របាក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29


ជំពូក 4

ឯ​កូន​របស់​យូដា គឺ​ពេរេស ហេស្រុន កើមី ហ៊ើរ និង​សូបាល
2 ឯ​រីអាយ៉ា ជា​កូន​សូបាល គាត់​បង្កើត​យ៉ាហាត ហើយ​យ៉ាហាត​បង្កើត​អ័ហ៊ូ‌ម៉ាយ និង​ឡាហាឌ នេះ​ហើយ​ជា​គ្រូ​នៃ​ពួក​សូរ៉ាត
3 ឯ​ពួក​អ្នក​ដែល​កើត​ពី​ឪពុក​របស់​អេថាម គឺ​យេស‌រាល យីសម៉ា និង​យីឌ‌បាស ហើយ​ប្អូន​ស្រី​របស់​គេ នាង​ឈ្មោះ​ហាស‌លែល-ពូនី
4 ឯ​ពេនួល​ជា​អ្នក​តាំង​ក្រុង​កេដោរ ហើយ​អេស៊ើរ​ជា​អ្នក​តាំង​ក្រុង​ហ៊ូសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ហ៊ើរ ជា​កូន​ច្បង​នៃ​នាង​អេប្រាតា ហើយ​ជា​អ្នក​តាំង​ក្រុង​បេថ្លេ‌ហិម។
5 ឯ​អាស‌ហ៊ើរ ជា​អ្នក​តាំង​ក្រុង​ត្កូអា គាត់​មាន​ប្រពន្ធ​២ មួយ​ឈ្មោះ​ហេឡា ហើយ​មួយ​ឈ្មោះ​ណាអារ៉ា
6 នាង​ណាអារ៉ា​បង្កើត​បាន​អ័ហ៊ូ‌សាម ហេភើរ ថេម៉ានី និង​អ័ហាស‌ថារី​ឲ្យ​គាត់ នោះ​សុទ្ធ​តែ​ជា​កូន​របស់​នាង​ណាអារ៉ា​ទាំង​ប៉ុន្មាន
7 ឯ​កូន​របស់​ហេឡា គឺ​សេរ៉ែត សូហារ និង​អេត‌ណាន
8 ឯ​កោស គាត់​បង្កើត​អ័នូប និង​សូបេបា ហើយ​និង​គ្រួ​អ័ខា‌ហែល ជា​កូន​ហារូម។
9 ឯ​យ៉ាបេស គាត់​ជា​មនុស្ស​ដែល​គេ​រាប់​អាន លើស​ជាង​ពួក​បង​ប្អូន​គាត់ ម្តាយ​បាន​ឲ្យ​ឈ្មោះ​ថា យ៉ាបេស ដោយ​ថា ពី​ព្រោះ​ខ្ញុំ​បាន​បង្កើត​វា​មក ដោយ​មាន​ចិត្ត​ព្រួយ
10 យ៉ាបេស​នេះ គាត់​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា ឱ​បើ​ទ្រង់​នឹង​ប្រទាន​ពរ​មក​ទូល‌បង្គំ​ទៅ​អេះ ព្រម​ទាំង​វាត​ព្រំ‌ដែន​របស់​ទូល‌បង្គំ ឲ្យ​ទូលាយ​ឡើង ហើយ​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ ដើម្បី​នឹង​រក្សា​ទូល‌បង្គំ មិន​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ឡើយ ប្រយោជន៍​មិន​ឲ្យ​ទូល‌បង្គំ​កើត​ចិត្ត​ព្រួយ ព្រះ‌ទ្រង់​ក៏​ប្រោស​ប្រទាន​ដល់​គាត់​ដូច​ជា​បាន​សូម
11 ឯ​កេលូប​ជា​ប្អូន​ស៊ូហា គាត់​បង្កើត​មហ៊ារ ដែល​ជា​ឪពុក​អែស‌ថូន
12 អែស‌ថូន​បង្កើត​បេត-រ៉ាផា ផាសេហា និង​ថេហ៊ី‌ណា ដែល​ជា​អ្នក​តាំង​ក្រុង​ណា‌ហាស នោះ​សុទ្ធ​តែ​ជា​ពួក​អ្នក​នៅ​ត្រង់​រេកា
13 ឯ​កូន​របស់​កេណាស គឺ​អូធ្នាល និង​សេរ៉ាយ៉ា កូន​របស់​អូធ្នាល គឺ​ហាថាត
14 ឯ​មេវណូ‌ថាយ គាត់​បង្កើត​អូប្រា សេរ៉ាយ៉ា​បង្កើត​យ៉ូអាប់ ជា​អ្នក​តាំង​តំបន់​នៃ​ពួក​នៅ​ច្រក​ភ្នំ​ហារ៉ា‌ស៊ីម ពី​ព្រោះ​គេ​សុទ្ធ​តែ​ជា​ពួក​ជាង​រចនា
15 ឯ​កូន​របស់​កាលែប ជា​កូន​យេភូនេ គឺ​អ៊ីរូវ អេឡា និង​ណាអាម ឯ​កូន​របស់​អេឡា គឺ​កេណាស
16 ឯ​កូន​របស់​យេហា‌លែល គឺ​ស៊ីភ ស៊ីផា ធារីយ៉ា និង​អ័សើរ៉ែល
17 ឯ​កូន​របស់​អែសរ៉ា គឺ​យេធើ ម៉ារេឌ អេភើរ និង​យ៉ាឡូន ហើយ​ប្រពន្ធ​របស់​ម៉ារេឌ​បង្កើត​បាន​ម៉ារាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​តាំង​ក្រុង​អែស‌ធេម៉ូរ
18 ឯ​ប្រពន្ធ​គាត់ ដែល​ជា​សាសន៍​យូដា នាង​បង្កើត​យេរេឌ​ជា​អ្នក​តាំង​ក្រុង​កេដោរ និង​ហេប៊ើរ ជា​អ្នក​តាំង​ក្រុង​សូគរ ហើយ​យេគូ‌ធាល ជា​អ្នក​តាំង​ក្រុង​សាណូអា នេះ​សុទ្ធ​តែ​ជា​កូន​របស់​ប៊ីធា បុត្រី​ផារ៉ោន ដែល​យេរេឌ​បាន​យក​ធ្វើ​ជា​ប្រពន្ធ
19 ឯ​កូន​របស់​ប្រពន្ធ​ហូឌា ដែល​ជា​ប្អូន​ស្រី​ណា‌ហាំ នោះ​ជា​ពួក​អ្នក​តាំង​ក្រុង​កៃឡា ជា​ស្រុក​របស់​ពួក​កាមីត និង​ក្រុង​អែស‌ធេម៉ូរ ជា​ស្រុក​របស់​ពួក​ម៉ាកាធី
20 ឯ​កូន​របស់​ស៊ីម៉ូន គឺ​អាំណូន រីនណា បេន-ហាណាន់ និង​ធីឡូន ឯ​កូន​របស់​អ៊ីស៊ី គឺ​សូហេត និង​បេន-សូហេត។
21 ឯ​កូន​របស់​សេឡា ដែល​ជា​កូន​យូដា គឺ​អ៊ើរ ជា​អ្នក​តាំង​ក្រុង​លេកា ហើយ​ឡាអាដា ជា​អ្នក​តាំង​ក្រុង​ម៉ារីសា ហើយ​ជា​មេ​អស់​ទាំង​គ្រួ​នៃ​ពួក​អ្នក ដែល​ត្បាញ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ក្នុង​វង្ស​របស់​អាស‌បេអា
22 ព្រម​ទាំង​ពួក​យ៉ូគីម ជា​ពួក​អ្នក​ដែល​នៅ​កូសេបា ហើយ​យ៉ូអាស និង​សារ៉ាប ជា​អ្នក​ដែល​មាន​អំណាច​នៅ​ស្រុក​ម៉ូអាប់ ហើយ​យ៉ាស៊ូប៊ី-លេ‌ហែម ឯ​បញ្ជី​នេះ​ត​មក​ពី​ចាស់​បុរាណ
23 ពួក​អ្នក​ទាំង​នេះ​ជា​ពួក​ជាង​ស្មូន ហើយ​ក៏​នៅ​កណ្តាល​ដំណាំ និង​សួន‌ច្បារ គេ​អាស្រ័យ​នៅ​ទី​នោះ​ជិត​ស្តេច ដើម្បី​ធ្វើ​ការ​ថ្វាយ​ទ្រង់។
24 ឯ​កូន​របស់​ស៊ីម្មាន គឺ​នេមួល យ៉ាមីន យ៉ាគិន សេរ៉ាស និង​សូល
25 សូល​មាន​កូន​ឈ្មោះ​សាលូមៗ មាន​កូន​ឈ្មោះ​មីបសាមៗ មាន​កូន​ឈ្មោះ​មីសម៉ា
26 មីសម៉ា​មាន​កូន​ឈ្មោះ​ហាមូ‌អែលៗ មាន​កូន​ឈ្មោះ​សាគើរៗ​មាន​កូន​ឈ្មោះ​ស៊ីម៉ាយ
27 ឯ​ស៊ីម៉ាយ គាត់​មាន​កូន​ប្រុស​១៦​នាក់ ហើយ​និង​កូន​ស្រី​៦ តែ​បង​ប្អូន​គាត់​មិន‌សូវ​មាន​កូន​ច្រើន​ទេ ពូជ​ពង្ស​របស់​ស៊ីម្មាន មិន​បាន​ចម្រើន ដូច​ជា​ពួក​កូន​ចៅ​យូដា​ទេ
28 អ្នក​ទាំង​នោះ​នៅ​ត្រង់​ក្រុង​បៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល
29 ប៊ីលហា អេសែម ថូឡាឌ
30 បេធួល ហោម៉ា ស៊ីក‌ឡាក់
31 បេត-ម៉ារ‌កាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយ​នៅ​ស្អារ៉ែម នេះ​ហើយ​ជា​ទី​ក្រុង​របស់​គេ ដរាប​ដល់​រាជ្យ​ដាវីឌ
32 ហើយ​ភូមិ​របស់​គេ​ទាំង​អស់​មាន​៥ គឺ​អេថាម អាយីន រីម៉ូន ថូកែន និង​អេសាន
33 ព្រម​ទាំង​ភូមិ​ដែល​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ រហូត​ដល់​ក្រុង​បាល​ផង នេះ​ជា​ទី​លំនៅ​របស់​គេ និង​ដំណ​គេ​ត​មក
34 ឯ​មសូ‌បាប់ យ៉ាម‌លេក និង​យ៉ូសា ជា​កូន​អ័ម៉ាសា
35 ហើយ​យ៉ូអែល និង​យេហ៊ូវ ជា​កូន​យ៉ូស៊ីបយ៉ា ដែល​ជា​កូន​សេរ៉ាយ៉ា ជា​កូន​អ័ស៊ី‌អែល
36 ហើយ​អេលី‌យ៉ូ‌ន៉ាយ យ្អាកូបា យេសូ‌ហាយ៉ា អ័សាយ៉ា អ័ឌីអែល យេស៊ីមាល បេណាយ៉ា
37 និង​ស៊ីសា ជា​កូន​ស៊ីភី ដែល​ជា​កូន​អ័ឡូន ជា​កូន​យេដាយ៉ា ជា​កូន​ស៊ីមរី ដែល​ជា​កូន​សេម៉ាយ៉ា
38 អ្នក​ទាំង​នោះ​ដែល​មាន​ឈ្មោះ​កត់​ទុក​ហើយ សុទ្ធ​តែ​ជា​អ្នក​ប្រធាន​ក្នុង​គ្រួ​គេ ហើយ​ពួក​វង្ស​នៃ​អយ្យកោ​គេ ក៏​ចម្រើន​ជា​ច្រើន​ឡើង។
39 ពួក​នោះ​បាន​ទៅ​ឯ​ទ្វារ​ចូល​ស្រុក​កេដោរ គឺ​ខាង​កើត​ច្រក​ភ្នំ ដើម្បី​ស្វែង​រក​ស្មៅ សម្រាប់​ចិញ្ចឹម​ហ្វូង​សត្វ
40 នៅ​ទី​នោះ គេ​ឃើញ​មាន​ស្មៅ​បរិបូរ​ល្អ ស្រុក​នោះ​ក៏​ធំ​ទូលាយ ហើយ​សុខ​ស្រួល​ផង ដ្បិត​ពួក​សាសន៍​ហាំ​បាន​នៅ​ឯ​នោះ​ពី​ដើម
41 ហើយ​ពួក​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ទាំង​នេះ​បាន​មក នៅ​គ្រា​ហេសេគា ជា​ស្តេច​យូដា​បំផ្លាញ​ត្រសាល​គេ និង​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​នៅ​ស្រុក​នោះ ព្រម​ទាំង​រំលាយ​ពួក​គេ​អស់​រលីង រហូត​ដល់​សព្វ​ថ្ងៃ​នេះ រួច​តាំង​ទី​លំនៅ​នៅ​ស្រុក​របស់​គេ ដោយ​ព្រោះ​ទី​នោះ​មាន​ស្មៅ​សម្រាប់​ហ្វូង​សត្វ
42 ហើយ​ពួក​កូន​ចៅ​ស៊ីម្មាន​៥០០​នាក់ ក៏​ទៅ​ឯ​ស្រុក​សៀរ មាន​ពេឡាធា នារីយ៉ា រេផាយ៉ា និង​អ៊ូស៊ាល ជា​កូន​អ៊ីស៊ី ធ្វើ​ជា​មេ​គេ
43 ហើយ​គេ​ប្រហារ​សំណល់​ពួក​អាម៉ា‌លេក ដែល​បាន​រួច​ជីវិត​នៅ រួច​ក៏​តាំង​ទី​លំនៅ​គេ​នៅ​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។