យ៉ូប

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42


ជំពូក 25

នោះ​ប៊ីល‌ដាឌ សាសន៍​ស៊ូអា គាត់​ឆ្លើយ​ឡើង​ថា
2 ព្រះ‌ចេស្តា និង​សេចក្ដី​ស្ញែង​ខ្លាច​នៅ​នឹង​ទ្រង់ ក៏​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ស្ថាន​ដ៏​ខ្ពស់​របស់​ទ្រង់
3 ឯ​ចំនួន​ពល​ទ័ព​ទ្រង់ តើ​នឹង​រាប់​បាន​ឬ តើ​មាន​អ្នក​ឯ​ណា​ដែល​ពន្លឺ​ទ្រង់​មិន​រះ​ឡើង​បំភ្លឺ​ដល់​គេ​នោះ
4 ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​បាន ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធ
5 មើល ទាំង​ខែ​ក៏​មិន​ភ្លឺ​ដែរ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​មិន​ជ្រះ‌ថ្លា​នៅ​ព្រះ‌នេត្រ​ទ្រង់​ផង
6 ចំណង់​បើ​មនុស្ស​ដែល​ជា​ដង្កូវ​ទទេ និង​កូន​មនុស្ស​ដែល​ជា​ដង្កូវ​ដែរ តើ​នឹង​បាន​យ៉ាង​ណា​ទៅ។