ការរំលូតកូន


  • ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី
    លោកុប្បត្ 1:27
  • កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ។
    ចោទិយកថា 5:17
  • ឯ​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្តាយ តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ តើ​មិន​មែន​ជា​ព្រះ​តែ​១​ដែល​ស្អាង​យើង​ទាំង​២​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ទេ​ឬ​អី។
    យ៉ូប 31:15
  • មើល កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​កើត​ពី​ផ្ទៃ ក៏​ជា​រង្វាន់​ដែល​ទ្រង់​ប្រទាន​ដែរ
    ទំនុកដំកើង 127:3
  • ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូល‌បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់​ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូល‌បង្គំ​ក៏​ដឹង​ច្បាស់​ហើយ កាល​ទូល‌បង្គំ​កើត​មាន​នៅ​ទី​កំបាំង ហើយ​បាន​សូន្យ​ធ្វើ​បែប​ចម្លែកៗ​នៅ​ទី​ទាប​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ​មិន​កំបាំង​នឹង​ទ្រង់​ទេ
    ទំនុកដំកើង 139:13-15
  • ព្រះ‌នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ ក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់ គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​តម្រូវ​ឲ្យ​ទូល‌បង្គំ​រស់​នៅ ក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ
    ទំនុកដំកើង 139:16
  • មុន​ដែល​អញ​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះ​អញ​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សម្រាល​ចេញ​ពី​ផ្ទៃ​មក នោះ​អញ​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​ឯង​ឡើង​ជា​ហោរា ដល់​អស់​ទាំង​សាសន៍
    យេរេមា 1:5