របាក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29


ជំពូក 5

ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រា‌អែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់​ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រា‌អែល​វិញ ហើយ​ពង្សាវតារ​មិន​ត្រូវ​រាប់​តាម​ច្បាប់​បង​ច្បង​ពិត​នោះ​ទេ
2 ដ្បិត​យូដា​គាត់​មាន​អំណាច​ជាង​បង​ប្អូន​គាត់​ទាំង​អស់ ហើយ​អ្នក​ដែល​ជា​ប្រធាន​ក៏​កើត​ពី​គាត់​មក តែ​អំណាច​នៃ​បង​ច្បង​ជា​របស់​យ៉ូសែប​វិញ )
3 ដូច្នេះ កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន កើមី
4 ឯ​កូន​របស់​យ៉ូអែល គឺ​សេម៉ាយ៉ាៗ​មាន​កូន​ឈ្មោះ​កុកៗ​មាន​កូន​ឈ្មោះ​ស៊ីម៉ាយ
5 ស៊ីម៉ាយ​មាន​កូន​ឈ្មោះ​មីកាៗ​មាន​កូន​ឈ្មោះ​រីអាយ៉ាៗ​មាន​កូន​ឈ្មោះ​បាល
6 បាល​មាន​កូន​មួយ​ឈ្មោះ​ប្អេរ៉ា ជា​អ្នក​ដែល​ទីកឡាត-ពីលេ‌ស៊ើរ ស្តេច​ស្រុក​អាសស៊ើរ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​ជា​កំពូល​លើ​ពួក​រូបេន
7 ឯ​ពួក​បង​ប្អូន​គាត់​តាម​គ្រួ​គេ ក្នុង​កាល​ដែល​ធ្វើ​បញ្ជី​ពង្សាវតារ តាម​អស់​ទាំង​ដំណ​គេ នោះ​បាន​រាប់​ជា​មេ គឺ​យីអែល និង​សាការី
8 ហើយ​បេឡា ជា​កូន​អ័សាស ដែល​ជា​កូន​សេម៉ា ជា​កូន​យ៉ូអែល ដែល​នៅ​ស្រុក​អារ៉ូ‌អ៊ើរ​រហូត​ដល់​នេបូរ និង​បាល-មេយ៉ូន
9 ក៏​នៅ​លយ​ទៅ​ខាង​កើត ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​មាត់​ទី​រហោ‌ស្ថាន ពី​ព្រោះ​ហ្វូង​សត្វ​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ស្រុក​កាឡាត
10 ហើយ​នៅ​ក្នុង​រាជ្យ​សូល នោះ​គេ​បាន​ច្បាំង​នឹង​ពួក​ហាការេន ពួក​នោះ​ក៏​ចាញ់​គេ រួច​គេ​នៅ​ក្នុង​ទី​លំនៅ​របស់​ពួក​នោះ នៅ​ពេញ​ក្នុង​ស្រុក​កាឡាត​ប៉ែក​ខាង​កើត។
11 ពួក​កូន​ចៅ​កាឌ់ ក៏​នៅ​ក្នុង​ស្រុក​បាសាន​ជាប់​នឹង​គេ​រហូត​ដល់​សាលកា
12 មាន​យ៉ូអែល​ជា​មេ សាផាម​ជា​បន្ទាប់ រួច​យ្អាណាយ និង​សាផាត នៅ​ស្រុក​បាសាន​នោះ
13 រីឯ​ពួក​បង​ប្អូន​គេ ដែល​កើត​ក្នុង​វង្ស​របស់​ឪពុក​គេ នោះ​គឺ​មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និង​ហេប៊ើរ ទាំង​អស់​មាន​៧​នាក់
14 នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​អ័ប៊ី‌ហែល ជា​កូន​ហ៊ូរី ដែល​ជា​កូន​យ៉ារ៉ូអាៗ​ជា​កូន​កាឡាតៗ​ជា​កូន​មីកែលៗ​ជា​កូន​យេស៊ី‌សាយៗ​ជា​កូន​យ៉ាដោ ដែល​ជា​កូន​ប៊ូស
15 ឯ​អ័ហ៊ី ជា​កូន​អ័ប‌ឌាល ដែល​ជា​កូន​គូនី គាត់​ជា​មេ​លើ​វង្ស​ឪពុក​គេ
16 ពួក​នោះ​គេ​នៅ​ស្រុក​កាឡាត ក្នុង​ស្រុក​បាសាន ហើយ​ក្នុង​ទី​ក្រុង​តូច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ និង​ក្នុង​ភូមិ​ដែល​នៅ​ជុំវិញ​ក្រុង​សារ៉ុន​រហូត​ដល់​ព្រំ​ស្រុក​គេ
17 ពួក​អ្នក​ទាំង​នោះ​បាន​កត់​ក្នុង​បញ្ជី​តាម​ពង្សាវតារ​របស់​គេ នៅ​ក្នុង​រាជ្យ​យ៉ូថាម ជា​ស្តេច​យូដា ហើយ​នៅ​ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល។
18 ឯ​កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាឌ់ និង​ពួក​ម៉ាន៉ាសេ​១​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​នឹង​កាន់​ខែល និង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​នឹង​ចម្បាំង គឺ​ចំនួន​ជា​៤​ម៉ឺន​៤​ពាន់​៧៦០​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន
19 គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ពួក​ហាការេន ពួក​យេធើរ ពួក​ណាភីស និង​ពួក​ណូដាប់
20 គេ​ក៏​មាន​សេចក្ដី​ជំនួយ​ជួយ ទាស់​នឹង​ពួក​ទាំង​នោះ ហើយ​ពួក​ហាការេន ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ ក៏​ត្រូវ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​គេ ពី​ព្រោះ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៅ​វេលា​ចម្បាំង ទ្រង់​ក៏​ទទួល​ព្រម​តាម ដោយ​ព្រោះ​គេ​បាន​ទី​ពឹង​ដល់​ទ្រង់
21 គេ​ចាប់​យក​ហ្វូង​សត្វ​របស់​ពួក​នោះ គឺ​អូដ្ឋ​៥​ម៉ឺន ចៀម​២​សែន​៥​ម៉ឺន និង​លា​២​ពាន់ ព្រម​ទាំង​មនុស្ស​១​សែន​នាក់
22 មាន​មនុស្ស​ដួល​ស្លាប់​សន្ធឹក​ណាស់ ដ្បិត​ចម្បាំង​នោះ​កើត​ពី​ព្រះ គេ​ក៏​អាស្រ័យ​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ទាំង​នោះ ដរាប​ដល់​វេលា​ដែល​គេ​ត្រូវ​ជាប់​ជា​ឈ្លើយ​វិញ។
23 ឯ​ពួក​កូន​ចៅ​របស់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដែល​នៅ​ក្នុង​ស្រុក​នោះ គេ​ក៏​ចម្រើន​ឡើង​ចាប់​តាំង​ពី​ស្រុក​បាសាន រហូត​ដល់​ស្រុក​បាល-ហ៊ើម៉ូន និង​សេនារ ហើយ​ភ្នំ​ហ៊ើម៉ូន
24 ឯ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ គឺ​អេភើរ អ៊ីស៊ី អេលាល អាស‌រាល យេរេមី ហូដាវា និង​យ៉ាឌាល នោះ​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន ជា​មនុស្ស​មាន​ល្បី​ឈ្មោះ ហើយ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ។
25 ប៉ុន្តែ គេ​បាន​រំលង​ទាស់​នឹង​ព្រះ​នៃ​ពួក​អយ្យកោ​គេ ព្រម​ទាំង​ផិត​តាម​អស់​ទាំង​ព្រះ​របស់​ពួក​ជន នៅ​ស្រុក​ដែល​ព្រះ​បាន​បំផ្លាញ​ចេញ​ពី​មុខ​គេ
26 ដូច្នេះ ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​បណ្តាល​ព្រះ‌ទ័យ​នៃ​ពូល ជា​ស្តេច​ស្រុក​អាសស៊ើរ និង​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ ឲ្យ​ដឹក‌នាំ​គេ​ទៅ គឺ​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ស្តេច​ទាំង​២​នោះ​ក៏​ដឹក‌នាំ​គេ​ទៅ​នៅ​ឯ​ហាឡា ហាបោរ ហារ៉ា ហើយ​ដល់​ទន្លេ​ស្រុក​កូសាន ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។