នេហេមា
ជំពូក 7
រីឯកាលកំផែងបានសង់ឡើងជាស្រេច ហើយខ្ញុំបានដាក់ផ្ទាំងសន្លឹកទ្វារទាំងប៉ុន្មាន រួចបានតម្រូវពួកឆ្មាំទ្វារ ពួកចម្រៀង និងពួកលេវី ឲ្យធ្វើការងារទៅ
2 នោះខ្ញុំបានប្រគល់អំណាចត្រួតត្រាក្រុងយេរូសាឡឹម ដល់ហាណានី ជាបងប្អូនខ្ញុំ និងហាណានា ជាមេបន្ទាយ ដ្បិតគាត់ជាមនុស្សស្មោះត្រង់ ក៏កោតខ្លាចដល់ព្រះលើសជាងមនុស្សជាច្រើន
3 ហើយខ្ញុំបានហាមគេថា កុំឲ្យបើកទ្វារក្រុងយេរូសាឡឹម មុនដែលថ្ងៃភ្លឺក្តៅឡើយ ហើយកាលគេនៅចាំយាម នោះត្រូវបិទ ហើយខ្ទាស់រនុកទៅវិញ ក៏ត្រូវតម្រូវពួកអ្នកខ្លះនៅក្រុងយេរូសាឡឹម ឲ្យចាំយាមតាមវេនគេ នៅទល់មុខនឹងផ្ទះគេរៀងខ្លួន
4 រីឯទីក្រុងក៏ធំទូលាយណាស់ តែបណ្តាជនមានគ្នាតិចពេក ហើយផ្ទះសំបែងមិនទាន់បានសង់នៅឡើយ។
5 គ្រានោះ ព្រះនៃខ្ញុំទ្រង់បណ្តាលចិត្តខ្ញុំ ឲ្យប្រមូលពួកអ្នកធំ ពួកមេ និងពួកជន ដើម្បីនឹងរាប់គេតាមពង្សាវតារ ខ្ញុំក៏រកឃើញបញ្ជីពង្សាវតារនៃពួកអ្នកដែលឡើងមកជាន់មុន ហើយខ្ញុំឃើញមានសេចក្ដីកត់ទុកក្នុងបញ្ជីនោះថា
6 នេះជាពួកអ្នកស្រុកដែលចេញពីសណ្ឋានជាឈ្លើយ ពីពួកអស់អ្នកដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានដឹកនាំទៅនោះ ហើយបានវិលមកឯក្រុងយេរូសាឡឹម និងស្រុកយូដាវិញ គ្រប់គ្នាដល់ទីក្រុងរបស់គេរៀងខ្លួន
7 ជាពួកអ្នកដែលបានមកជាមួយនឹងសូរ៉ូបាបិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហាម៉ានី ម៉ាដេកាយ ប៊ីលសាន មីសពេរែត ប៊ីកវ៉ាយ នេហ៊ូម និងប្អាណា។
8 នេះជាចំនួននៃពួកមនុស្សសាសន៍អ៊ីស្រាអែល គឺពួកប៉ារ៉ូស មាន២១៧២នាក់
9 ពួកសេផាធា មាន៣៧២នាក់
10 ពួកអើរ៉ាស មាន៦៥២នាក់
11 ពួកផាហាត-ម៉ូអាប់ ខាងកូនចៅយេសួរ និងយ៉ូអាប់ មាន២៨១៨នាក់
12 ពួកអេឡាំ មាន១២៥៤នាក់
13 ពួកសាធូរ មាន៨៤៥នាក់
14 ពួកសាកាយ មាន៧៦០នាក់
15 ពួកប៊ីនុយ មាន៦៤៨នាក់
16 ពួកបេបាយ មាន៦២៨នាក់
17 ពួកអាសកាឌ មាន២៣២២នាក់
18 ពួកអ័ដូនីកាម មាន៦៦៧នាក់
19 ពួកប៊ីកវ៉ាយ មាន២០៦៧នាក់
20 ពួកអេឌីន មាន៦៥៥នាក់
21 ពួកអេធើ ខាងហេសេគា មាន៩៨នាក់
22 ពួកហាស៊ូម មាន៣២៨នាក់
23 ពួកបេសាយ មាន៣២៤នាក់
24 ពួកហារេប មាន១១២នាក់
25 ពួកគីបៀន មាន៩៥នាក់
26 ពួកបេថ្លេហិម និងពួកនថូផា មាន១៨៨នាក់
27 ពួកអាន៉ាថោត មាន១២៨នាក់
28 ពួកបេត-អាសម៉ាវែត មាន៤២នាក់
29 ពួកគារយ៉ាត់-យារីម កេភីរ៉ា និងប្អៀរ៉ុត មាន៧៤៣នាក់
30 ពួករ៉ាម៉ា និងកេបា មាន៦២១នាក់
31 ពួកមីកម៉ាស មាន១២២នាក់
32 ពួកបេត-អែល និងអៃយ មាន១២៣នាក់
33 ពួកនៅក្រុងនេបូរ១ទៀត មាន៥២នាក់
34 ពួកអេឡាំ១ទៀតមាន១២៥៤នាក់
35 ពួកហារីម មាន៣២០នាក់
36 ពួកយេរីខូ មាន៣៤៥នាក់
37 ពួកឡូឌ ហាឌីឌ និងអូណូរ មាន៧២១នាក់
38 ពួកសេណាអា មាន៣៩៣០នាក់។
39 ឯពួកសង្ឃ ក្នុងពួកកូនចៅយេដាយ៉ា ខាងវង្សរបស់យេសួរ មាន៩៧៣នាក់
40 កូនចៅអ៊ីមមើរ មាន១០៥២នាក់
41 កូនចៅផាសហ៊ើរ មាន១២៤៧នាក់
42 កូនចៅហារីម មាន១០១៧នាក់។
43 ឯពួកលេវី ក្នុងពួកកូនចៅយេសួរ និងកាឌមាលខាងវង្សរបស់ហូដាវា មាន៧៤នាក់
44 ឯពួកចម្រៀង ក្នុងពួកកូនចៅអេសាភ មាន១៤៨នាក់
45 ឯពួកឆ្មាំទ្វារ ក្នុងពួកកូនចៅសាលូម កូនចៅអេធើ កូនចៅថាលម៉ូន កូនចៅអ័កគូប កូនចៅហាធីថា និងកូនចៅសូបាយ រួមទាំងអស់ មាន១៣៨នាក់។
46 ឯពួកនេធីនិម គឺមានពួកកូនចៅស៊ីហា កូនចៅហាស៊ូផា និងកូនចៅថាបាអូត
47 កូនចៅកេរ៉ូស កូនចៅស៊ីយ៉ាហា កូនចៅផាដូន
48 កូនចៅលេបាណា កូនចៅហាកាបា កូនចៅសាលម៉ាយ
49 កូនចៅហាណាន កូនចៅគីដេល កូនចៅកាហារ
50 កូនចៅរីអាយ៉ា កូនចៅរេស៊ីន កូនចៅនេកូដា
51 កូនចៅកាសាម កូនចៅអ៊ូសា កូនចៅផាសេហា
52 កូនចៅបេសាយ កូនចៅមេហ៊ូនីម កូនចៅនេភូស៊ីម
53 កូនចៅបាកប៊ូក កូនចៅហាគូផា កូនចៅហាហ៊ើរ
54 កូនចៅបាសលូត កូនចៅមេហ៊ីដា កូនចៅហាសា
55 កូនចៅបាកូស កូនចៅស៊ីសេរ៉ា កូនចៅថាម៉ា
56 កូនចៅនេស៊ីយ៉ា និងកូនចៅហាធីផា។
57 ឯពួកកូនចៅរបស់ពួកអ្នកបម្រើសាឡូម៉ូន គឺកូនចៅសូថាយ កូនចៅសូផេរេត កូនចៅពេរូដា
58 កូនចៅយ្អាឡា កូនចៅដាកុន កូនចៅគីដេល
59 កូនចៅសេផាធា កូនចៅហាធីល កូនចៅផូកេរេត ពីសេបែម និងកូនចៅអាំម៉ូន
60 ឯពួកនេធីនិម និងកូនចៅរបស់ពួកអ្នកបម្រើសាឡូម៉ូន ទាំងអស់រួមគ្នា មាន៣៩២នាក់។
61 ឯពួកអ្នកដែលចេញពីក្រុងធេល-មែឡា ធេល-ហារេសា កេរូប អ័ដាន និងអ៊ីមមើរ តែពុំអាចនឹងបង្ហាញពីពង្សាវតារ ឬចំនួនវង្សរបស់ខ្លួន ថាជាពូជអ៊ីស្រាអែល ឬមិនមែន
62 នោះគឺពួកកូនចៅដេឡាយ៉ា កូនចៅថូប៊ីយ៉ា និងកូនចៅនេកូដា ទាំងអស់មាន៦៤២នាក់
63 ហើយខាងពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាគូស កូនចៅបារស៊ីឡាយ ជាអ្នកដែលបានយកពួកកូនស្រីរបស់បារស៊ីឡាយ នៅស្រុកកាឡាត ធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ
64 អ្នកទាំងនោះបានរកពង្សាវតារជាតិរបស់ខ្លួនមិនឃើញសោះ ហេតុនោះ គេត្រូវបណ្តេញចេញពីការងារជាសង្ឃ ទុកដូចជាមានសៅហ្មង
65 ហើយលោកចៅហ្វាយក៏ប្រាប់គេថា មិនត្រូវឲ្យគេបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ចាំទំរាំដល់មានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម និងធូមីម។
66 ពួកជំនុំទាំងអស់គ្នាមាន៤ម៉ឺន២ពាន់៣៦០នាក់
67 ឥតរាប់ពួកអ្នកបម្រើប្រុសស្រីរបស់គេ ដែលមានចំនួន៧៣៣៧នាក់ទៀតនោះទេ ក៏មានពួកចម្រៀងទាំងប្រុសទាំងស្រីចំនួន២៤៥នាក់ដែរ
68 ឯសេះរបស់គេ មាន៧៣៦ លាកាត់ មាន២៤៥
69 អូដ្ឋ មាន៤៣៥ និងលា មាន៦៧២០។
70 មានពួកអ្នកជាកំពូលលើវង្សឪពុកគេខ្លះ បានថ្វាយតង្វាយសម្រាប់ការនោះ លោកចៅហ្វាយថ្វាយដាក់ក្នុងឃ្លាំង ជាមាស១ពាន់ដារីក ពែងមាស៥០ សម្លៀកបំពាក់ពួកសង្ឃ៥៣០សម្រាប់
71 ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ ក៏ថ្វាយមាស២ម៉ឺនដារីក និងប្រាក់២២០០នាលិ ដាក់ក្នុងឃ្លាំងសម្រាប់ការ
72 ឯតង្វាយរបស់ពួកបណ្តាជនឯទៀត គឺមាស២ម៉ឺនដារីក ប្រាក់២ពាន់នាលិ ហើយសម្លៀកបំពាក់ពួកសង្ឃ៦៧សម្រាប់
73 ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ពួកបណ្តាជនខ្លះ ពួកនេធីនិម និងពួកអ៊ីស្រាអែល ទាំងអស់បាននៅក្នុងទីក្រុងរបស់គេរៀងខ្លួនហើយ។