អរគុណ


  • ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ចុះ ចូរ​សម្ដែង​ពី​អស់​ទាំង​ការ​នៃ​ទ្រង់ នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍
    របាក្សត្រ ទី ១ 16:8
  • ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប‌ជានិច្ច
    របាក្សត្រ ទី ១ 16:34
  • ចូរ​ទូល​ថា ឱ​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​បំប្រួម​យើង​ខ្ញុំ ហើយ​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ពួក​សាសន៍​ដទៃ ប្រយោជន៍​ឲ្យ​បាន​ពោល​ពាក្យ​អរ​ព្រះ‌គុណ ដល់​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់ ហើយ​មាន​សេចក្ដី​រីក‌រាយ ក្នុង​សេចក្ដី​សរសើរ‌តម្កើង​ដល់​ទ្រង់
    របាក្សត្រ ទី ១ 16:35
  • ទូល‌បង្គំ​នឹង​មិន​លា​ដៃ ជា​សម្គាល់​ថា ឥត​មាន​ទោស​ទេ យ៉ាង​នោះ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ដើរ​ក្រឡឹង​អាសនៈ​ទ្រង់ ដើម្បី​បាន​បន្លឺ​សំឡេង​អរ​ព្រះ‌គុណ ហើយ​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់
    ទំនុកដំកើង 26:6-7
  • នេះ​ជា​ការ​ល្អ​ហើយ គឺ​ដែល​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​នៃ​ទ្រង់ ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រម​ទាំង​សម្ដែង​ពី​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​ពេល​ព្រឹក ហើយ​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​រាល់​តែ​យប់
    ទំនុកដំកើង 92:1, 2
  • ចូរ​យើង​ចូល​ទៅ​ចំពោះ​ទ្រង់ ដោយ​អរ​ព្រះ‌គុណ ចូរ​យើង​ឡើង​សំឡេង​ថ្វាយ​ទ្រង់ ដោយ​ទំនុក​តម្កើង​ចុះ
    ទំនុកដំកើង 95:2
  • ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ទ្រង់ ដោយ​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទីលាន​ទ្រង់ ដោយ​បទ​សរសើរ ចូរ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​សរសើរ​ព្រះ‌នាម​ទ្រង់​ចុះ
    ទំនុកដំកើង 100:4
  • ដូច្នេះ គួរ​ឲ្យ​គេ​ថ្វាយ​តង្វាយ​នៃ​សេចក្ដី​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ពី​ស្នាដៃ​នៃ​ទ្រង់ ដោយ​ចម្រៀង​អរ​សប្បាយ​ចុះ។
    ទំនុកដំកើង 107:22
  • ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​អរ​ព្រះ‌គុណ ចូរ​ច្រៀង​បទ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ ដោយ​ចាប់​ស៊ុង
    ទំនុកដំកើង 147:7
  • ក៏​នឹង​ឮ​ពាក្យ​អរ​ព្រះ‌គុណ និង​សំឡេង​អរ​សប្បាយ ចេញ​ពី​នោះ​មក​អញ​នឹង​ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង គេ​នឹង​មិន​មាន​គ្នា​តិច​ឡើយ អញ​ក៏​នឹង​ធ្វើ​ឲ្យ​គេ​ថ្កុំ‌ថ្កើង​ឡើង​ដែរ គេ​នឹង​មិន​មែន​ជា​នគរ​តូច​ទាប​ទេ
    យេរេមា 30:19
  • ចំណែក​អ្នក​ទាំង​៣​នោះ គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ គេ​ធ្លាក់​ទៅ​កណ្តាល​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ ទាំង​ជាប់​ចំណង​ផង។
    ដានីយ៉ែល 2:23
  • ត្រូវ​ឲ្យ​បូជា​ថ្វាយ​នំបុ័ង ដែល​មាន​ដំបែរ​ទុក​ជា​តង្វាយ​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ប្រាប់​យ៉ាង​ច្បាស់​ឲ្យ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​ឯង​រាល់​គ្នា​គាប់​ចិត្ត​យ៉ាង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា។
    អេម៉ុស 4:5
  • ពួក​អ្នក​ដែល​មើល​ទៅ​ឯ​របស់​ឥត​ប្រយោជន៍ ដែល​មិន​ទៀង‌ទាត់ គេ​រមែង​លះ‌បង់​ចោល​សេចក្ដី​អាណិត‌អាសូរ​របស់​ខ្លួន​ចេញ
    យ៉ូណាស 2:9
  • ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ អំពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​ដរាប ដោយ​ព្រោះ​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ
    កូរិនថូសទី ១ 1:4
  • ពី​ព្រោះ​គ្រប់​ទាំង​អស់​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌គុណ ដែល​ចម្រើន​ឡើង ដោយ‌សារ​មនុស្ស​ជា​ច្រើន បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​អរ​ព្រះ‌គុណ​ចម្រើន​ជា​បរិបូរ​ឡើង ដល់​សិរី‌ល្អ​នៃ​ព្រះ​លើស​ទៅ​ទៀត។
    កូរិនថូសទី ២ 4:15
  • ដូច​ជា​មាន​សេចក្ដី​ព្រួយ តែ​ចេះ​តែ​បាន​សប្បាយ​វិញ ដូច​ជា​ទ័ល‌ក្រ តែ​កំពុង​តែ​ចម្រើន​ដល់​មនុស្ស​ជា​ច្រើន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ។
    កូរិនថូសទី ២ 6:10
  • ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​Chapter សម្រាប់​ជា​ការ​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ‌សារ​យើង​រាល់​គ្នា
    កូរិនថូសទី ២ 9:11
  • ព្រម​ទាំង​រឿង​គួរ​ខ្មាស ពាក្យ​សំដី​ចម្កួត និង​ពាក្យ​កំប្លែង ដែល​សេចក្ដី​ទាំង​នោះ​មិន​គួរ​គប្បី​ដែរ ស៊ូ​ពោល​តែ​ពាក្យ​សម្រាប់​អរ​ព្រះ‌គុណ​វិញ
    អេភេសូ 5:4
  • ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ នឹង​ចម្រៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង ហើយ​សរសើរ​ដល់​ព្រះ‌អម្ចាស់​ដោយ​ចិត្ត ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​ជា​ដរាប ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ។
    អេភេសូ 5:19, 20
  • កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង
    ភីលីព 4:6
  • ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្ដី​សន្តោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង
    ភីលីព 4:11
  • ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​នៅ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ ដូច​ជា​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង​ផង។
    កូឡូស 2:7
  • ចូរ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះ‌គុណ
    កូឡូស 4:2
  • ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ
    ថែស្សាឡូនីច​ទី​១ 5:18
  • ដ្បិត​សត្វ​ទាំង​អស់​ដែល​ព្រះ‌ទ្រង់​បង្កើត​មក នោះ​សុទ្ធ​តែ​ល្អ ហើយ​មិន​ត្រូវ​ចោល​១​ឡើយ ឲ្យ​គ្រាន់​តែ​ទទួល​ដោយ​អរ​ព្រះ‌គុណ​ប៉ុណ្ណោះ
    ធីម៉ូថេ​ទី​១ 4:4
  • ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ ដោយ‌សារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់
    ហេព្រើរ 13:15
  • ទាំង​ទូល​ថា អាម៉ែន សូម​ថ្វាយ​ព្រះ‌ពរ សិរី‌ល្អ ប្រាជ្ញា ពាក្យ​អរ​ព្រះ‌គុណ កិត្តិ‌នាម ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ដល់​ព្រះ​នៃ​យើង​រាល់​គ្នា នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។
    វវិវរណៈ 7:12
  • ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​គង់​នៅ ក៏​បាន​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទ្រង់​បាន​យក​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​បាន​សោយ​រាជ្យ​ឡើង
    វវិវរណៈ 11:17