លោកុប្បត្តិ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50


ជំពូក 11

រីឯ​នៅ​ផែនដី​ទាំង​មូល នោះ​មាន​ភាសា​មាន​សំដី​តែ​១​ទេ
2 ហើយ​កំពុង​ដែល​គេ​ដើរ​ដំណើរ​នៅ​ស្រុក​ខាង​កើត នោះ​ក៏​ប្រទះ​ឃើញ​វាល​១​នៅ​ស្រុក​ស៊ីណើរ ហើយ​គេ​នាំ​គ្នា​តាំង​ទី​លំនៅ​នៅ​ទី​នោះ
3 គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចូរ​យើង​ធ្វើ​ឥដ្ឋ​ដុត​ឲ្យ​ឆ្អិន​ទៅ នោះ​គេ​មាន​ឥដ្ឋ​ទុក​ជា​ថ្ម និង​ជ័រ​ដី​ទុក​ជា​បាយអ
4 រួច​និយាយ​គ្នា​ថា ចូរ​យើង​សង់​ទី​ក្រុង​១​សម្រាប់​យើង និង​ប៉ម​១​ដែល​ខ្ពស់​ដល់​ផ្ទៃ​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍‌ឈ្មោះ ក្រែង​យើង​រាល់​គ្នា​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​លើ​ផែនដី​ទៅ
5 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក ដើម្បី​ទត​មើល​ទី​ក្រុង ហើយ​និង​ប៉ម​ដែល​ពួក​មនុស្ស​ជាតិ​កំពុង​ធ្វើ
6 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល គេ​ជា​ពួក​តែ​១ ក៏​និយាយ​ភាសា​តែ​១ គេ​ចាប់​ផ្តើម​ធ្វើ​អំពើ​យ៉ាង​ដូច្នេះ​ហ្ន៎ ឥឡូវ​នេះ គ្មាន​អ្វី​នឹង​ឃាត់​មិន​ឲ្យ​គេ​ធ្វើ​កើត​តាម​បំណង​ចិត្ត​នោះ​ទេ
7 ចូរ​យើង​ចុះ​ទៅ​បំភាន់​ភាសា​គេ ដើម្បី​កុំ​ឲ្យ​គេ​ស្តាប់​គ្នា​បាន​ទៀត
8 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​កម្ចាត់‌កម្ចាយ​គេ ពី​ទី​នោះ​ទៅ​គ្រប់​លើ​ផែនដី​វិញ ហើយ​គេ​ក៏​លែង​សង់​ទី​ក្រុង​នោះ​ទៅ
9 ដោយ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា បាបិល ពី​ព្រោះ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភាន់​ភាសា​លោកីយ៍​ទាំង​អស់ ហើយ​កម្ចាត់‌កម្ចាយ​គេ​ពី​ទី​នោះ ទៅ​គ្រប់​លើ​ផែនដី។
10 នេះ​ជា​បញ្ជី​តំណ​វង្ស​របស់​សិម គឺ​ក្រោយ​ទឹក​ជន់​២​ឆ្នាំ កាល​សិម​អាយុ​បាន​១០០​ឆ្នាំ​ហើយ នោះ​គាត់​បង្កើត​បាន​អើប៉ាក់‌សាឌ
11 ក្រោយ​ដែល​បង្កើត​អើប៉ាក់‌សាឌ​មក នោះ​គាត់​រស់​នៅ​៥០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
12 អើប៉ាក់‌សាឌ​អាយុ​បាន​៣៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​សេឡា
13 ក្រោយ​ដែល​បង្កើត​សេឡា​មក នោះ​គាត់​រស់​នៅ​៤០៣​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
14 សេឡា​អាយុ​បាន​៣០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ហេប៊ើរ
15 ក្រោយ​ដែល​បង្កើត​ហេប៊ើរ​មក នោះ​គាត់​រស់​នៅ​៤០៣​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
16 ហេប៊ើរ​អាយុ​បាន​៣៤​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ផាលេក
17 ក្រោយ​ដែល​បង្កើត​ផាលេក​មក នោះ​គាត់​រស់​នៅ​៤៣០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
18 ផាលេក​អាយុ​បាន​៣០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​រេហ៊ូវ
19 ក្រោយ​ដែល​បង្កើត​រេហ៊ូវ​មក នោះ​គាត់​រស់​នៅ​២០៩​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
20 រេហ៊ូវ​អាយុ​បាន​៣២​ឆ្នាំ នោះ​គាត់​បង្កើត​បាន​សេរូក
21 ក្រោយ​ដែល​បង្កើត​សេរូក​មក នោះ​គាត់​រស់​នៅ​២០៧​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
22 សេរូក​អាយុ​បាន​៣០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ណាឃរ
23 ក្រោយ​ដែល​បង្កើត​ណាឃរ​មក នោះ​គាត់​រស់​នៅ​២០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
24 ណាឃរ​អាយុ​បាន​២៩​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ថេរ៉ា
25 ក្រោយ​ដែល​បង្កើត​ថេរ៉ា​មក នោះ​គាត់​រស់​នៅ​១១៩​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។
26 ថេរ៉ា​អាយុ​បាន​៧០​ឆ្នាំ រួច​គាត់​បង្កើត​បាន​អាប់រ៉ាម ណាឃរ និង​ហារ៉ាន
27 នេះ​ជា​តំណ​វង្ស​របស់​ថេរ៉ាៗ​បង្កើត​អាប់រ៉ាម ណាឃរ និង​ហារ៉ាន ហើយ​ហារ៉ាន​បង្កើត​ឡុត
28 រួច​ហារ៉ាន គាត់​ស្លាប់​ចំពោះ​មុខ​ថេរ៉ា ជា​ឪពុក នៅ​ក្រុង​អ៊ើរ ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គាត់​ទៅ
29 អាប់រ៉ាម និង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់រ៉ាម​នោះ​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូន​ហារ៉ាន ដែល​ជា​ឪពុក​មីលកា និង​យីសកា
30 ឯ​សារ៉ាយ នាង​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ
31 ថេរ៉ា​គាត់​យក​អាប់រ៉ាម កូន​គាត់ ឡុត​ជា​កូន​ហារ៉ាន​ត្រូវ​ជា​ចៅ​គាត់ ហើយ​សារ៉ាយ​ជា​កូន​ប្រសា គឺ​ប្រពន្ធ​អាប់រ៉ាម​កូន​គាត់ នាំ​គ្នា​ចេញ​ពី​អ៊ើរ​ស្រុក​ខាល់ដេ ដើម្បី​នឹង​ទៅ​ឯ​ស្រុក​កាណាន លុះ​បាន​ទៅ​ដល់​ខារ៉ាន​ហើយ នោះ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ
32 អាយុ​ថេរ៉ា​បាន​២០៥​ឆ្នាំ រួច​ក៏​ស្លាប់​នៅ​ត្រង់​ខារ៉ាន​ទៅ។