របាក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29


ជំពូក 2

នេះ​ជា​កូន​របស់​អ៊ីស្រា‌អែល គឺ​រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់‌យូល៉ូន
2 ដាន់ យ៉ូសែប បេន‌យ៉ាមីន ណែប‌ថាលី កាឌ់ និង​អេស៊ើរ។
3 ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ និង​សេឡា ជា​កូន​ទាំង​៣ ដែល​កូន​ស្រី​របស់​ស៊ូអា សាសន៍​កាណាន បាន​បង្កើត​ឲ្យ​គាត់ ឯ​អ៊ើរ កូន​ច្បង​យូដា គាត់​ជា​មនុស្ស​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​សម្លាប់​ចោល​ទៅ
4 តាម៉ារ​ជា​កូន​ប្រសា​ស្រី​យូដា ក៏​បង្កើត​ពេរេស និង​សេរ៉ាស​ឲ្យ​គាត់​ដែរ ដូច្នេះ កូន​របស់​យូដា​ទាំង​អស់​មាន​៥​នាក់។
5 ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល
6 កូន​របស់​សេរ៉ាស គឺ​ស៊ីមរី អេថាន ហេម៉ាន កាល‌កូល និង​ដារ៉ា ទាំង​អស់​មាន​៥​នាក់
7 កូន​របស់​កើមី គឺ​អេកាន ជា​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ដោយ​បាន​រំលង​ច្បាប់ ខាង​ឯ​របស់​ដែល​ត្រូវ​បំផ្លាញ​អស់​រលីង
8 ឯ​កូន​អេថាន គឺ​អ័សារា។
9 ឯ​កូន​របស់​ហេស្រុន នោះ​គឺ​យេរ៉ា‌ម្អែល រ៉ាម និង​កាលែប
10 រ៉ាម​ក៏​បង្កើត​អ័មី‌ន៉ាដាប់ ហើយ​អ័មី‌ន៉ាដាប់​គាត់​បង្កើត​ណាសូន ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​យូដា
11 ណា​សូន​ក៏​បង្កើត​សាល‌ម៉ូនៗ​បង្កើត​បូអូស
12 បូអូស​បង្កើត​អូបិឌៗ​បង្កើត​អ៊ីសាយ
13 អ៊ីសាយ​បង្កើត​អេលាប ដែល​ជា​កូន​ច្បង​របស់​អ័ប៊ី‌ន៉ាដាប់ ជា​កូន​ទី​២ សាំម៉ា​ទី​៣
14 នេថា‌នេល​ទី​៤ រ៉ាដាយ​ទី​៥
15 អូសែម​ទី​៦ និង​ដាវីឌ ជា​ទី​៧
16 ឯ​បង​ប្អូន​ស្រី​របស់​អ្នក​ទាំង​នោះ គឺ​សេរូយ៉ា និង​អ័ប៊ី‌កែល ឯ​កូន​នាង​សេរូយ៉ា គឺ​អ័ប៊ី‌សាយ យ៉ូអាប់ និង​អេសា‌អែល ទាំង​អស់​មាន​៣​នាក់
17 ឯ​នាង​អ័ប៊ី‌កែល​ក៏​បង្កើត​អ័ម៉ាសា ឪពុក​អ័ម៉ាសា​ឈ្មោះ​យេធើ ជា​សាសន៍​អ៊ីស‌ម៉ាអែល។
18 កាលែប ជា​កូន​ហេស្រុន ក៏​បង្កើត​កូន​នឹង​អ័ស៊ូបា​ប្រពន្ធ​គាត់ ហើយ​និង​យេរី‌អូត​ដែរ កូន​របស់​នាង​អ័ស៊ូបា គឺ​យេស៊ើរ សូបាប់ និង​អើដូន
19 រួច​អ័ស៊ូបា​នាង​ស្លាប់​ទៅ ហើយ​កាលែប​គាត់​យក​នាង​អេប្រាតា​ធ្វើ​ជា​ប្រពន្ធ នាង​នោះ​បង្កើត​ហ៊ើរ​ឲ្យ​គាត់
20 ហើយ​ហ៊ើរ​បង្កើត​យូរីៗ​បង្កើត​បេតសា‌លាល។
21 ក្រោយ​នោះ​មក ហេស្រុន​ក៏​ចូល​ទៅ​យក​កូន​ស្រី​ម្នាក់​របស់​ម៉ាគារ ជា​ឪពុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ក្នុង​កាល​ដែល​គាត់​បាន​អាយុ​៦០​ឆ្នាំ​ហើយ នាង​នោះ​បង្កើត​សេគូប​ឲ្យ​គាត់
22 សេគូប​បង្កើត​យ៉ាអ៊ារ ជា​អ្នក​ដែល​មាន​ទី​ក្រុង​២៣​នៅ​ស្រុក​កាឡាត
23 គាត់​វាយ​យក​បាន​ស្រុក​កេស៊ូរី និង​ស្រុក​អើរ៉ាម ព្រម​ទាំង​ទី​ក្រុង​យ៉ាអ៊ារ​ទាំង​នោះ និង​ក្រុង​កេណាត ហើយ​និង​ភូមិ​នៅ​ជុំវិញ​ផង គឺ​យក​បាន​ទី​ក្រុង​ពី​គេ​ទាំង​អស់​៦០ ទី​ក្រុង​ទាំង​នោះ​ជា​របស់​ផង​ម៉ាគារ​ឪពុក​កាឡាត
24 ក្រោយ​ដែល​ហេស្រុន​បាន​ស្លាប់​នៅ​ត្រង់​ក្រុង​កាលែប-អេប្រាតា​ហើយ នោះ​អ័ប៊ីយ៉ា ជា​ប្រពន្ធ​គាត់ ក៏​សម្រាល​កូន​ឲ្យ​គាត់ ឈ្មោះ​អាស‌ហ៊ើរ ដែល​ជា​ឪពុក​ត្កូអា។
25 ឯ​កូន​របស់​យេរ៉ា‌ម្អែល ជា​កូន​ច្បង​ហេស្រុន នោះ​គឺ​រ៉ាម ជា​កូន​ច្បង រួច​ប៊ូណា អូរេន អូសែម និង​អ័ហ៊ីយ៉ា
26 យេរ៉ា‌ម្អែល​ក៏​មាន​ប្រពន្ធ​១​ទៀត​ឈ្មោះ​អ័ថារ៉ា នាង​នោះ​ជា​ម្តាយ​អូណាម
27 ឯ​កូន​របស់​រ៉ាម ជា​កូន​ច្បង​យេរ៉ា‌ម្អែល នោះ​គឺ​ម៉ាអាស យ៉ាមីន និង​អេគើរ
28 កូន​របស់​អូណាម គឺ​សាម៉ាយ និង​យ៉ាដា ឯ​កូន​របស់​សាម៉ាយ គឺ​ណាដាប និង​អ័ប៊ី‌ស៊ើរ
29 រីឯ​ប្រពន្ធ​អ័ប៊ី‌ស៊ើរ នោះ​ឈ្មោះ​អ័ប៊ី‌ហែល នាង​នោះ​បង្កើត​អ័បាន់ និង​ម៉ូលីឌ​ឲ្យ​គាត់
30 ឯ​កូន​របស់​ណាដាប គឺ​សេលេឌ និង​អ័ផែម តែ​សេលេឌ​នេះ​គាត់​ស្លាប់​ទៅ​ឥត​មាន​កូន
31 កូន​របស់​អ័ផែម គឺ​អ៊ីស៊ី ហើយ​កូន​របស់​អ៊ីស៊ី គឺ​សេសាន ជា​កូន​សេសាន ឯ​កូន​សេសាន គឺ​អ័ឡាយ
32 ឯ​កូន​របស់​យ៉ាដា ជា​ប្អូន​សាម៉ាយ គឺ​យេធើ និង​យ៉ូណា‌ថាន តែ​យេធើ​គាត់​ស្លាប់​ទៅ​ឥត​មាន​កូន
33 ឯ​កូន​របស់​យ៉ូណា‌ថាន គឺ​ពេលេត និង​សាសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​នៃ​យេរ៉ា‌ម្អែល
34 រីឯ​សេសាន​គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី​វិញ ក៏​មាន​អ្នក​បម្រើ​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ​យ៉ារហា
35 ហើយ​សេសាន​គាត់​ឲ្យ​កូន​ស្រី​គាត់ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​យ៉ារហា ជា​អ្នក​បម្រើ​នោះ នាង​បង្កើត​អ័ថាយ​ឲ្យ​គាត់
36 ហើយ​អ័ថាយ​បង្កើត​ណាថាន់ៗ​បង្កើត​សាបាឌ
37 សាបាឌ​បង្កើត​អែបឡាល អែបឡាល​បង្កើត​អូបិឌ
38 អូបិឌ​បង្កើត​យេហ៊ូវៗ​បង្កើត​អ័សារា
39 អ័សារា​បង្កើត​ហាលេសៗ​បង្កើត​អេឡាសា
40 អេឡាសា​បង្កើត​អ៊ីសម៉ាយៗ​បង្កើត​សាលូម
41 ឯ​សាលូម គាត់​បង្កើត​យេកាមា ហើយ​យេកាមា​បង្កើត​អេលី‌សាម៉ា។
42 ឯ​កូន​របស់​កាលែប ជា​ប្អូន​យេរ៉ា‌ម្អែល នោះ​គឺ​មេសា ជា​កូន​ច្បង ដែល​ជា​ឪពុក​ស៊ីភ ហើយ​កូន​១​ទៀត​ឈ្មោះ​ម៉ារីសា ដែល​ជា​ឪពុក​ហេប្រុន
43 កូន​របស់​ហេប្រុន គឺ​កូរេ ថាពួរ រេគេម និង​សេម៉ា
44 សេម៉ា​បង្កើត​រ៉ាហាំ ជា​ឪពុក​យ៉ូរគាម ហើយ​រេគេម​បង្កើត​សាម៉ាយ
45 កូន​របស់​សាម៉ាយ គឺ​ម៉ាអូន ហើយ​ម៉ាអូន ជា​ឪពុក​បេត-ស៊ើរ
46 ឯ​អេផា ជា​ប្រពន្ធ​ចុង​របស់​កាលែប នាង​បង្កើត​បាន​ហារ៉ាន ម៉ូសា និង​កាសេស ហើយ​ហារ៉ាន​បង្កើត​កាសេស
47 កូន​របស់​យ៉ាដាយ គឺ​រេគេម យ៉ូថាម កេសាន ពេលេត អេផា និង​សាអាប់
48 ឯ​ម្អាកា ជា​ប្រពន្ធ​ចុង​របស់​កាលែប នាង​បង្កើត​សេប៊ើរ និង​ទាហាណា
49 នាង​នោះ​ក៏​បង្កើត​សាអាប់ ជា​អ្នក​តាំង​ក្រុង​ម៉ាត់‌ម៉ាណា ស៊ីវ៉ា ជា​អ្នក​តាំង​ក្រុង​ម៉ាក‌បេណា ហើយ​និង​ក្រុង​គីបៀរ​ដែរ ឯ​កូន​ស្រី​កាលែប​នាង​ឈ្មោះ​អាកសា។
50 នេះ​ជា​កូន​ចៅ​របស់​កាលែប ជា​កូន​ហ៊ើរ ដែល​ជា​កូន​ច្បង​នៃ​នាង​អេប្រាតា គឺ​សូបាល ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម
51 សាលម៉ា ជា​អ្នក​តាំង​ក្រុង​បេថ្លេ‌ហិម ហារេប ជា​អ្នក​តាំង​ក្រុង​បេត-កាឌើរ
52 ហើយ​សូបាល​ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម គាត់​ក៏​មាន​កូន​ប្រុស​ដែរ គឺ​ហារ៉ូអេ និង​ពួក​ហាស៊ី-ហាមេ‌នូហូត
53 ឯ​ពួក​គ្រួ​នៅ​ក្រុង​គារយ៉ាត់-យារីម គឺ​ពួក​យេធើ ពួក​ពូធី ពួក​ស៊ូម៉ាធី និង​ពួក​មីសរ៉ា ពួក​នោះ​ក៏​បង្កើត​ពួក​សូរ៉ាត និង​ពួក​អែស‌ថោល
54 ឯ​កូន​របស់​សាលម៉ា គេ​បង្កើត​ពួក​បេថ្លេ‌ហិម ពួក​នថូផា ពួក​អាត្រូត-បេត-យ៉ូអាប់ និង​ពួក​ហាស៊ី-ហាម៉ា‌ន៉ាធី គឺ​ជា​ពួក​សោរីត
55 ព្រម​ទាំង​គ្រូ​ពួក​ស្មៀន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យ៉ាបេស គឺ​ពួក​ធីរ៉ាត ពួក​ស៊ីមាត និង​ពួក​ស៊ូកាត នេះ​សុទ្ធ​តែ​ជា​ពួក​កែន​ដែល​កើត​ពី​ហាម៉ាត ជា​ឪពុក​នៃ​ជំនួរ​វង្ស​របស់​រេកាប។