ការការពារ
-
ដូច្នេះ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់អញ ហើយរក្សាសេចក្ដីបញ្ញត្តរបស់អញទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមផង នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្ត
លេវីវិន័យ 25:18 -
ឯចំណែកពួកបេនយ៉ាមីន នោះក៏ថា អ្នកស្ងួនភ្ងាផងព្រះយេហូវ៉ា នឹងនៅជិតទ្រង់ដោយសុខសាន្ត ទ្រង់គ្របបាំងគេជានិច្ច ហើយគេនឹងនៅជាកណ្តាលព្រះអង្សាទាំង២របស់ទ្រង់។
ចោទិយកថា 33:12 -
ព្រះដ៏គង់នៅអស់កល្បជានិច្ច ទ្រង់ជាលំនៅរបស់ឯង ហើយព្រះពាហុដ៏នៅជាប់អស់កល្បជានិច្ចក៏ទ្រឯង ទ្រង់បានច្រានពួកខ្មាំងសត្រូវពីមុខឯងចេញក៏មានព្រះបន្ទូលថា ចូរបំផ្លាញគេចុះ។
ចោទិយកថា 33:27 -
ដូច្នេះ សូមទ្រង់សព្វព្រះហឫទ័យ និងប្រទានពរដល់ពូជពង្សរបស់ទូលបង្គំជាបាវបម្រើទ្រង់ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះទ្រង់ជាដរាប ដ្បិតឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានសន្យាហើយ ដូច្នេះ ដោយសារព្រះពរទ្រង់ នោះពូជពង្សរបស់ទូលបង្គំជាបាវបម្រើទ្រង់ នឹងបានពរនៅអស់កល្បជានិច្ច។
សាំយូអែល ទី ២ 7:29 -
រួចទ្រង់តាំងឲ្យមានពួកទាហានត្រួតត្រាមើលក្នុងស្រុកស៊ីរីប៉ែកខាងក្រុងដាម៉ាស ហើយពួកសាសន៍ស៊ីរីក៏ចំណុះជាបាវបម្រើរបស់ដាវីឌ ព្រមទាំងយកសួយអាករមកថ្វាយដែរ ព្រះយេហូវ៉ាទ្រង់ចេះតែជួយការពារដាវីឌ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ
សាំយូអែល ទី ២ 8:6 -
អញបាននៅជាមួយនឹងឯង នៅគ្រប់ទីកន្លែងណាដែលឯងបានទៅដែរ ក៏បានដកពួកខ្មាំងសត្រូវទាំងអស់ពីមុខឯងចេញ ហើយបានលើកឈ្មោះឯងជាធំ ដូចជាឈ្មោះនៃអស់អ្នកធំ ដែលនៅផែនដី
របាក្សត្រ ទី ១ 17:8 -
ទូលបង្គំនឹងសម្រាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់ ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោស ឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន។
ទំនុកដំកើង 4:8 -
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ
ទំនុកដំកើង 16:8 -
ដ្បិតទូលបង្គំដ៏ជាស្តេច បានទុកចិត្តនឹងព្រះយេហូវ៉ា ហើយដោយសេចក្ដីសប្បុរសនៃព្រះដ៏ខ្ពស់បំផុត នោះទូលបង្គំមិនត្រូវរង្គើឡើយ ព្រះហស្តទ្រង់នឹងស្វែងរក ទាល់តែឃើញអស់ទាំង ខ្មាំងសត្រូវរបស់ទ្រង់ ព្រះហស្តស្តាំទ្រង់នឹងរកឃើញអស់អ្នកណាដែលស្អប់ទ្រង់ដែរ
ទំនុកដំកើង 21:7-9 -
ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែល កោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច
ទំនុកដំកើង 34:7 -
ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកម្លាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន
ទំនុកដំកើង 46:1 -
តែទូលបង្គំ ជាក្សត្រ នឹងរីករាយក្នុងព្រះវិញ អស់អ្នកណាដែលស្បថដោយនូវទ្រង់ នោះនឹងបានសរសើរដោយអរសាទរ ពីព្រោះមាត់នៃពួកមនុស្សកំភូតនឹងត្រូវបិទ។
ទំនុកដំកើង 63:11 -
ពីព្រោះឯងបានថា ព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯង គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង យ៉ាងនោះ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើង ដល់ឯងឡើយ ក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ
ទំនុកដំកើង 91:9, 10 -
បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង នោះពួកជាងដែលសង់ គេធ្វើការជាឥតប្រយោជន៍ទេ បើគ្មានព្រះយេហូវ៉ាថែរក្សាទីក្រុង នោះពួកយាមល្បាតគេចាំយាមជាឥតប្រយោជន៍ដែរ
ទំនុកដំកើង 127:1 -
នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សម្រាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ អញនឹងយកសេចក្ដីខ្មាសតាក់តែងឲ្យពួកខ្មាំងសត្រូវ របស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង។
ទំនុកដំកើង 132:17,18 -
គឺទ្រង់ដែលប្រោសសេចក្ដីសង្គ្រោះដល់ពួកស្តេច ក៏ប្រោសដាវីឌជាអ្នកបម្រើទ្រង់ ឲ្យរួចពីដាវដ៏អាក្រក់
ទំនុកដំកើង 144:10 -
ដ្បិតព្រះយេហូវ៉ាទ្រង់នឹងបានជាទីទុកចិត្តដល់ឯង ទ្រង់នឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។
សុភាសិត 3:26 -
មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។
សុភាសិត 14:26 -
ព្រះនាមព្រះយេហូវ៉ាជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
សុភាសិត 18:10 -
គេត្រៀមសេះទុកសម្រាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជម្នះ នោះស្រេចនៅព្រះយេហូវ៉ាទេ។
សុភាសិត 21:31 -
គ្រប់ទាំងព្រះបន្ទូលនៃព្រះសុទ្ធតែបរិសុទ្ធ ទ្រង់ជាខែលដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់
សុភាសិត 30:5 -
ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សម្ដែងឲ្យពួកហោរា ជាអ្នកបម្រើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង
អេម៉ុស 3:7 -
ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ
អេភេសូ 6:11, 12