យ៉ូស្វេ
ជំពូក 19
គេចាប់ឆ្នោតទី២ឲ្យស៊ីម្មាន គឺឲ្យពូជអំបូរពួកកូនចៅស៊ីម្មានតាមគ្រួគេទាំងប៉ុន្មាន ហើយមរដកគេក៏ត្រូវត្រង់កណ្តាលមរដករបស់ពួកកូនចៅយូដា
2 ឯមរដករបស់គេ គឺជាក្រុងប្អៀរ-សេបា១ សេបា១ ម៉ូឡាដា១
3 ហាសា-ស៊ូអាល១ បាឡា១ អាសែម១
4 អែលថូឡាត១ បេធូល១ ហោម៉ា១
5 ស៊ីកឡាក់១ បេត-ម៉ារកាបូត១ ហាសា-ស៊ូសា១
6 បេត-ល្បាអូត១ និងសារូហែន១ ទាំងអស់មាន១៣ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
7 ក្រុងអាយីន១ រីម៉ូន១ អេធើរ១ ហើយអាសាន១ ទាំងអស់មាន៤ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
8 និងស្រុកទាំងអស់ដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ប្អាឡាត-ប្អៀរ និងរ៉ាម៉ាត ដែលនៅស្រុកត្បូង នេះហើយជាមរដក របស់ពូជអំបូរពួកកូនចៅស៊ីម្មាន តាមគ្រួគេទាំងប៉ុន្មាន
9 ឯមរដកពួកកូនចៅស៊ីម្មាននេះ គឺបានដកយកពីចំណែកពួកកូនចៅយូដា ដ្បិតចំណែកពួកកូនចៅយូដាធំពេក គេនៅមិនអស់ទេ ហេតុនោះបានជាពួកកូនចៅស៊ីម្មានបានមរដករបស់គេ នៅកណ្តាលមរដករបស់ពួកយូដា។
10 គេចាប់ឆ្នោតទី៣ឲ្យពួកកូនចៅសាប់យូល៉ូនតាមគ្រួគេទាំងប៉ុន្មាន ឯព្រំដែនរបស់មរដកគេ នោះរហូតដល់សារីឌ
11 ព្រំគេឡើងទៅឯខាងលិចរហូតដល់ម៉ារ៉ាឡា ហើយដល់ដាបាសែត រួចក៏តម្រង់ទៅឯស្ទឹងដែលហូរទៅខាងមុខយ៉ុកនាម
12 ហើយត្រង់សារីឌក៏បត់ទៅឯខាងកើតដល់ព្រំគីស្លូត-តាបោរ រួចក៏ចេញមកត្រង់ដាប្រាតឡើងទៅដល់យ៉ាភា
13 ពីទីនោះក៏បណ្តោយទៅឯខាងកើតតាមគីតា-ហេភើរ និងអ៊ីតា-កាស៊ីន ហើយនិងរីម៉ូនរហូតដល់នេយ៉ា
14 រួចក៏បត់ទៅឯខាងជើងដល់ហាណាថូន ហើយចេញមកក្នុងច្រកភ្នំយីបថា-អែល
15 មានក្រុងកាថាត១ ណាហាឡាល១ ស៊ីមរ៉ុន១ យីដាឡា១ និងបេថ្លេហិម១ ទាំងអស់មាន១២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
16 ទីក្រុងទាំងនេះ និងភូមិទាំងប៉ុន្មាននៅជុំវិញ នោះជាមរដករបស់ផងពួកកូនចៅសាប់យូល៉ូនតាមគ្រួគេទាំងប៉ុន្មាន។
17 គេចាប់ឆ្នោតទី៤ឲ្យពួកអ៊ីសាខារ គឺឲ្យពួកកូនចៅអ៊ីសាខារតាមគ្រួគេ
18 ឯព្រំដែនរបស់គេ នោះទៅតាមយេសរាល គីសាឡូត ស៊ូណែម
19 ហាផារែម ស៊ីអូន អាណាក្រាត
20 រ៉ាប៊ីត គីសយ៉ូន អាបែស
21 រេមែត អេន-កានីម អេន-ហាដា និងបេតផាសេ
22 រួចក៏តម្រង់ទៅឯភ្នំតាបោរ ក្រុងសាហាស៊ីម៉ា បេត-សេមែស ហើយចេញទៅផុតត្រឹមទន្លេយ័រដាន់ ទាំងអស់មាន១៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
23 ទីក្រុងទាំងនេះ និងភូមិទាំងប៉ុន្មាននៅជុំវិញ ជាមរដករបស់ពូជអំបូរពួកកូនចៅអ៊ីសាខារតាមគ្រួគេទាំងប៉ុន្មាន។
24 គេចាប់ឆ្នោតទី៥ឲ្យពូជអំបូរពួកកូនចៅអេស៊ើរតាមគ្រួគេ
25 ឯព្រំដែនរបស់គេ នោះគឺជាក្រុងហេលកាត ហាលី បេថែន អាកសាប
26 អាឡាម្លេក អាម្អាត និងមីសាល រួចក៏តម្រង់ទៅឯខាងលិច ដល់ភ្នំកើមែល រហូតដល់ស៊ីហោរ-លីបណាត
27 ពីទីនោះក៏បត់ទៅឯខាងកើតដល់បេត-ដាកុន រហូតដល់ខែត្រសាប់យូល៉ូន និងច្រកភ្នំយីបថា-អែល រួចទៅឯខាងជើងដល់បេត-អេមែក និងណ្អែល ហើយបណ្តោយទៅតាមឆ្វេងនៃកាបួល
28 ដល់អេប្រុន រេហុប ហាំម៉ូន និងខាណា រហូតដល់ក្រុងស៊ីដូនធំ
29 រួចក៏បត់ទៅដល់រ៉ាម៉ា និងទីរ៉ុសដ៏ជាក្រុងមាំមួន រួចក៏បត់ទៅដល់ហូសា ហើយចេញទៅផុតត្រឹមសមុទ្រតាមស្រុកអាក់ស៊ីប
30 ក៏មានក្រុងអ៊ូម៉ា អាផែក និងរេហុបទៀត ទាំងអស់មាន២២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
31 ទីក្រុងទាំងនេះ និងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅអេស៊ើរ តាមគ្រួគេទាំងប៉ុន្មាន។
32 គេចាប់ឆ្នោតទី៦ឲ្យពួកកូនចៅណែបថាលី គឺឲ្យពួកកូនចៅណែបថាលីតាមគ្រួគេ
33 ឯព្រំដែនរបស់គេនោះចាប់តាំងពីហេឡែប គឺពីដើមម៉ៃសាក់ស្អាណានីមតាមអាដាមី-នេកេប និងយ៉ាបនាល រហូតដល់ឡាគូមទៅផុតត្រឹមទន្លេយ័រដាន់
34 ពីទីនោះក៏បត់ទៅឯខាងលិចដល់ភ្នំអាសណូត-តាបោរ និងហ៊ូកុក ហើយទៅដល់នឹងស្រុកសាប់យូល៉ូនខាងត្បូង និងស្រុកអេស៊ើរខាងលិច ហើយនិងស្រុកយូដានៅត្រង់ទន្លេយ័រដាន់ខាងកើត
35 ឯអស់ទាំងទីក្រុងមាំមួន នោះគឺស៊ីឌីម១ សេរ១ ហាំម៉ាត១ រ៉ាកាត១ គីនេរ៉ែត១
36 អាដាម៉ា១ រ៉ាម៉ា១ ហាសោរ១
37 កេដែស១ អេទ្រី១ អេន-ហាសោរ១
38 យីរ៉ូន១ មីកដាល-អែល១ ហូរែម១ បេត-អាណាត១ និងបេត-សេមែស១ ទាំងអស់មាន១៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
39 ទីក្រុងទាំងនេះ និងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅណែបថាលី តាមគ្រួគេទាំងប៉ុន្មាន។
40 គេចាប់ឆ្នោតទី៧ឲ្យពូជអំបូរពួកកូនចៅដាន់ តាមគ្រួគេ
41 ឯព្រំដែនមរដករបស់គេ នោះគឺជាក្រុងសូរ៉ាស អែសថោល អ៊ារ-សេមែស
42 ស្អាឡាប៊ីន អាយ៉ាឡូន យីតឡា
43 អេឡូន ធីមណា អេក្រុន
44 អែលថ្កេរ គីបថោន ប្អាឡាត
45 យេហ៊ូឌ បេនេ-បេរ៉ាក កាថ-រីម៉ូន
46 មេយ៉ារកុន រ៉ាកុន ព្រមទាំងដែនស្រុកទល់មុខនឹងយ៉ុបប៉េ
47 ឯដែនស្រុករបស់ពួកកូនចៅដាន់ នោះក៏ផ្សាយចេញពីស្រុកគេទៅ ដ្បិតគេឡើងទៅច្បាំងនឹងក្រុងលេសែម ហើយវាយយកបានដោយមុខដាវ រួចក៏នៅក្នុងស្រុកនោះ ទុកជាកេរអាកររបស់គេ គេដាក់ឈ្មោះក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាអយ្យកោគេ
48 ទីក្រុងទាំងនោះ និងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅដាន់ តាមគ្រួគេទាំងប៉ុន្មាន។
49 កាលគេបានចែកស្រុកជាមរដកដល់គ្នា តាមព្រំប្រទល់រួចហើយ នោះពួកកូនចៅអ៊ីស្រាអែលក៏ឲ្យមរដកដល់យ៉ូស្វេជាកូននុន នៅជាកណ្តាលស្រុកគេដែរ
50 គេឲ្យទីក្រុងធីម៉្នាត-សេរ៉ា នៅក្នុងភ្នំរបស់ស្រុកអេប្រាអិមដល់លោក តាមបង្គាប់ព្រះយេហូវ៉ា ដូចជាលោកបានសូម រួចលោកក៏សង់ទីក្រុង ហើយតាំងទីលំនៅនៅទីនោះ។
51 នេះហើយជាមរដកទាំងប៉ុន្មានដែលអេលាសារដ៏ជាសង្ឃ និងយ៉ូស្វេ ជាកូននុន ហើយនិងពួកវង្សានុវង្សនៃពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន បានចែកដល់គេ ដោយចាប់ឆ្នោត ចំពោះព្រះយេហូវ៉ា នៅមាត់ទ្វារត្រសាលជំនុំ ត្រង់ស៊ីឡូរ ដូច្នេះ គេក៏បានសម្រេចការចែកស្រុកហើយជាស្រេច។