ភាពក្លាហាន


  • តែ​ម៉ូសេ​តប​ឆ្លើយ​ថា កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ។
    និក្ខមនំ 14:13,14
  • បើ​កាល​ណា​ឯង​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ ឃើញ​សេះ ឃើញ​រទេះ និង​មនុស្ស​ជា​ច្រើន​ជាង​ពួក​ឯង នោះ​មិន​ត្រូវ​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង​ហើយ
    ចោទិយកថា 20:1
  • គឺ​ព្រះ‌យេហូវ៉ា​ដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ។
    ចោទិយកថា 31:8
  • ពួក​ឯង​រាល់​គ្នា​តែ​១​នាក់​បាន​ដេញ​តាម​១​ពាន់​នាក់ ដ្បិត​គឺ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ច្បាំង​ជំនួស​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​ហើយ
    យ៉ូស្វេ 23:10
  • ទ្រង់​នឹង​គាំពារ​ជើង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​នូវ​កម្លាំង​បាន​ទេ
    សាំយូអែល ទី ១ 2:9
  • យ៉ូណា‌ថាន​ក៏​ប្រាប់​ដល់​មនុស្ស​កំលោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់‌ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ
    សាំយូអែល ទី ១ 14:6
  • ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ជួយ​សង្គ្រោះ​ដោយ‌សារ​ដាវ ឬ​លំពែង​ទេ ដ្បិត​ចម្បាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ គឺ​ទ្រង់​នឹង​ប្រគល់​ឯង​រាល់​គ្នា​មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង
    សាំយូអែល ទី ១ 17:47
  • ចូរ​មាន​កម្លាំង​ឡើង ហើយ​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ភ័យ​ខ្លាច ឬ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ស្តេច​អាសស៊ើរ និង​ពួក​ពល​ទាំង​ហ្វូង​ដែល​មក​ជា​មួយ​នោះ​ឡើយ ដ្បិត​នៅ​ខាង​យើង មាន​១​អង្គ​ដែល​ពូកែ​ជាង​ពួក​គេ​ទៅ​ទៀត ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សម្រាប់​នឹង​ជួយ ហើយ​ធ្វើ​ចម្បាំង​ជំនួស​យើង ពួក​បណ្តា‌ជន​ក៏​ផ្អែក​ចិត្ត​ទៅ​លើ​ព្រះ‌បន្ទូល​នៃ​ហេសេគា ជា​ស្តេច​យូដា។
    របាក្សត្រ ទី ២ 32:7,8
  • ទូល‌បង្គំ​បាន​ឈាន​ជាប់​ទៅ​តាម​ផ្លូវ​ច្រក​របស់​ទ្រង់ ជើង​ទូល‌បង្គំ​មិន​បាន​រឥល​ឡើយ
    ទំនុកដំកើង 17:5
  • ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​វិនិច្ឆ័យ​ឲ្យ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បាន​ដើរ​តាម​ចិត្ត​គ្រប់​លក្ខណ៍​របស់​ទូល‌បង្គំ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ឥត​ល្អៀង​ឡើយ
    ទំនុកដំកើង 26:1
  • សូម​ទ្រង់​ប្រោស​មេត្តា​ជួយ​យើង​ខ្ញុំ​ទាស់​នឹង​ពួក​សត្រូវ ដ្បិត​សេចក្ដី​ជំនួយ​របស់​មនុស្ស នោះ​ឥត​ប្រយោជន៍​ទេ
    ទំនុកដំកើង 60:11
  • ៙ ព្រលឹង​ខ្ញុំ​អើយ ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះ ដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ នោះ​មក​តែ​ពី​ទ្រង់​ទេ
    ទំនុកដំកើង 62:5
  • ៙ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​យក​ទ្រង់​ជា​កម្លាំង របស់​ខ្លួន ជា​អ្នក​ដែល​មាន​គ្រប់​ទាំង​ផ្លូវ​រៀប‌ចំ​ក្នុង​ចិត្ត​ហើយ ពួក​នោះ​ដើរ​ទៅ​ទាំង​មាន​កម្លាំង​ខ្លាំង​ឡើង​បណ្តើរ គ្រប់​គ្នា​ក៏​លេច​មក​នៅ​ចំពោះ​ព្រះ ត្រង់​ស៊ីយ៉ូន
    ទំនុកដំកើង 84:5, 7
  • អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ ចិត្ត​គេ​បាន​មាំ‌មួន​ហើយ ដោយ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ចិត្ត​គេ​បាន​តាំង​ខ្ជាប់‌ខ្ជួន គេ​នឹង​មិន​ភ័យ​ខ្លាច​ឡើយ ដរាប​ដល់​បាន​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​សត្រូវ​ខ្លួន
    ទំនុកដំកើង 112:7,8
  • ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា​ជា​ជាង​ទុក​ចិត្ត​នឹង​មនុស្ស
    ទំនុកដំកើង 118:8
  • សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ ពី​ព្រោះ​ទូល‌បង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់
    ទំនុកដំកើង 143:8
  • ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង
    សុភាសិត 3:5,6
  • ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​វិល​មក​វិញ ហើយ​ផ្អាក​សម្រាក ឯង​រាល់​គ្នា​នឹង​មាន​កម្លាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត តែ​ឯង​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ
    អេសាយ 30:15
  • នោះ​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​សូរ៉ូ‌បា‌បិល គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ‌សារ​វិញ្ញាណ​របស់​អញ​វិញ
    សាការី 4:6
  • ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ
    យ៉ូហាន 15:5
  • ពី​ព្រោះ​គ្រប់​ទាំង​អស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យ‌ជម្នះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺ​ជា​សេចក្ដី​ជំនឿ​របស់​យើង
    យ៉ូហាន​ទី​១ 5:4