លោកុប្បត្តិ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50


ជំពូក 10

ក្រោយ​ពី​គ្រា​ទឹក​ជន់​លិច​មក នោះ​ពួក​កូន​ណូអេ​បាន​បង្កើត​កូន​ត​ទៅ ឯ​បញ្ជី​តំណ​វង្ស​ពី​សិម ហាំ និង​យ៉ាផែត​ជា​កូន​គាត់ នោះ​គឺ​ដូច្នេះ
2 ឯ​កូន​របស់​យ៉ាផែត​គឺ កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស
3 កូន​របស់​កូមើរ​គឺ អ័សក្នាស រីផាត និង​តូកាម៉ា
4 កូន​របស់​យ៉ាវ៉ាន​គឺ អេលីសា តើស៊ីស ពួក​គីទីម និង​ពួក​ដូដា‌នីម
5 គឺ​ពួក​អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​បែក​ទៅ​នៅ​ក្នុង​អស់​ទាំង​កោះ​របស់​នគរ​ទាំង​ប៉ុន្មាន តាម​ស្រុក តាម​ភាសា តាម​គ្រួ ហើយ​តាម​នគរ​របស់​គេ។
6 ឯ​កូន​របស់​ហាំ​គឺ គូស មីសរ៉ែម ពូត និង​កាណាន
7 កូន​របស់​គូស​គឺ សេបា ហាវីឡា សាប់តា រ៉ាម៉ា និង​សាប់‌តិកា កូន​របស់​រ៉ាម៉ា​គឺ សេបា និង​ដេដាន់
8 គូស​ក៏​បង្កើត​នីមរ៉ុឌ អ្នក​នោះ​ចាប់​តាំង​មាន​អំណាច​នៅ​ផែនដី
9 គាត់​ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា បាន​ជា​មាន​ពាក្យ​ប្រៀប​ថា «ដូច​ជា​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»
10 ដើម​នគរ​របស់​គាត់​នោះ​គឺ បាបិល អេរេក អាកាឌ និង​កាលនេ ជា​ទី​ក្រុង​ដែល​នៅ​ស្រុក​ស៊ីណើរ
11 គឺ​ពី​ស្រុក​នោះ​ហើយ​ដែល​គាត់​ចេញ​ទៅ​ដល់​ស្រុក​អាសស៊ើរ ក៏​សង់​ទី​ក្រុង​នីនីវេ រេហូបូត កាឡាស
12 និង​រេសែន ដែល​នៅ​កណ្តាល​នីនីវេ និង​កាឡាស ឯ​ទី​ក្រុង​នោះ​ធំ​ណាស់។
13 មីសរ៉ែម គាត់​បង្កើត​ពួក​លូឌីម ពួក​អ័ណាមីម ពួក​លេហា‌ប៊ីម ពួក​ណាបធូ‌ហ៊ីម
14 ពួក​ប៉ាទ្រូ‌ស៊ីម ពួក​កាស‌លូ‌ហ៊ីម (ដែល​ពួក​ភីលីស្ទីន​កើត​ពី​ពួក​នោះ​មក) ហើយ​ពួក​កាប់‌ថោរីម។
15 ឯ​កាណាន គាត់​បង្កើត​ស៊ីដូន​ជា​កូន​ច្បង និង​ហេត​ដែរ
16 ព្រម​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកាស៊ី
17 ពួក​ហេវី ពួក​អើគី ពួក​ស៊ីនី
18 ពួក​អើវ៉ា‌ឌីត ពួក​សេម៉ារីត និង​ពួក​ហាម៉ា‌ធីត រួច​ក្រោយ​មក អស់​ទាំង​គ្រួ​ពួក​កាណាន​ក៏​បែក​គ្នា​សុស‌សាយ
19 ឯ​ព្រំ​ស្រុក​នៃ​ពួក​កាណាន គឺ​ចាប់​តាំង​ពី​ស៊ីដូន​ទៅ​ខាង​កេរ៉ា ហើយ​តាម​កាសា​ទៅ​ខាង​សូដុំម កូម៉ូរ៉ា អាត់ម៉ា និង​សេបោម រហូត​ដល់​ឡាសា
20 នោះ​ហើយ​ជា​ពូជ​ហាំ​តាម​គ្រួ តាម​ភាសា​នៅ​អស់​ទាំង​ស្រុក និង​នគរ​របស់​គេ។
21 ឯ​សិម​ដែល​ជា​ឪពុក​នៃ​ពួក​កូន​ចៅ​ហេប៊ើរ ហើយ​ជា​បង​យ៉ាផែត នោះ​ក៏​មាន​កូន​ដែរ
22 ឯ​កូន​របស់​សិម​គឺ អេឡាំ អាសស៊ើរ អើប៉ាក់‌សាឌ លូឌ និង​អើរ៉ាម
23 កូន​របស់​អើរ៉ាម​គឺ អ៊ុស ហ៊ុល កេធើរ និង​ម៉ាស
24 អើប៉ាក់‌សាឌ​គាត់​បង្កើត​សេឡា ហើយ​សេឡា​បង្កើត​ហេប៊ើរ
25 ហេប៊ើរ​នោះ​បង្កើត​បាន​កូន​ប្រុស​២ មួយ​ឈ្មោះ​ផាលេក ដ្បិត​នៅ​ជាន់​អ្នក​នោះ​ផែនដី​បាន​បែក​គ្នា ហើយ​ប្អូន​គាត់​ឈ្មោះ​យ៉ុក‌ថាន
26 ឯ​យ៉ុក‌ថាន គាត់​បង្កើត​អាល់‌ម៉ូដាឌ សេលែប ហាសា‌ម៉ាវែត យេរ៉ា
27 ហាដូរ៉ាម អ៊ូសាល ឌិកឡា
28 អូបាល អ័ប៊ី‌ម៉ែល សេបា
29 អូភា ហាវីឡា និង​យ៉ូបាប់ នោះ​សុទ្ធ​តែ​ជា​កូន​របស់​យ៉ុក‌ថាន
30 ឯ​ទី​លំនៅ​របស់​គេ គឺ​ចាប់​តាំង​ពី​មេសា​ទៅ​ខាង​សេផា ជា​ភ្នំ​ដែល​នៅ​ខាង​កើត
31 នោះ​ហើយ​ជា​ពួក​កូន​របស់​សិម តាម​គ្រួ តាម​ភាសា តាម​អស់​ទាំង​ស្រុក និង​នគរ​របស់​គេ
32 នោះ​សុទ្ធ​តែ​ជា​គ្រួ ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​ណូអេ តាម​ពូជ​តំណ​នៅ​នគរ​គេ គឺ​ជា​ពួក​អ្នក​ទាំង​នោះ​ហើយ ដែល​បាន​បែក‌ខ្ញែក​គ្នា ចេញ​ទៅ​សាសន៍​ផ្សេងៗ នៅ​ផែនដី​ក្រោយ​ទឹក​ជន់​លិច។