សម្រាកនិងគេង
-
អ្នកនឹងបានសាន្តត្រាណ ដោយព្រោះមានទីសង្ឃឹម អើ អ្នកនឹងស្វែងរកជុំវិញ រួចនឹងដេកសម្រាកទៅដោយសុខសាន្ត អ្នកនឹងដេកទៅឥតមានអ្នកណាបំភ័យអ្នកឡើយ ហើយមនុស្សជាច្រើននឹងមកអង្វរដល់អ្នក
យ៉ូប 11:18,19 -
៙ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ
ទំនុកដំកើង 3:5 -
ទូលបង្គំនឹងសម្រាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់ ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោស ឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន។
ទំនុកដំកើង 4:8 -
ឯងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះទាំងសេចក្ដីស្ញែងខ្លាចនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ
ទំនុកដំកើង 91:5 -
ការដែលឯងក្រោកឡើងមុនកំណត់ ហើយក្រចូលដេកពេលយប់ ព្រមទាំងបរិភោគដោយធ្វើការនឿយហត់ផង នោះជាការឥតប្រយោជន៍ទៀត ដ្បិតទ្រង់ប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ទ្រង់ បានដេកលក់សប្បាយ
ទំនុកដំកើង 127:2 -
កាលណាឯងដេកទៅ នោះនឹងគ្មានភ័យខ្លាចអ្វីសោះ អើ ឯងនឹងដេកទៅ ហើយលក់ស្រួល
សុភាសិត 3:24 -
ឯការដេកលក់នៃមនុស្សដែលធ្វើការនឿយហត់ នោះស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិចឬច្រើនក្តី ប៉ុន្តែ ការបរិភោគហួសប្រមាណរបស់អ្នកមាន នោះមិនឲ្យគេដេកលក់បានទេ។
សាស្ 5:12 -
អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត គេសម្រាកនៅលើដំណេករបស់ខ្លួន គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។
អេសាយ 57:2 -
បើឯងឃាត់ជើងឯងមិនឲ្យបែរចេញពីថ្ងៃឈប់សម្រាក គឺមិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់អញ បើឯងរាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត ហើយលើកថ្ងៃបរិសុទ្ធរបស់ព្រះយេហូវ៉ា ទុកជាថ្ងៃគួរគោរព ព្រមទាំងប្រតិបត្តិតាមផង ឥតធ្វើតាមអំពើចិត្តរបស់ខ្លួន ឬស្វែងរកសេចក្ដីអំណរដល់ខ្លួនឯង ឬពោលតែពាក្យរបស់ផងខ្លួនឡើយ គ្រានោះ ឯងនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា ហើយអញនឹងបញ្ជិះឯងនៅលើទីខ្ពស់នៃផែនដី ហើយនិងចិញ្ចឹមឯងដោយមរដករបស់យ៉ាកុប ជាអយ្យកោឯង ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានចេញវាចាហើយ។
អេសាយ 58:13, 14 -
ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សម្រាប់ចម្រើនសិរីល្អដល់ព្រះចុះ
កូរិនថូសទី ១ 10:31 -
ដូច្នេះ មានសេចក្ដីឈប់សម្រាក ទុកសម្រាប់រាស្ត្ររបស់ព្រះនៅខាងមុខ ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាករបស់ទ្រង់ហើយ នោះក៏បានឈប់សម្រាកពីការខ្លួនប្រព្រឹត្ត ទាំងប៉ុន្មាន ដូចជាព្រះបានឈប់ពីការដែលទ្រង់ធ្វើដែរ
ហេព្រើរ 4:9,10