របាក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29


ជំពូក 9

គឺ​យ៉ាង​នោះ​ដែល​បាន​រាប់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពង្សាវតារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រា‌អែល រួច​មក ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ី‌ឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។
2 រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី និង​ពួក​នេធីនិម
3 ឯ​ពួក​កូន​ចៅ​យូដា ពួក​កូន​ចៅ​បេន‌យ៉ាមីន ពួក​កូន​ចៅ​អេប្រា‌អិម និង​ម៉ាន៉ាសេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូ‌សាឡឹម
4 ក្នុង​ពួក​កូន​របស់​ពេរេស ជា​កូន​យូដា នោះ​មាន​អ៊ូថាយ ជា​កូន​អាំមីហ៊ូត ដែល​ជា​កូន​អំរីៗ ជា​កូន​អ៊ីមរីៗ ជា​កូន​បានី
5 ហើយ​ក្នុង​ពួក​ស៊ីឡូរ នោះ​មាន​អ័សាយ៉ា ជា​កូន​ច្បង និង​កូន​ចៅ​គាត់​ទាំង​អស់
6 ក្នុង​ពួក​កូន​សេរ៉ាស នោះ​មាន​យេអួល និង​ពួក​បង​ប្អូន​គាត់ រួម​ទាំង​អស់​មាន​៦៩០​នាក់
7 ក្នុង​ពួក​កូន​ចៅ​បេន‌យ៉ាមីន នោះ​មាន​សាលូវ ជា​កូន​មស៊ូឡាម ជា​កូន​ហូដាវា ជា​កូន​ហាសេនួរ
8 ព្រម​ទាំង​យីប‌នេយ៉ា ជា​កូន​យេរ៉ូហាំ និង​អេឡា ជា​កូន​អ៊ូស៊ី ដែល​ជា​កូន​មីករីៗ​ជា​កូន​មស៊ូឡាមៗ ជា​កូន​សេផាធាៗ ជា​កូន​រេហួលៗ​ជា​កូន​យីប‌នីយ៉ា
9 និង​ពួក​បង​ប្អូន​គេ តាម​ពូជ​ដំណ​គេ​រៀង​ខ្លួន​ទាំង​អស់​មាន​៩៥៦​នាក់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​ជំនួរ​វង្ស​ឪពុក​គេ​រៀង​ខ្លួន។
10 ក្នុង​ពួក​សង្ឃ នោះ​មាន​យេដាយ៉ា យេហូ‌យ៉ារីប យ៉ាគិន
11 អ័សារា​ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​មស៊ូឡាមៗ ជា​កូន​សាដុកៗ ជា​កូន​មេរ៉ាយ៉ូតៗ ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​អ្នក​ត្រួត‌ត្រា​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ
12 ព្រម​ទាំង​អ័ដាយ៉ា ជា​កូន​យេរ៉ូហាំ ដែល​ជា​កូន​ផាសហ៊ើរៗ ជា​កូន​ម៉ាលគា ហើយ​មាន​ម្អាសាយ ជា​កូន​អ័ឌីអែល ដែល​ជា​កូន​យ៉ាសេរ៉ាៗ​ជា​កូន​មស៊ូឡាមៗ​ជា​កូន​មស៊ី‌លេ‌មីតៗ​ជា​កូន​អ៊ីមមើរ
13 ហើយ​និង​បង​ប្អូន​គេ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ទាំង​អស់​មាន​១៧៦០​នាក់ ជា​ពួក​មនុស្ស​ស្ទាត់​ណាស់ ក្នុង​ការ‌ងារ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ។
14 ក្នុង​ពួក​លេវី នោះ​មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​អាស‌រី‌កាមៗ ជា​កូន​ហាសាបយ៉ា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី
15 ព្រម​ទាំង​បាក‌បាការ ហេរេស កាឡាល និង​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​ស៊ីកគ្រីៗ ជា​កូន​អេសាភ
16 ហើយ​អូបាឌា ជា​កូន​សេម៉ាយ៉ា ដែល​ជា​កូន​កាឡាលៗ ជា​កូន​យេឌូថិន ហើយ​មាន​បេរេគា ជា​កូន​អេសា ដែល​ជា​កូន​អែល‌កាណា នៅ​ភូមិ​ទាំង​ប៉ុន្មាន​នៃ​ពួក​នថូផា។
17 ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ នោះ​មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន និង​បង​ប្អូន​គេ ឯ​សាលូម​នេះ គាត់​ជា​មេ​គេ
18 ពី​ដើម​រៀង​មក អ្នក​ទាំង​នោះ​តែង​តែ​ចាំ​ទ្វារ​ស្តេច ជា​ទ្វារ​ទិស​ខាង​កើត ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​លេវី
19 ឯ​សាលូម ជា​កូន​កូរ៉ា ដែល​ជា​កូន​អេបៀ‌សាប់ៗ​ជា​កូន​កូរេ និង​ពួក​បង​ប្អូន​ដែល​ជា​ជំនួរ​វង្ស​ឪពុក​គាត់ គឺ​ជា​ពួក​កូរេ គេ​ត្រួត‌ត្រា​លើ​ការ‌ងារ​របស់​ពួក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល ឯ​ពួក​អយ្យកោ​គេ​ក៏​បាន​ត្រួត‌ត្រា​លើ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​ឆ្មាំ​ទ្វារ​ដែរ
20 ហើយ​ពី​ដើម​ភីនេ‌ហាស ជា​កូន​អេលាសារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​គាត់
21 ឯ​សាការី ជា​កូន​មសេ‌លេមា គាត់​ជា​អ្នក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល​ជំនុំ
22 អស់​ពួក​អ្នក​ទាំង​នេះ ដែល​បាន​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​២១២​នាក់ បាន​រាប់​គេ​តាម​ពង្សាវតារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ និង​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត បាន​តាំង​ឡើង​ឲ្យ​ធ្វើ​ការ‌ងារ​នោះ
23 ដូច្នេះ គេ និង​ពួក​កូន​ចៅ​គេ មាន​អំណាច​ត្រួត‌ត្រា​លើ​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ត្រសាល​នៃ​រោង​ឧបោសថ តាម​លំដាប់​វេន
24 មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​៤​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង
25 ឯ​ពួក​បង​ប្អូន​គេ​ដែល​នៅ​ឯ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា​មួយ​ម្តងៗ​អស់​៧​ថ្ងៃ
26 ដ្បិត​ពួក​លេវី​ទាំង​៤​នាក់ ដែល​ជា​មេ​ពួក​ឆ្មាំ​ទ្វារ គេ​ជាប់​ធ្វើ​ការ‌ងារ​គេ ហើយ​ក៏​ត្រួត​លើ​បន្ទប់ និង​លើ​របស់​ថ្លៃ​វិសេស​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ
27 គេ​មាន​ទី​អាស្រ័យ​នៅ​ជុំវិញ​ព្រះ‌វិហារ​នៃ​ព្រះ ដ្បិត​ការ‌ងារ​បើក​ទ្វារ​រាល់​ព្រឹក នោះ​ស្រេច​នៅ​លើ​គេ។
28 មាន​ពួក​គេ​ខ្លះ ជា​អ្នក​ថែ​រក្សា​ភាជនៈ ដែល​សម្រាប់​ការ‌ងារ ដ្បិត​កាល​ណា​គេ​យក​គ្រឿង​ទាំង​នោះ​ចេញ​ចូល នោះ​ក៏​ត្រូវ​រាប់​គ្រប់​ពេល​វេលា
29 មាន​ខ្លះ​ទៀត​បាន​តាំង​ឡើង ឲ្យ​ត្រួត​មើល​ប្រដាប់​ទាំង​ប៉ុន្មាន និង​ភាជនៈ​របស់​ទី​បរិសុទ្ធ ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង កំញាន ហើយ​និង​គ្រឿង​ក្រអូប​ផង
30 មាន​អ្នក​ខ្លះ​ជា​កូន​របស់​ពួក​សង្ឃ ធ្វើ​ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប
31 ឯ​ម៉ាធិធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការ‌ងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចំអិន​ក្នុង​ជើង‌ក្រាន
32 ហើយ​បង​ប្អូន​គេ​ខ្លះ ដែល​ជា​ពួក​កេហាត់​ដូច​គ្នា ក៏​ត្រួត​មើល​ការ​ធ្វើ​នំបុ័ង​តាំង​ទុក​រាល់​តែ​ថ្ងៃ​ឈប់​សម្រាក។
33 ឯ​ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឪពុក​ក្នុង​ពួក​លេវី គេ​អាស្រ័យ​នៅ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន ហើយ​ក៏​ទំនេរ​ពី​ការ​ឯ​ទៀត ដ្បិត​គេ​ធ្វើ​ការ‌ងារ​របស់​គេ​ទាំង​យប់​ទាំង​ថ្ងៃ
34 នេះ​ជា​ពួក​អ្នក​ដែល​ជា​កំពូល លើ​វង្ស​នៃ​ពួក​ឪពុក​ក្នុង​ពួក​លេវី តាម​ពង្សាវតារ​គេ គឺ​ជា​មេ​ទាំង​អស់ ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។
35 ឯ​យេហ៊ី‌អែល ជា​អ្នក​តាំង​ក្រុង​គីបៀន ក៏​នៅ​ក្នុង​ទី​ក្រុង​នោះ​ឯង ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា
36 ឯ​កូន​ច្បង គឺ​អាបដូន រួច​ស៊ើរ គីស បាល នើរ ណាដាប
37 កេដោរ អ័ហ៊ីយ៉ូរ សាការី និង​មីកឡូត
38 ឯ​មីកឡូត​ក៏​បង្កើត​សាំម៉ា ពួក​អ្នក​ទាំង​នោះ​ក៏​អាស្រ័យ​នៅ​ជា​មួយ​នឹង​បង​ប្អូន​គេ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ដែរ។
39 ឯ​នើរ​គាត់​បង្កើត​គីស គីស​បង្កើត​សូលៗ​បង្កើត​យ៉ូណា‌ថាន ហើយ​ម៉ាលគី-ស៊ូអា អ័ប៊ី‌ន៉ាដាប់ និង​អែស-បាល
40 កូន​របស់​យ៉ូណា‌ថាន គឺ​មេរីប-បាលៗ​បង្កើត​មីកា
41 ឯ​កូន​របស់​មីកា គឺ​ពីថូន មែលេក ថាក់រា និង​អ័ហាស
42 ឯ​អ័ហាស​គាត់​បង្កើត​យ៉ារ៉ាៗ​បង្កើត​អ័លេ‌មេត អាស‌ម៉ាវែត និង​ស៊ីមរីៗ​បង្កើត​ម៉ូសា
43 ម៉ូសា​បង្កើត​ប៊ីនា រួច​ប៊ីនា​មាន​កូន​ឈ្មោះ​រេផាយ៉ា រេផាយ៉ា​មាន​កូន​ឈ្មោះ​អេលាសារ ហើយ​អេលាសារ​មាន​កូន​ឈ្មោះ​អ័សេល
44 ឯ​អ័សេល​មាន​កូន​ប្រុស​៦ ឈ្មោះ​របស់​គេ​គឺ អាស‌រី‌កាម បូករូវ អ៊ីស‌ម៉ាអែល ស្អារា អូបាឌា និង​ហាណាន នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ័សេល។