ការតស៊ូនៃជំនឿ


  • ចូរ​ស្តាប់ ពួក​អ៊ីស្រា‌អែល​អើយ នៅ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​ចូល​ទៅ​ត‌យុទ្ធ​នឹង​ខ្មាំង​សត្រូវ ដូច្នេះ កុំ​ឲ្យ​មាន​ចិត្ត​តក់‌ស្លុត​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច ឬ​ញ័រ​រន្ធត់ ឬ​ភ្ញាក់​ផ្អើល​នៅ​មុខ​គេ​ឲ្យ​សោះ
    ចោទិយកថា 20:3
  • សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ថ្មដា​នៃ​ទូល‌បង្គំ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បង្ហាត់​បង្វឹក​ដៃ​ទូល‌បង្គំ​ឲ្យ​ចេះ​ច្បាំង ហើយ​ម្រាម​ដៃ​របស់​ទូល‌បង្គំ​ឲ្យ​ធ្វើ​សង្រ្គាម
    ទំនុកដំកើង 144:1
  • ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ
    ម៉ាថាយ 16:18
  • តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ចេះ​តែ​នាំ​យើង​ខ្ញុំ ឲ្យ​មាន​ជ័យ‌ជម្នះ​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​ក៏​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង​ផង
    កូរិនថូសទី ២ 2:14
  • ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌ចេស្តា ចម្រើន​កម្លាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ តាម​សិរី‌ល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃ‌លែង
    អេភេសូ 3:16
  • ចូរ​ខំ​ប្រឹង​តស៊ូ ដោយ​ការ​ត​យ៉ាង​ល្អ​នៃ​សេចក្ដី​ជំនឿ ចូរ​តោង​ចាប់​ជីវិត​អស់​កល្ប‌ជានិច្ច​ឲ្យ​ខ្ជាប់ ដែល​ព្រះ​បាន​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​នៅ​មុខ​សាក្សី​ជា​ច្រើន​ដែរ.
    ធីម៉ូថេ​ទី​១ 6:12
  • ដូច្នេះ ចូរ​ឲ្យ​អ្នក​ទ្រាំ​ទ្រ​ទុក្ខ​លំបាក ដូច​ជា​ទាហាន​យ៉ាង​ល្អ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ចុះ
    ធីម៉ូថេ​ទី​២ 2:3
  • ធម្មតា​ដែល​ធ្វើ​ទាហាន នោះ​មិន​ដែល​ជាប់​ទាក់‌ទិន​នឹង​ការ​ក្នុង​ជីវិត​នេះ​ទៀត​ទេ គឺ​ដើម្បី​ឲ្យ​បាន​គាប់​ចិត្ត​ដល់​អ្នក ដែល​កេណ្ឌ​ខ្លួន​ទៅ​នោះ​វិញ
    ធីម៉ូថេ​ទី​២ 2:4
  • ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំលោះ​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​មាន​កម្លាំង ហើយ​ព្រះ‌បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេ​កំណាច​ហើយ
    យ៉ូហាន​ទី​១ 2:14
  • ពួក​ស្ងួន‌ភ្ងា​អើយ កំពុង​ដែល​ខ្ញុំ​ខ្មី‌ឃ្មាត​សរសេរ​ពី​សេចក្ដី​សង្គ្រោះ ដែល​សម្រាប់​យើង​ទាំង​អស់​គ្នា នោះ​ខ្ញុំ​មាន​សេចក្ដី​បង្ខំ​នឹង​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា ទាំង​ទូន្មាន​ឲ្យ​ខំ​ត‌យុទ្ធ ដើម្បី​ការ‌ពារ​សេចក្ដី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សម្រេច
    Jude 1:3