សន្តិភាព


  • ឯ​ឯង​នឹង​ទៅ​ឯ​ពួក​អយ្យកោ​ឯង​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​កប់​ឯង ក្រោយ​ដែល​ឯង​មាន​អាយុ​វែង​ល្អ​ហើយ
    លោកុប្បត្ 15:15
  • ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចម្រើន​កម្លាំង​ដល់​រាស្ត្រ​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់ ឲ្យ​បាន​សេចក្ដី​សុខ‌សាន្ត‌ត្រាណ។
    ទំនុកដំកើង 29:11
  • ចូរ​ថយ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ ចូរ​ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​ជាប់​តាម​ចុះ
    ទំនុកដំកើង 34:14
  • ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​និង​បាន​ចិត្ត​រីក‌រាយ ដោយ​សេចក្ដី​ក្សេម‌ក្សាន្ត​ដ៏​បរិបូរ។
    ទំនុកដំកើង 37:11
  • ៙ ចូរ​ចំណាំ​មើល​មនុស្ស​គ្រប់​លក្ខណ៍​វិញ ហើយ​ពិចារណា​មើល​មនុស្ស​ទៀត​ត្រង់​ចុះ ដ្បិត​ចុង​បំផុត​នៃ​មនុស្ស​នោះ​មាន​សេចក្ដី​សាន្ត‌ត្រាណ
    ទំនុកដំកើង 37:37
  • ពួក​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ​ទ្រង់ នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស‌លុប ហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ
    ទំនុកដំកើង 119:165
  • ខ្ញុំ​ចូល​ចិត្ត​ខាង​សេចក្ដី​សុខ តែ​កាល​ណា​ខ្ញុំ​ថា​ទៅ នោះ​គេ​ចូល​ចិត្ត​តែ​ចង់​ច្បាំង​វិញ។
    ទំនុកដំកើង 120:7
  • កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​បណ្តាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ​បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។
    សុភាសិត 16:7
  • មាន​ពេល​សម្រាប់​ស្រឡាញ់ ហើយ​ពេល​សម្រាប់​ស្អប់ មាន​ពេល​សម្រាប់​ចម្បាំង ហើយ​ពេល​សម្រាប់​សេចក្ដី​សុខ
    សាស្ 3:8
  • ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វរបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព
    អេសាយ 9:6
  • ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់
    អេសាយ 26:3
  • ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត និង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​ដរាប​ទៅ
    អេសាយ 32:17
  • ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ
    អេសាយ 54:13
  • ដ្បិត​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ​ដោយ​អំណរ ហើយ​គេ​នឹង​នាំ​ឯង​ចេញ​ទៅ​ដោយ​សុខ‌សាន្ត ឯ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​នឹង​ធ្លាយ​ចេញ​ជា​ចម្រៀង​នៅ​មុខ​ឯង ហើយ​គ្រប់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ទះ​ដៃ​ផង
    អេសាយ 55:12
  • ព្រះ​នៃ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គ្មាន​សេចក្ដី​សុខ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ។
    អេសាយ 57:21
  • គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខ​ទេ ហើយ​សេចក្ដី​យុត្តិ‌ធម៌​ក៏​គ្មាន​នៅ​ក្នុង​អស់​ទាំង​ដំណើរ​របស់​គេ​ផង គេ​បាន​ធ្វើ​ផ្លូវ​ច្រក​ក្ងិច‌ក្ងក់​សម្រាប់​ខ្លួន ឯ​អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​នោះ ជា​អ្នក​មិន​ស្គាល់​សេចក្ដី​សុខ​ឡើយ។
    អេសាយ 59:8
  • គេ​បាន​មើល​របួស​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា​សុខៗ​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​ឡើយ
    យេរេមា 6:14
  • ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ស្គាល់​សេចក្ដី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម
    យេរេមា 29:11
  • មើល អញ​នឹង​នាំ​សេចក្ដី​សុខ​ស្រួល និង​ការ​រំងាប់​រោគ​មក​ដល់ ហើយ​និង​មើល​គេ​ឲ្យ​ជា ព្រម​ទាំង​បើក​សេចក្ដី​សុខ និង​សេចក្ដី​ពិត​ជា​បរិបូរ​ឲ្យ​គេ​ឃើញ
    យេរេមា 33:6
  • មាន​ការ​បំផ្លាញ​មក នោះ​គេ​នឹង​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត តែ​នឹង​គ្មាន​សោះ
    អេសេគាល 7:25
  • គឺ​ជា​ពួក​ហោរា​របស់​សាសន៍​អ៊ីស្រា‌អែល ដែល​ទាយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡឹម ហើយ​ឃើញ​ការ​ជាក់‌ស្តែង​ពី​សេចក្ដី​សុខ​សម្រាប់​ទី​ក្រុង តែ​ឥត​មាន​សេចក្ដី​សុខ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។
    អេសេគាល 13:16
  • ហើយ​ដោយ​គំនិត​វាង‌វៃ​របស់​វា នោះ​វា​នឹង​ធ្វើ​ឲ្យ​កល‌ឧបាយ​បាន​ប្រយោជន៍​នៅ​ដៃ​ខ្លួន រួច​នឹង​មាន​ចិត្ត​លើក​តម្កើង​ខ្លួន ព្រម​ទាំង​បំផ្លាញ​មនុស្ស​យ៉ាង​ច្រើន ដែល​នៅ​ដោយ​សុខ​ស្រួល សូម្បី​តែ​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ គង់​តែ​វា​នឹង​ហ៊ាន​ឈរ​ទទឹង​ទាស់​ដែរ តែ​វា​នឹង​ត្រូវ​បាក់​បែក​ទៅ ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ
    ដានីយ៉ែល 8:25
  • គឺ​នៅ​ក្នុង​គ្រា​សុខ‌សាន្ត ដែល​វា​នឹង​ឡើង​មក​ឯ​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ដែន​ខេត្ត ហើយ​វា​នឹង​ធ្វើ​ការ​ដែល​ពួក​អយ្យកោ​វា​តៗ​មក​មិន​ដែល​ធ្វើ​ឡើយ គឺ​វា​នឹង​យក​របឹប និង​របស់​ដែល​ប្លន់​បាន ហើយ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ កម្ចាយ​ដល់​គេ អើ វា​នឹង​បង្កើត​កិច្ច‌កល​របស់​វា ទាស់​នឹង​ទី​មាំ‌មួន នៅ​រវាង​១​ពេល
    ដានីយ៉ែល 11:24
  • មើល​ន៏ នៅ​លើ​ភ្នំ​ទាំង‌ឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខ ឱ​យូដា​អើយ ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង ចូរ​លា​បំណន់​ឯង​ចុះ ដ្បិត​មនុស្ស​អាក្រក់​នឹង​មិន​ដែល​ដើរ​កាត់​ឯង​ទៀត​ឡើយ គេ​ត្រូវ​កាត់​ចេញ​អស់​រលីង​ហើយ។
    ណាហ៊ុម 1:15
  • ឯ​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​គេ នោះ​គឺ​ជា​ជីវិត ហើយ​ជា​សេចក្ដី​សុខ អញ​បាន​ឲ្យ​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ ព្រម​ទាំង​មាន​សេចក្ដី​ភ័យ‌ញ័រ នៅ​ចំពោះ​ឈ្មោះ​អញ
    ម៉ាឡាគី 2:5
  • មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ
    ម៉ាថាយ 5:9
  • បើ​អ្នក​ផ្ទះ​នោះ​គេ​គួរ នោះ​ចូរ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​នោះ​ចុះ តែ​បើ​មិន​គួរ​ទេ នោះ​ត្រូវ​ឲ្យ​សេចក្ដី​សុខ​សាន្ត​ត្រឡប់​មក​លើ​អ្នក​រាល់​គ្នា​វិញ
    ម៉ាថាយ 10:13
  • កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​មក​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​នៅ​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក​ដើម្បី​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​ទេ គឺ​ឲ្យ​មាន​ដាវ​វិញ
    ម៉ាថាយ 10:34
  • កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ
    ម៉ាកុស 4:39
  • ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា កូន​ស្រី​អើយ សេចក្ដី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ហើយ​ឲ្យ​នាង​បាន​រួច​ពី​សេចក្ដី​វេទនា​របស់​នាង​ទៅ។
    ម៉ាកុស 5:34
  • អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​ដើម្បី​ឲ្យ​ប្រៃ​ឡើង​វិញ​បាន
    ម៉ាកុស 9:50
  • ដើម្បី​នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​តម្រង់​ជើង​យើង តាម​ផ្លូវ​សុខ​សាន្ត​វិញ។
    លូកា 1:79
  • សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខ‌សាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់
    លូកា 2:14
  • តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា សេចក្ដី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ។
    លូកា 7:50
  • ឯ​ផ្ទះ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្ដី​សុខ‌សាន្ត
    លូកា 10:5
  • បើ​ឃើញ​ថា​មិន​បាន​ទេ នោះ​ទ្រង់​នឹង​ចាត់​រាជ​ទូត ឲ្យ​ទៅ​ស៊ើប​សួរ​ពី​កិច្ច ដែល​ចង​ស្ពាន​មេត្រី​នឹង​គ្នា​ជា​យ៉ាង​ណា ក្នុង​កាល​ដែល​ស្តេច​នោះ​នៅ​ឆ្ងាយ​នៅ​ឡើយ
    លូកា 14:32
  • គឺ​ពោល​ថា ស្តេច​ដែល​យាង​មក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ សូម​ឲ្យ​បាន​សេចក្ដី​ក្សេម‌ក្សាន្ត​នៅ​ស្ថាន‌សួគ៌ និង​សិរី‌ល្អ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត
    លូកា 19:38
  • កាល​កំពុង​តែ​ប្រាប់​រឿង​ទាំង​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្តាល​គេ មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត​ចុះ
    លូកា 24:36
  • ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ
    យ៉ូហាន 14:27
  • ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្ដី​សុខ​សាន្ត ដោយ‌សារ​ខ្ញុំ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ។
    យ៉ូហាន 16:33
  • ខ្ញុំ​ផ្ញើ​មក​អស់​អ្នក នៅ​ក្រុង​រ៉ូម​ជា​ពួក​ស្ងួន‌ភ្ងា​នៃ​ព្រះ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​នូវ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​រាល់​គ្នា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។
    រ៉ូម 1:7
  • នៅ​អស់​ទាំង​ផ្លូវ​របស់​គេ មាន​សុទ្ធ​តែ​សេចក្ដី​វិនាស និង​សេចក្ដី​ទុក្ខ​លំបាក គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ​សាន្ត​សោះ ក៏​គ្មាន​សេចក្ដី​កោត‌ខ្លាច​ចំពោះ​ព្រះ នៅ​ភ្នែក​គេ​ឡើយ »
    រ៉ូម 3:16-18
  • ដូច្នេះ ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ
    រ៉ូម 5:1
  • ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្ដី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះ‌វិញ្ញាណ នោះ​ទើប​ជា​ជីវិត និង​សេចក្ដី​សុខ​សាន្ត​វិញ
    រ៉ូម 8:6
  • មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ជើង​នៃ​ពួក​អ្នក ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខ​សាន្ត ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​ដែល​បណ្តាល​ឲ្យ​រីក‌រាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎» ។
    រ៉ូម 10:15
  • ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន
    រ៉ូម 12:18
  • ដ្បិត​នគរ​ព្រះ​មិន​សម្រេច​នឹង​ការ​ស៊ី ឬ​ផឹក​នោះ​ទេ គឺ​ស្រេច​នឹង​សេចក្ដី​សុចរិត សេចក្ដី​មេត្រី និង​សេចក្ដី​អំណរ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ​ទេ​តើ
    រ៉ូម 14:17
  • ហេតុ​ដូច្នេះ ត្រូវ​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្ដី​ដែល​នាំ​ឲ្យ​មេត្រី​គ្នា និង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ
    រ៉ូម 14:19
  • ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្ដី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្ដី​អំណរ និង​សេចក្ដី​សុខ​សាន្ត​ដ៏​ពោរ‌ពេញ ដោយ‌សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។
    រ៉ូម 15:13
  • សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា អាម៉ែន។
    រ៉ូម 15:33
  • សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​នូវ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​រាល់​គ្នា និង​ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ផង។
    កូរិនថូសទី ១ 1:3
  • តែ​បើ​អ្នក​ដែល​មិន​ជឿ​គេ​ដក​ខ្លួន​ចេញ នោះ​ឲ្យ​គេ​ចេញ​ចុះ យ៉ាង​នោះ បង​ប្អូន​ប្រុស ឬ​ស្រី នឹង​មិន​នៅ​ជាប់​ចំណង​ទៀត​ទេ ប៉ុន្តែ ព្រះ‌ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា ឲ្យ​មាន​សេចក្ដី​មេត្រី​នឹង​គ្នា​វិញ
    កូរិនថូសទី ១ 7:15
  • ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្ដី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​វិញ ដូច​ក្នុង​អស់​ទាំង​ពួក​ជំនុំ​របស់​ពួក​បរិសុទ្ធ​ដែរ។
    កូរិនថូសទី ១ 14:33
  • ឯ​សេចក្ដី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​មាន​សេចក្ដី​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​មាន​ចិត្ត​ក្សេម‌ក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​នៅ​ដោយ​មេត្រី​នឹង​គ្នា​ចុះ នោះ​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា
    កូរិនថូសទី ២ 13:11
  • សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា និង​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា
    កាឡាទី 1:3
  • តែ​ឯ​ផល​ផ្លែ​នៃ​ព្រះ‌វិញ្ញាណ​វិញ នោះ​គឺ​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី‌ភាព អត់‌ធ្មត់ សុភាព សប្បុរស ស្មោះ‌ត្រង់
    កាឡាទី 5:22
  • សូម​ឲ្យ​អស់​អ្នក​ដែល​ដើរ​តាម​មាត្រា​នេះ បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​មេត្តា‌ករុណា​ចុះ ព្រម​ទាំង​សាសន៍​អ៊ីស្រា‌អែល​នៃ​ព្រះ​ផង។
    កាឡាទី 6:16
  • ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខណ្ឌ​កណ្តាល​ចេញ ព្រម​ទាំង​បំបាត់​សេចក្ដី​សំអប់​គ្នា ដោយ​នូវ​រូប​សាច់​ទ្រង់ គឺ​បំបាត់​ក្រឹត្យ‌វិន័យ​ដែល​មាន​បញ្ញត្ត និង​សេចក្ដី​ហាម‌ប្រាម​ទាំង​ប៉ុន្មាន​ចេញ ដើម្បី​ឲ្យ​បាន​យក​ទាំង​២​មក បង្កើត​ជា​មនុស្ស​ថ្មី​តែ​១​ក្នុង​ព្រះ‌អង្គ​ទ្រង់ ដោយ​តាំង​ជា​ស្ពាន​មេត្រី​ឲ្យ
    អេភេសូ 2:14,15
  • ហើយ​ខំ​ប្រឹង​រក្សា​សេចក្ដី​រួប‌រួម​គ្នា​របស់​ព្រះ‌វិញ្ញាណ ដោយ​សេចក្ដី​មេត្រី ទុក​ជា​ចំណង​ផង
    អេភេសូ 4:3
  • ទាំង​ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខ​សាន្ត ទុក​ជា​ស្បែក​ជើង
    អេភេសូ 6:15
  • ហើយ​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ​ចុះ ដូច្នេះ ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។
    ភីលីព 4:9
  • ហើយ​ឲ្យ​បាន​ផ្សះ‌ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នឹង​អង្គ​ទ្រង់ ដោយ‌សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​បើ​របស់​នៅ​ស្ថាន‌សួគ៌ ឬ​នៅ​ផែនដី​ក្តី ទាំង​តាំង​ស្ពាន​មេត្រី ដោយ‌សារ​ព្រះ‌លោហិត​នៃ​ឈើ​ឆ្កាង​ទ្រង់
    កូឡូស 1:20
  • ចូរ​ឲ្យ​សេចក្ដី​មេត្រី​របស់​ព្រះ‌គ្រីស្ទ​ត្រួត​ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​នោះ​ឯង ឲ្យ​មាន​រូប‌កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។
    កូឡូស 3:15
  • ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្ដី​សុខ​សាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្ដី​ហិន‌វិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សម្រាល ហើយ​គេច​មិន​រួច​ឡើយ
    ថែស្សាឡូនីច​ទី​១ 5:3
  • ចូរ​ឲ្យ​រត់​ពី​សេចក្ដី​ស្រើប‌ស្រាល​របស់​ក្មេងៗ​ចេញ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្រី ជា​មួយ​នឹង​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់ អំពី​ចិត្ត​ដ៏​បរិសុទ្ធ​វិញ
    ធីម៉ូថេ​ទី​២ 2:22
  • ចូរ​ដេញ​តាម​សេចក្ដី​មេត្រី ចំពោះ​មនុស្ស​ទាំង​អស់​ចុះ ហើយ​ឲ្យ​បាន​ញែក​ជា​បរិសុទ្ធ​ដែរ បើ​អ្នក​ណា​គ្មាន​សេចក្ដី​បរិសុទ្ធ នោះ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​ឡើយ
    ហេព្រើរ 12:14
  • សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ដែល​ទ្រង់​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ឲ្យ​ត្រឡប់​ពី​ពួក​ស្លាប់​មក​វិញ គឺ​ជា​អ្នក​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម
    ហេព្រើរ 13:20
  • រីឯ​ផល​នៃ​សេចក្ដី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្ដី​មេត្រី សម្រាប់​ពួក​អ្នក​ដែល​រក​សេចក្ដី​មេត្រី​នោះ​ឯង។
    យ៉ាកុប 3:18
  • ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ប្រយោជន៍​ឲ្យ​បាន​ធ្វើ​ការ​ល្អ​វិញ ត្រូវ​ស្វែង​រក ហើយ​ដេញ​តាម​សេចក្ដី​មេត្រី‌ភាព
    ពេត្រុស​ទី​១ 3:11
  • នោះ​មាន​សេះ​១​ទៀត​ចេញ​មក មាន​សម្បុរ​ក្រហម ហើយ​គេ​ឲ្យ​អ្នក​ដែល​ជិះ មាន​អំណាច​អាច​នឹង​ដក​យក​សេចក្ដី​សុខ​សាន្ត​ពី​ផែនដី​ចេញ ឲ្យ​មនុស្ស​លោក​បាន​សម្លាប់​គ្នា គេ​ក៏​ប្រគល់​ដាវ​១​យ៉ាង​ធំ ដល់​អ្នក​នោះ​ដែរ។
    វវិវរណៈ 6:4