មាតុភាព
-
គឺដោយនូវព្រះនៃឪពុកឯង ដែលទ្រង់នឹងជួយឯង ហើយដោយនូវព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ដែលទ្រង់នឹងប្រទានពរដល់ឯង ជាព្រះពរពីលើមេឃ ហើយជាព្រះពរពីទីជម្រៅដែលនៅខាងក្រោម ទាំងផលរបស់ដោះ ហើយនិងពោះផង
លោកុប្បត្ 49:25 -
តែសាសន៍អ៊ីស្រាអែលគេបង្កើតកូនដុះដាលចម្រើនជាច្រើនឡើង ក៏បានទៅជាស្តុកស្តម្ភឡើងសន្ធឹក ទាំងនៅកុះករពេញក្នុងស្រុកនោះ។
និក្ខមនំ 1:7 -
ទ្រង់នឹងស្រឡាញ់ឯង ព្រមទាំងប្រទានពរ ហើយចម្រើនឲ្យឯងមានគ្នាច្រើនឡើង ទ្រង់ក៏នឹងប្រទានពរដល់ផលដែលកើតពីពោះឯងមក និងផលពីដីឯងផង គឺជាស្រូវ និងទឹកទំពាំងបាយជូរ ហើយនិងប្រេង ព្រមទាំងផលចម្រើនពីហ្វូងគោ និងកូនពីហ្វូងចៀមរបស់ឯង នៅក្នុងស្រុកដែលទ្រង់បានស្បថនឹងពួកអយ្យកោថា ទ្រង់នឹងឲ្យដល់ឯង ឯងនឹងបានពរលើសជាងអស់ទាំងសាសន៍ឯទៀត នៅក្នុងពួកឯងនឹងគ្មានប្រុស ឬស្រី សត្វឈ្មោល ឬញីណា នៅជាអារទេ .
ចោទិយកថា 7:13A, 14 -
ឯព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ តើមិនមែនជាព្រះតែ១ដែលស្អាងយើងទាំង២នៅក្នុងផ្ទៃម្តាយទេឬអី។
យ៉ូប 31:15 -
ពូជពង្សរបស់អ្នកនោះនឹងបានពូកែនៅផែនដី ឯដំណមនុស្សទៀងត្រង់គេនឹងបានពរ
ទំនុកដំកើង 112:2 -
ទ្រង់ក៏ប្រោសឲ្យស្រីអារបានផ្ទះសំបែង ហើយឲ្យមានកូនដោយរីករាយវិញ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ទំនុកដំកើង 113:9 -
មើល កូនចៅជាមរដកមកពីព្រះយេហូវ៉ា ហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ
ទំនុកដំកើង 127:3 -
ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំ ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ
ទំនុកដំកើង 139:13 -
ដ្បិតទ្រង់បានធ្វើឲ្យរនុកទ្វារឯងបានមាំមួនឡើង ក៏បានប្រទានពរដល់កូនចៅនៅកណ្តាលឯងដែរ
ទំនុកដំកើង 147:13 -
ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗដែលមានកូនខ្ចីទៅដោយថ្នម។
អេសាយ 40:11 -
ដ្បិតអញនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែងផង អញនឹងចាក់វិញ្ញាណអញទៅលើពូជពង្សរបស់ឯង ហើយពររបស់អញទៅលើកូនចៅរបស់ឯង នោះគេនឹងពន្លកឡើងនៅក្នុងស្មៅ ដូចជាដើមចាកតាមមាត់ទឹក
អេសាយ 44:3, 4 -
មុនដែលឈឺពោះ នោះបានសម្រាលកូនមក មុនដែលកើតឈឺចាប់ នោះបានបង្កើតកូនប្រុស១ហើយ. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញនឹងនាំទៅដល់កំណត់ដែលត្រូវសម្រាល ឥតធ្វើឲ្យកើតមកផងឬ ព្រះនៃឯងទ្រង់ក៏មានព្រះបន្ទូលសួរថា ឯអញដែលធ្វើឲ្យកើតមក តើអញនឹងបង្ខាំងផ្ទៃឬអី។
អេសាយ 66:7, 9 -
មុនដែលអញបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសម្រាលចេញពីផ្ទៃមក នោះអញបានញែកឯងជាបរិសុទ្ធផង ក៏បានតាំងឯងឡើងជាហោរា ដល់អស់ទាំងសាសន៍
យេរេមា 1:5 -
នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកនាង នោះនឹងបានសម្រេចជាមិនខាន។
លូកា 1:45 -
គាត់មានប្រាថ្នាចង់ចម្អែតពោះ ដោយចំណិតដែលធ្លាក់ចុះពីតុអ្នកមានមកណាស់ ក៏មានឆ្កែមកលិទ្ធដំបៅគាត់ដែរ
យ៉ូហាន 16:21 -
តែបើសិនជានាងនៅជាប់ក្នុងសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីបរិសុទ្ធ ទាំងមានគំនិតមារយាទ នោះនាងនឹងបានសង្គ្រោះក្នុងកាលដែលបង្កើតកូន។
ធីម៉ូថេទី១ 2:15 -
ដោយសារសេចក្ដីជំនឿ នោះនាងសារ៉ាក៏ទទួលអំណាច ឲ្យមានគភ៌បង្កើតកូនបាន ហើយនាងបង្កើតកូនមក ក្នុងកាលដែលហួសអាយុហើយ ពីព្រោះនាងបានរាប់ព្រះដែលសន្យានោះ ទុកជាស្មោះត្រង់
ហេព្រើរ 11:11