ភាពជាអ្នកដឹកនាំ


  • ចូរ​មាន​ចិត្ត​ខ្នះ‌ខ្នែង​ឲ្យ​ស្គាល់​សណ្ឋាន​នៃ​ហ្វូង​ចៀម​ឯង ហើយ​ឲ្យ​ថែ​មើល​ហ្វូង​គោ​ឯង​ឲ្យ​ល្អ​ចុះ
    សុភាសិត 27:23
  • ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ ទាំង​ស៊ើប‌សួរ​រក​ទាល់​តែ​ឃើញ​ផង
    អេសេគាល 34:11
  • រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ម្តង​ទៀត​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ
    យ៉ូហាន 21:16
  • ញុំ​បាន​សាប‌ព្រោះ អ័ប៉ុឡូស​ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ ហេតុ​នោះ​បាន​ជា​អ្នក​សាប‌ព្រោះ និង​អ្នក​ដែល​ស្រោច នោះ​មិន​មែន​ជា​អ្វី​ទេ ស្រេច ហើយ​និង​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​វិញ​ទេ​តើ
    កូរិនថូសទី ១ 3:6, 7
  • ខ្ញុំ​បាន​ដាំ​ជើង​ជញ្ជាំង ដូច​ជា​មេ​ជាង​ផ្ទះ​ដ៏​ចំណាន តាម​ព្រះ‌គុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ មាន​ម្នាក់​ទៀត​ជា​អ្នក​សង់​ពី​លើ ប៉ុន្តែ ត្រូវ​ឲ្យ​មនុស្ស​ប្រយ័ត​រៀង​ខ្លួន អំពី​បែប​ណា​ដែល​សង់​ពី​លើ​ជើង​នោះ
    កូរិនថូសទី ១ 3:10
  • បើ​សិន​ជា​យើង​ខ្ញុំ​បាន​សាប‌ព្រោះ​របស់​ខាង​ព្រលឹង​វិញ្ញាណ នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​ច្រូត​បាន​របស់​អ្នក​រាល់​គ្នា​ខាង​សាច់​ឈាម​វិញ នោះ​តើ​ច្រើន​ហួស​ពេក​ឬ​អី
    កូរិនថូសទី ១ 9:11
  • ខ្ញុំ​ចង់​និយាយ​ដូច្នេះ គឺ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ
    កូរិនថូសទី ២ 9:6
  • ឯ​អស់​ទាំង​សេចក្ដី​ដែល​អ្នក​បាន​ឮ​អំពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន នោះ​ក៏​ត្រូវ​ផ្ញើ​ទុក​នឹង​មនុស្ស​ស្មោះ‌ត្រង់ ដែល​អាច​នឹង​បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ
    ធីម៉ូថេ​ទី​២ 2:2
  • ចូរ​ឃ្វាល​ហ្វូង​ចៀម របស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ ទាំង​គ្រប់​គ្រង​ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កម្រៃ​ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ
    ពេត្រុស​ទី​១ 5:2