សុភមង្គល
-
for the joy of the LORD is your strength.លោកក៏ប្រាប់ដល់គេថា ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់ និងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ ដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្ដីអំណររបស់ព្រះយេហូវ៉ាជាកម្លាំងនៃអ្នករាល់គ្នា
នេហេមា 8:10 -
នោះអស់អ្នកដែលពឹងដល់ទ្រង់ គេនឹងរីករាយឡើង គេនឹងច្រៀងដោយអំណរជានិច្ច ពីព្រោះទ្រង់តែង ការពារគេ ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមទ្រង់ នឹងបានត្រេកអរ ដោយសារទ្រង់
ទំនុកដំកើង 5:11 -
ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ នៅព្រះហស្តស្តាំទ្រង់មានសេចក្ដីអរសប្បាយ ជាដរាបតទៅ។
ទំនុកដំកើង 16:11 -
ដ្បិតទ្រង់បានតាំងទូលបង្គំ ឲ្យមានពរយ៉ាងបណ្តាច់ នៅអស់កល្ប ទ្រង់ក៏បណ្តាលឲ្យមានសេចក្ដីអំណរដ៏ពោរពេញ នៅចំពោះទ្រង់
ទំនុកដំកើង 21:6 -
ដ្បិតសេចក្ដីខ្ញាល់របស់ទ្រង់នៅតែ១ភ្លែតទេ តែព្រះគុណនៃទ្រង់ នោះនៅអស់១ជីវិតវិញ ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើង គង់នឹងមានសេចក្ដីអំណរឡើងដែរ
ទំនុកដំកើង 30:5 -
ដ្បិតសេចក្ដីខ្ញាល់របស់ទ្រង់នៅតែ១ភ្លែតទេ តែព្រះគុណនៃទ្រង់ នោះនៅអស់១ជីវិតវិញ ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើង គង់នឹងមានសេចក្ដីអំណរឡើងដែរ
ទំនុកដំកើង 126:5 -
មានពរហើយអស់អ្នកដែល កោតខ្លាចដល់ព្រះយេហូវ៉ា ជាពួកអ្នកដែលដើរតាមផ្លូវរបស់ទ្រង់ ដ្បិតឯងនឹងបានបរិភោគផលនៃកម្លាំងដៃឯង ឯងនឹងបានសប្បាយ ហើយនិងមានសេចក្ដីសុខផង
ទំនុកដំកើង 128:1, 2 -
ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនិងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ចពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
អេសាយ 35:10 -
ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញផង
យ៉ូហាន 15:11 -
ដ្បិតនគរព្រះមិនសម្រេចនឹងការស៊ី ឬផឹកនោះទេ គឺស្រេចនឹងសេចក្ដីសុចរិត សេចក្ដីមេត្រី និងសេចក្ដីអំណរ ដោយនូវព្រះវិញ្ញាណបរិសុទ្ធវិញទេតើ
រ៉ូម 14:17