យ៉ូស្វេ
ជំពូក 14
ហើយនេះជាមរដកដែលពួកកូនចៅអ៊ីស្រាអែលបានទទួលនៅក្នុងស្រុកកាណាន គឺដែលអេលាសារ ដ៏ជាសង្ឃ និងយ៉ូស្វេជាកូននុន ហើយនិងពួកមេលើវង្សានុវង្ស របស់ពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានបានចែកឲ្យ
2 មរដកទាំងនោះគេបានចែកឲ្យពូជអំបូរ៩ និងពូជអំបូរ១ចំហៀងនោះ ដោយចាប់ឆ្នោត ដូចជាព្រះយេហូវ៉ាបានបង្គាប់មកដោយសារលោកម៉ូសេ
3 ដ្បិតលោកម៉ូសេបានចែកមរដកដល់ពូជអំបូរទាំង២ និង១ចំហៀងទៀត នៅខាងនាយទន្លេយ័រដាន់ហើយ តែមិនបានចែកឲ្យដល់ពួកលេវីទេ
4 ពីព្រោះពួកកូនចៅយ៉ូសែបបានចែកជាពូជអំបូរ២ផ្នែកទៅហើយ គឺម៉ាន៉ាសេ និងអេប្រាអិម ដូច្នេះ គេមិនបានចែកចំណែកណាដល់ពួកលេវីនៅក្នុងស្រុកនោះទេ លើកតែទីក្រុងសម្រាប់ឲ្យគេនៅប៉ុណ្ណោះ ព្រមទាំងដីនៅជុំវិញទាំងប៉ុន្មានសម្រាប់ហ្វូងសត្វ និងទ្រព្យសម្បត្តិគេផង
5 ពួកកូនចៅអ៊ីស្រាអែលក៏ចែកស្រុកគ្នា តាមសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកលោកម៉ូសេ។
6 គ្រានោះ ពួកកូនចៅយូដាក៏ចូលមកឯយ៉ូស្វេត្រង់គីលកាល រួចកាលែប ជាកូនយេភូនេ ជាពួកកេណាសក៏និយាយនឹងលោកថា លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ ពីដំណើរខ្ញុំ និងលោក នៅត្រង់កាដេស-បារនាហើយ
7 កាលលោកម៉ូសេជាអ្នកបម្រើនៃព្រះយេហូវ៉ា បានចាត់ខ្ញុំពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុក នោះខ្ញុំមានអាយុ៤០ឆ្នាំហើយ ខ្ញុំក៏បានត្រឡប់មកវិញ ជម្រាបលោកតាមគំនិតខ្ញុំ
8 ប៉ុន្តែ ពួកបងប្អូនដែលឡើងទៅជាមួយនឹងខ្ញុំ គេបានរំសាយចិត្តពួកបណ្តាជនវិញ ឯខ្ញុំបានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃខ្ញុំគ្រប់Chapter
9 ហើយនៅថ្ងៃនោះឯង លោកម៉ូសេក៏ស្បថថា ដីដែលជើងឯងបានជាន់ នោះនឹងត្រូវបានជាមរដកដល់ឯង និងកូនចៅឯងតរៀងទៅ ដោយព្រោះឯងបានតាមព្រះយេហូវ៉ាជាព្រះនៃអញគ្រប់Chapter
10 ឥឡូវនេះ មើល ព្រះយេហូវ៉ាទ្រង់បានទុកឲ្យខ្ញុំរស់នៅដូចជាទ្រង់បានមានព្រះបន្ទូល គឺមាន៤៥ឆ្នាំនេះហើយ តាំងពីព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្ដីនោះនឹងលោកម៉ូសេ ក្នុងកាលដែលពួកអ៊ីស្រាអែលកំពុងដើរក្នុងទីរហោស្ថាននៅឡើយ ហើយមើល នៅថ្ងៃនេះ ខ្ញុំមានអាយុ៨៥ឆ្នាំហើយ
11 សព្វថ្ងៃនេះ ខ្ញុំនៅតែមានកម្លាំង ដូចក្នុងកាលដែលលោកម៉ូសេបានចាត់ខ្ញុំឲ្យទៅនោះនៅឡើយ កម្លាំងខ្ញុំឥឡូវនេះក៏ដូចជាកាលពីដើមដែរ សម្រាប់នឹងទៅច្បាំងទាំងចេញទៅហើយចូលមកវិញផង
12 ដូច្នេះ សូមឲ្យស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅវេលានោះ ហើយថា មានសាសន៍អ័ណាក់នៅស្រុកនោះ ហើយមានទាំងទីក្រុងធំៗដែលមានកំផែងផង ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងខ្ញុំទេដឹង ឲ្យខ្ញុំបានបណ្តេញគេចេញទៅ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។
13 នោះយ៉ូស្វេឲ្យពរដល់កាលែប ជាកូនយេភូនេ ហើយក៏ឲ្យក្រុងហេប្រុនទៅគាត់ទុកជាមរដក
14 ដូច្នេះ ក្រុងហេប្រុនបានត្រឡប់ជាមរដករបស់កាលែប ជាកូនយេភូនេ ដែលជាពួកកេណាស ដរាបដល់សព្វថ្ងៃនេះ ពីព្រោះគាត់បានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់Chapter
15 រីឯក្រុងហេប្រុននេះ ពីដើម មានឈ្មោះជាគារយ៉ាត់-អើបា ដែលអើបានោះជាមនុស្សមានមាឌធំជាងគេក្នុងពួកសាសន៍អ័ណាក់ តពីនោះមក ស្រុកនោះក៏បានស្រាកស្រាន្តពីចម្បាំងទៅ។