ​ក៏​ថ្វាយ
19 លោក​ថ្វាយ​តង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ
20 កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន
21 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​ដុត
22 ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប
23 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​នេថា‌នេល ជា​កូន​ស៊ូហារ។
24 នៅ​ថ្ងៃ​ទី​៣ នោះ​ត្រូវ​ជា​អេលាប ជា​កូន​ហេល៉ូន ជា​កំពូល​លើ​ពួក​កូន​ចៅ​សាប់‌យូល៉ូន
25 តង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង​សម្រាប់​ជា​តង្វាយ​ម្សៅ
26 កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន
27 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សម្រាប់​ជាង​តង្វាយ​ដុត
28 ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប
29 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​អេលាប ជា​កូន​ហេល៉ូន។
30 នៅ​ថ្ងៃ​ទី​៤ នោះ​ត្រូវ​ជា​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ​ជា​កំពូល​លើ​ពួក​កូន​ចៅ​រូបេន
31 តង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ
32 កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន
33 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​ដុត
34 ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប
35 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ។
36 នៅ​ថ្ងៃ​ទី​៥ នោះ​ត្រូវ​ជា​ស៊្លូមាល ជា​កូន​ស៊ូរី‌សាដាយ ជា​កំពូល​លើ​ពួក​កូន​ចៅ​ស៊ីម្មាន
37 តង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ
38 កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន
39 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​ដុត
40 ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប
41 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​ស៊្លូមាល ជា​កូន​ស៊ូរី‌សាដាយ។
42 នៅ​ថ្ងៃ​ទី​៦ នោះ​ត្រូវ​ជា​អេលា‌សាប់ ជា​កូន​ដេហ៊ូអែល ជា​កំពូល​លើ​ពួក​កូន​ចៅ​កាឌ់
43 តង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន​គោម​ប្រាក់១ ទំងន់​៧០ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ
44 កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន
45 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​ដុត
46 ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប
47 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​អេលា‌សាប់ ជា​កូន​ដេហ៊ូអែល។
48 នៅ​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ជា​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត ជា​កំពូល​លើ​ពួក​កូន​ចៅ​អេប្រា‌អិម
49 តង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ
50 កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន
51 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​ដុត
52 ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប
53 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត។
54 នៅ​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ជា​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ជា​កំពូល​លើ​ពួក​កូន​ចៅ​ម៉ាន៉ាសេ
55 តង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ
56 កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន
57 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​ដុត
58 ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប
59 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ។
60 នៅ​ថ្ងៃ​ទី​៩ នោះ​ត្រូវ​ជា​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី ជា​កំពូល​លើ​ពួក​កូន​ចៅ​បេន‌យ៉ាមីន
61 តង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង​សម្រាប់​ជា​តង្វាយ​ម្សៅ
62 កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន
63 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​ដុត
64 ពពែ​ឈ្មោះ​១ សម្រាប់​ជា​តង្វាយ​លោះ​បាប
65 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី។
66 នៅ​ថ្ងៃ​ទី​១០ នោះ​ត្រូវ​ជា​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ ជា​កំពូល​លើ​ពួក​កូន​ចៅ​ដាន់
67 តង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ
68 កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន
69 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​ដុត
70 ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប
71 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥​អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ។
72 នៅ​ថ្ងៃ​ទី​១១ នោះ​ត្រូវ​ជា​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន ជា​កំពូល​លើ​ពួក​កូន​ចៅ​អេស៊ើរ
73 តង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ
74 កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន
75 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​ដុត
76 ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប
77 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥​អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន។
78 នៅ​ថ្ងៃ​ទី​១២ នោះ​ត្រូវ​ជា​អ័ហ៊ីរ៉ា ជា​កូន​អេណាន់ ជា​កំពូល​លើ​ពួក​កូន​ចៅ​ណែប‌ថាលី
79 តង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ
80 កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន
81 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​ដុត
82 ពពែ​ឈ្មោល​១ សម្រាប់​ជា​តង្វាយ​លោះ​បាប
83 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​អ័ហ៊ីរ៉ា ជា​កូន​អេណាន់។
84 នេះ​ជា​តង្វាយ​របស់​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រា‌អែល សម្រាប់​បុណ្យ​ឆ្លង​អាសនៈ នៅ​ថ្ងៃ​ដែល​លាប​ប្រេង​នោះ រួម​ទាំង​អស់​គឺ​ជា​ថាស​ប្រាក់​១២ ចាន‌គោម​ប្រាក់​១២ កូន​ចាន​មាស​១២
85 ឯ​ថាស​ប្រាក់​នីមួយៗ​មាន​ទំងន់​១៣០​ដំឡឹង ហើយ​ចាន‌គោម​នីមួយៗ​មាន​ទំងន់​៧០​ដំឡឹង បូក​រួម​ប្រាក់​ក្នុង​គ្រឿង​ទាំង​នោះ​ទៅ ត្រូវ​ជា​២​ពាន់​៤០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ
86 ឯ​កូន​ចាន​មាស​១២​ដែល​ដាក់​ពេញ​ដោយ​កំញាន នោះ​នីមួយៗ​មាន​ទំងន់​១០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ រួម​ទំងន់​មាស​ទាំង​ប៉ុន្មាន​ក្នុង​កូន​ចាន​ទាំង​នោះ​ទៅ​ត្រូវ​ជា​១២០​ដំឡឹង
87 ឯ​សត្វ​ទាំង​ប៉ុន្មាន​សម្រាប់​ជា​តង្វាយ​ដុត នោះ​គឺ​គោ​ឈ្មោល​១២ ចៀម​ឈ្មោល​១២ និង​កូន​ចៀម​ឈ្មោល​១២​អាយុ​១​ខួប ព្រម​ទាំង​តង្វាយ​ម្សៅ​នោះ​ផង ហើយ​ពពែ​ឈ្មោល​១២ សម្រាប់​ជា​តង្វាយ​លោះ​បាប
88 ឯ​សត្វ​ទាំង​ប៉ុន្មាន​សម្រាប់​ជា​តង្វាយ​មេត្រី នោះ​គឺ​គោ​ឈ្មោល​២៤ ចៀម​ឈ្មោល​៦០ ពពែ​ឈ្មោល​៦០ និង​កូន​ចៀម​ឈ្មោល​៦០ អាយុ​១​ខួប នេះ​ហើយ​ជា​តង្វាយ​សម្រាប់​បុណ្យ​ឆ្លង​អាសនៈ ក្នុង​ពេល​ក្រោយ​ដែល​លាប​ប្រេង​ហើយ។
89 រួច​កាល​ម៉ូសេ​បាន​ចូល​ទៅ​ទូល​នឹង​ព្រះ ក្នុង​ត្រសាល​ជំនុំ នោះ​លោក​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក​ពី​លើ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់ គឺ​ពី​កណ្តាល​ចេរូប៊ីន​ទាំង​២ ហើយ​លោក​ក៏​ទូល​តប​នឹង​ទ្រង់។