អាពាហ៍ពិពាហ៍និងទំនាក់ទំនង
-
នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យអ័ដាមដេកលក់ស៊ប់ទៅ រួចទ្រង់យកឆ្អឹងជំនីរគាត់១ ហើយភ្ជិតសាច់ទៅវិញ រីឯឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីអ័ដាមមក នោះទ្រង់ជបឲ្យកើតឡើងជាមនុស្សស្រី ក៏នាំទៅអ័ដាម អ័ដាមក៏ថា នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ និងត្រូវហៅថា «ស្ត្រី» ពីព្រោះបានយកចេញពីបុរសមក ដោយហេតុនោះ បានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ
លោកុប្បត្ 2:21-24 -
អ័ដាម ក៏ស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទំងន់បង្កើតបានកាអ៊ីន រួចនាងនិយាយថា អញបានកូនប្រុស១ ដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន ... បើសិនជាត្រូវសងសឹកជួសកាអ៊ីន១ជា៧ដង នោះក៏ត្រូវសងសឹកជួសឡាមេក១ជា៧៧ដងវិញ។
លោកុប្បត្ 4:1, 25 -
តែព្រះយេហូវ៉ាទ្រង់ធ្វើឲ្យផារ៉ោន និងអស់ពួកព្រះរាជដំណាក់កើតមានសេចក្ដីវេទនាជាខ្លាំង ដោយព្រោះសារ៉ាយជាប្រពន្ធរបស់អាប់រ៉ាម រួចផារ៉ោនទ្រង់ហៅអាប់រ៉ាមមកសួរថា តើឯងបានធ្វើអ្វីដល់អញដូច្នេះ ហេតុអ្វីបានជាឯងមិនបានប្រាប់អញដោយត្រង់ថា នាងជាប្រពន្ធឯង
លោកុប្បត្ 12:17-18 -
រីឯសារ៉ាយ ប្រពន្ធអាប់រ៉ាម នាងមិនបង្កើតកូនឲ្យគាត់សោះ តែនាងមានបាវស្រីសាសន៍អេស៊ីព្ទម្នាក់ឈ្មោះ ហាការ ដូច្នេះ សារ៉ាយក៏និយាយទៅអាប់រ៉ាមថា មើល ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ ហេតុនោះ សូមអ្នកអញ្ជើញចូលទៅឯបាវស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារវា អាប់រ៉ាមក៏ស្តាប់តាម រួចសារ៉ាយប្រពន្ធអាប់រ៉ាមក៏ឲ្យហាការជាសាសន៍អេស៊ីព្ទបាវខ្លួន ទៅធ្វើជាប្រពន្ធរបស់ប្ដីទៅ ក្នុងពេលក្រោយដែលអាប់រ៉ាមបាននៅស្រុកកាណាន១០ឆ្នាំហើយ
លោកុប្បត្ 16:1-3 -
ទ្រង់ មានព្រះបន្ទូលថា ដល់កំណត់ អញនឹងមកឯឯងវិញជាមិនខាន នោះសារ៉ាប្រពន្ធឯងនឹងមានកូនប្រុស១ ចំណែកសារ៉ាដែលនៅមាត់ទ្វារត្រសាលខាងក្រោយគាត់ នាងក៏បានឮដែរ រីឯអ័ប្រាហាំ និងសារ៉ា គាត់ជាមនុស្សចាស់មានអាយុច្រើនណាស់ សារ៉ាអស់មានរដូវកាលតាមទម្លាប់ស្ត្រីទៀតហើយ នាងនឹកអស់សំណើចក្នុងខ្លួនថា អញចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានតម្រេកទៀតដែរឬអី ណាមួយលោកម្ចាស់ប្ដីអញក៏ចាស់ណាស់ដែរ
លោកុប្បត្ 18:10-12 -
តែអូណាន់គាត់ដឹងថា ពូជនោះមិនបានជារបស់ផងខ្លួនទេ បានជាកាលណាគាត់ចូលទៅឯប្រពន្ធរបស់បង នោះគាត់សម្រក់ចោលទៅដីវិញ ដើម្បីមិនឲ្យកើតពូជដល់បងឡើយ អំពើដែលគាត់ធ្វើនោះ ឈ្មោះថាអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាណាស់ ហើយទ្រង់ក៏ប្រហារគាត់ទៅដែរ
លោកុប្បត្ 38:9-10 -
កុំឲ្យផិតគ្នាឲ្យសោះ។
និក្ខមនំ 20:14 -
កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្តី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ។
និក្ខមនំ 20:17 -
ឯកេរ្តិ៍ខ្មាសនៃប្រពន្ធរបស់ឪពុកឯង នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរ្តិ៍ខ្មាសរបស់ឪពុកឯងហើយ...កុំឲ្យសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាងឯង ដែលនឹងនាំឲ្យខ្លួនស្មោកគ្រោកជាមួយនឹងនាងនោះឡើយ
លេវីវិន័យ 18:8, 20 -
ឯអ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺនឹងប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសម្លាប់ចេញទាំងប្រុសទាំងស្រីជាមិនខាន..បើមានប្រុសណារួមដំណេកនឹងប្រុសដូចជារួមនឹងស្រី នោះអ្នកទាំង២បានប្រព្រឹត្តអំពើគួរខ្ពើមហើយ ត្រូវសម្លាប់ចេញជាមិនខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ
លេវីវិន័យ 20:10, 13 -
គេមិនត្រូវយកស្ត្រីណាដែលជាស្រីសំផឹង ឬដែលបានខូចសេចក្ដីបរិសុទ្ធហើយ ធ្វើជាប្រពន្ធឡើយ ក៏មិនត្រូវយកស្ត្រីដែលប្ដីលែងដែរ ដ្បិតគេបរិសុទ្ធដល់ព្រះនៃគេ
លេវីវិន័យ 21:7 -
ត្រូវឲ្យលោកយកប្រពន្ធដែលនៅជាក្រមុំនៅឡើយ មិនត្រូវយកស្រីមេម៉ាយ ស្រីប្ដីលែង ស្រីខូចសេចក្ដីបរិសុទ្ធ ឬស្រីសំផឹងឲ្យសោះ គឺត្រូវយកស្រីក្រមុំពីពួកសាសន៍របស់ខ្លួនធ្វើជាប្រពន្ធវិញ
លេវីវិន័យ 21:13-14 -
នេះហើយជាច្បាប់ខាងឯសេចក្ដីប្រចណ្ឌ កាលណាស្ត្រីណា ដែលនៅក្រោមអំណាចប្ដី នឹងបែរចេញទៅក្បត់ប្ដីខ្លួនឲ្យមានសៅហ្មង ឬបើមានមនុស្សណាកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ នោះត្រូវនាំនាងទៅឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយត្រូវឲ្យសង្ឃធ្វើសម្រេចតាមច្បាប់នេះគ្រប់
ជនគណនា 5:29-30 -
បើអ្នកណាយកប្រពន្ធ ហើយចូលទៅឯនាង រួចបែរជាស្អប់វិញ ហើយចាប់តាំងនិយាយកេរ្ដិ៍ពីនាង ព្រមទាំងនាំឲ្យនាងមានឈ្មោះអាក្រក់ ដោយពាក្យថា ខ្ញុំបានយកស្ត្រីនេះ ហើយកាលបានចូលទៅឯវា នោះឃើញថាមិនបរិសុទ្ធទេ នោះត្រូវឲ្យឪពុកម្តាយនាង នាំយកទីសម្គាល់ពីសេចក្ដីបរិសុទ្ធរបស់នាង ទៅឯពួកចាស់ទុំនៃទីក្រុងត្រង់មាត់ទ្វារក្រុង រួចត្រូវឲ្យឪពុកនាងជម្រាបដល់ពួកចាស់ទុំថា ខ្ញុំបានឲ្យកូនខ្ញុំទៅធ្វើជាប្រពន្ធរបស់អ្នកនេះ តែគេបែរជាស្អប់វិញ ហើយមើល គេបាននិយាយបរិហារកេរ្តិ៍ពីនាងថា មិនឃើញនាងបរិសុទ្ធទេ តែមើលមានទីសម្គាល់នេះពីសេចក្ដីបរិសុទ្ធរបស់កូនខ្ញុំស្រាប់ នោះត្រូវលាសំពត់នោះនៅមុខចាស់ទុំនៃទីក្រុង
ចោទិយកថា 22:13-17 -
បើបុរសណាយកប្រពន្ធរៀបការពេញច្បាប់ហើយ រួចមកបែរជាមិនចូលចិត្តវិញ ដោយបានឃើញសេចក្ដីណាដែលមិនគប្បីនៅនឹងនាង នោះត្រូវធ្វើសំបុត្រលះលែង ប្រគល់នៅដៃនាង ហើយឲ្យចេញពីផ្ទះទៅចុះ
ចោទិយកថា 24:1 -
ដាវីឌក៏ជួយកំសាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនឹងនាង ហើយនាងប្រសូតបានបុត្រា១ ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យស្រឡាញ់បុត្រនោះ
សាំយូអែល ទី ២ 12:24 -
ឯអ័ប៊ីយ៉ាទ្រង់មានអំណាចកាន់តែខ្លាំងឡើង ទ្រង់យកភរិយា១៤ ហើយបង្កើតបានបុត្រា២២អង្គ និងបុត្រី១៦អង្
របាក្សត្រ ទី ២ 13:21 -
ប្រពន្ធឯងនឹងបានដូចជាដើមទំពាំងបាយជូរមានផ្លែ ដែលដាំនៅក្នុងទីធ្លានៃផ្ទះឯង កូនឯងទាំងប៉ុន្មាន នឹងបានដូចជាដើមអូលីវនៅជុំវិញតុ របស់ឯង
ទំនុកដំកើង 128:3 -
សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធដែលបានគ្នាពីកាលក្រមុំកំលោះចុះ
19 ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ និងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយត្រូវឲ្យឯងឈ្លក់ចិត្តនឹងសេចក្ដីស្រឡាញ់របស់នាងជានិច្ចផង
សុភាសិត 5:18-19 -
ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ.
សុភាសិត 6:29 -
តែឯអ្នកណាដែលលួចប្រពន្ធគេ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ
សុភាសិត 6:32 -
អ្នកណាដែលរកបានប្រពន្ធ នោះឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ។
សុភាសិត 18:22 -
ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាមរដកមកពីឪពុកតែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។
សុភាសិត 19:14 -
ស៊ូនៅក្នុងទីកៀន១នៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿងវិញ។
សុភាសិត 21:9 -
ចូររស់នៅដោយអំណរជាមួយនឹងប្រពន្ធជាទីស្រឡាញ់របស់ឯងដរាបពេលដែលឯងរស់នៅ ក្នុងជីវិតដ៏ឥតប្រយោជន៍នេះ ដែលទ្រង់បានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយអាយុឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯងនៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង
សាស្ 9:9 -
៙ ឱបើប្ដីនឹងថើបខ្ញុំដោយព្រះឱស្ឋទៅអេះ ពីព្រោះសេចក្ដីស្រឡាញ់របស់ទ្រង់វិសេសជាងស្រា ទំពាំងបាយជូរ
បទចំរៀងសាឡូម៉ូន 1:2 -
ព្រះហស្តឆ្វេងទ្រង់ទ្រក្បាលខ្ញុំ ហើយព្រះហស្តស្តាំក៏ឱបខ្ញុំ
បទចំរៀងសាឡូម៉ូន 2:6 -
ដោះឯងទាំង២ដូចជាកូនក្តាន់២ ដែលជាកូនភ្លោះរបស់មេ១ ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។...ឱប្អូន ជាប្រពន្ធអើយ ឯងបានចាប់យកដួងចិត្តអញទៅហើយ ឯងបានចាប់យកដួងចិត្តអញទៅដោយភ្នែកឯងតែ១ ដោយសារខ្សែករបស់ឯងតែ១ប៉ុណ្ណោះ ឱប្អូន ជាប្រពន្ធអើយ សេចក្ដីស្រឡាញ់របស់នាង ល្អវិសេសណាស់ហ្ន៎ សេចក្ដីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរ ហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូប ទាំងឡាយ
បទចំរៀងសាឡូម៉ូន 4:5,9,10 -
ឱស្ត្រីអារដែលមិនបានបង្កើតកូនអើយ ចូរច្រៀងឡើង ឱអ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ ចូរធ្លាយចេញជាបទចម្រៀង ហើយបន្លឺឡើងចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា កូនរបស់ស្ត្រីដែលបង់ខ្លួននៅតែឯង នោះមានច្រើនជាងកូនរបស់ស្ត្រីដែលមានប្ដីទៅទៀត
អេសាយ 54:1 -
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកក្មេងៗដែលរាថយអើយ ចូរវិលមកវិញចុះ ដ្បិតអញជាប្ដីដល់ឯងរាល់គ្នាហើយ នោះអញនឹងយកឯងរាល់គ្នា ម្នាក់ពីក្រុង១ ហើយ២នាក់ពីពូជអំបូរ១ នាំត្រឡប់ទៅឯក្រុងស៊ីយ៉ូនវិញ
យេរេមា 3:14 -
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានប្រព្រឹត្តអំពើអាសអាភាសរបស់ឯងជាហូរហែ ហើយបានបើកកេរ្តិ៍ខ្មាសឯង ដោយរួមបវេណីនឹងពួកសហាយឯង ដោយព្រោះគ្រប់អស់ទាំងរូបដំណាងព្រះដ៏គួរស្អប់ខ្ពើមរបស់ឯង និងឈាមរបស់កូនចៅឯងដែលឯងបានថ្វាយដល់វា នោះមើល អញនឹងប្រមូលពួកសហាយឯង ដែលឯងបានត្រេកអរជាមួយគ្នា និងពួកទាំងប៉ុន្មានដែលឯងបានស្រឡាញ់នោះ ព្រមទាំងពួកដែលឯងបានស្អប់ផង អើ អញនឹងប្រមូលគេឲ្យមកទាស់នឹងឯងនៅគ្រប់ទិស រួចអញនឹងបើកកេរ្តិ៍ខ្មាសឯងឲ្យគេឃើញច្បាស់ ដើម្បីឲ្យគេបានឃើញទាំងអស់
អេសេគាល 16:36-37 -
កាលព្រះយេហូវ៉ាទ្រង់ចាប់ផ្តើមមានព្រះបន្ទូល ដោយសារហូសេជាមុនដំបូង នោះទ្រង់មានព្រះបន្ទូលប្រាប់គាត់ថា ចូរឯងទៅយកស្រីដែលធ្លាប់ប្រព្រឹត្តជាសំផឹង នាំមកនៅជាមួយគ្នា ហើយបង្កើតកូនសហាយចុះ ដ្បិតស្រុកនេះតែងប្រព្រឹត្តការកំផិត ចេញពីព្រះយេហូវ៉ាយ៉ាងខ្លាំង
ហូសេ 1:2 -
ចូរស្តីប្រដៅដល់ម្តាយឯង ចូរស្តីប្រដៅចុះ ដ្បិតនាងមិនមែនជាប្រពន្ធអញទេ អញក៏មិនមែនជាប្ដីនាងដែរ ត្រូវឲ្យនាងលះចោលការកំផិតពីមុខនាងចេញ ហើយការកន្លងបវេណីពីកណ្តាលទ្រូងនាងទៅ
ហូសេ 2:2 -
មានសេចក្ដីថ្លែងទុកមកទៀតថា អ្នកណាដែលចង់លែងប្រពន្ធ នោះមានតែឲ្យសំបុត្រលះលែងដល់នាង ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ស្ត្រីណាដែលមិនផិតប្ដី បើប្ដីនោះលែងចេញ នោះឈ្មោះថា បានធ្វើឲ្យនាងទៅជាស្រីសំផឹងហើយ បើអ្នកណាយកស្ត្រីដែលប្ដីលែងធ្វើជាប្រពន្ធ អ្នកនោះហៅថា ប្រព្រឹត្តសេចក្ដីកំផិតដែរ។
ម៉ាថាយ 5:31-32 -
រួចក៏មានព្រះបន្ទូលថា ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ យ៉ាងនោះ គេមិនមែនជា២ទៀត គឺជាសាច់តែ១ទេ ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្សដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ
ម៉ាថាយ 19:5-6 -
ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង ឬបងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចម្ការ ដោយយល់ដល់ឈ្មោះខ្ញុំ នោះនឹងបានជា១រយភាគ ឡើងវិញ ហើយនិងបានគ្រងជីវិតអស់កល្បជានិច្ច ទុកជាមរដកដែរ
ម៉ាថាយ 19:29 -
លោកគ្រូ លោកម៉ូសេបានផ្តាំថា «បើអ្នកណាស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកប្រពន្ធរបស់បង ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន »... ដ្បិតដល់គ្រារស់ឡើងវិញ នោះគេមិនយកគ្នាជាប្ដីប្រពន្ធទៀតទេ គឺបានដូចជាទេវតានៃព្រះ ដែលនៅស្ថានសួគ៌វិញ
ម៉ាថាយ 22:24, 30 -
គេទូលថា លោកបានអនុញ្ញាតឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងទៅ ទ្រង់មានព្រះបន្ទូលឆ្លើយថា ដែលលោកបានតែងច្បាប់នោះឲ្យអ្នករាល់គ្នា គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរូសប៉ុណ្ណោះ ប៉ុន្តែ តាំងពីដើមកំណើតមនុស្សមក នោះព្រះទ្រង់បានបង្កើតគេជាប្រុសជាស្រី ដោយហេតុនោះបានជាមនុស្សប្រុសតែងនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១ គេមិនមែនជា២ទៀត គឺជាសាច់តែ១សុទ្ធ ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្សដែលព្រះបានផ្សំផ្គុំគ្នាឡើយ
ម៉ាកុស 10:4-9 -
បើស្ត្រីណាលែងប្ដីទៅយក១ទៀត នោះក៏ឈ្មោះថាបានផិតប្ដីដែរ។
ម៉ាកុស 10:12 -
ហើយមានហោរាស្រីម្នាក់ឈ្មោះ អាណ ជាកូនផាញូអែល ក្នុងពូជអំបូរអេស៊ើរ គាត់មានប្ដី៧ឆ្នាំ តាំងតែពីក្រមុំមក ឥឡូវនេះគាត់ចាស់ណាស់ហើយ
លូកា 2:36 -
បើមានអ្នកណាអញ្ជើញអ្នករាល់គ្នាទៅបរិភោគការ នោះកុំឲ្យអង្គុយត្រង់កន្លែងដ៏ប្រសើរឡើយ ក្រែងចួនជាគេបានអញ្ជើញអ្នកណាដែលធំជាងអ្នក
លូកា 14:8 -
ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក រៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ
លូកា 17:27 -
ព្រះយេស៊ូវងើបឡើងវិញ ឃើញតែស្ត្រីនោះ ក៏មានព្រះបន្ទូលទៅថា នាងអើយ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី នាងទូលឆ្លើយថា គ្មានទេ លោកម្ចាស់ រួចព្រះយេស៊ូវមានព្រះបន្ទូលទៅថា ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។
យ៉ូហាន 8:10-11 -
ពីព្រោះស្ត្រីណាដែលមានប្ដីនៅរស់ នោះជាប់នឹងប្ដីដោយសារក្រឹត្យវិន័យ ប៉ុន្តែ បើកាលណាប្ដីស្លាប់ទៅ នោះបានរួចពីច្បាប់របស់ប្ដីហើយ ដូច្នេះ កាលប្ដីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្ដី១ទៀត នោះគេសន្មតហៅថាជាស្រីកំផិត តែបើប្ដីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្ដី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ
រ៉ូម 7:2,3 -
មានឮរន្ទឺសុលសាយជានិច្ចថា មានការកំផិតកើតឡើង ក្នុងពួកអ្នករាល់គ្នាពិត ជាការកំផិតម្យ៉ាង ដែលមិនដែលទាំងមានឮនិយាយក្នុងសាសន៍ដទៃផង គឺថា មានមនុស្សម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន តែអ្នករាល់គ្នានៅតែមានចិត្តធំ ឥតកើតទុក្ខព្រួយ ដើម្បីនឹងដកអ្នកដែលប្រព្រឹត្តការនោះ ឲ្យថយចេញពីចំណោមអ្នករាល់គ្នាឡើយ
កូរិនថូសទី ១ 5:1, 2 -
តើមិនដឹងថា ពួកមនុស្សទុច្ចរិតមិនដែលបានគ្រងនគរព្រះទុកជាមរដកទេឬអី កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសម្រេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះដៀល និងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ
កូរិនថូសទី ១ 6:9-10 -
ចូររត់ពីការសហាយស្មន់ចេញ គ្រប់ទាំងអំពើបាបណាដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកណាដែលសហាយស្មន់គ្នា នោះឈ្មោះថាធ្វើបាបដល់រូបកាយខ្លួនឯងផង តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរតម្កើងព្រះ នៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នា ដែលជារបស់ផងទ្រង់ចុះ។
កូរិនថូសទី ១ 6:18-20 -
ឯសេចក្ដីដែលអ្នករាល់គ្នាបានផ្ញើទៅសួរខ្ញុំ នោះខ្ញុំយល់ឃើញថា បើមនុស្សប្រុសមិនដែលប៉ះពាល់នឹងស្រីសោះ នោះល្អជាជាង តែ ដោយព្រោះមានការសហាយស្មន់កើតឡើង បានជាគួរឲ្យគ្រប់មានប្រពន្ធជារបស់ផងខ្លួនវិញ ហើយគ្រប់ទាំងស្រីក៏ត្រូវមានប្ដីជារបស់ផងខ្លួនដែរ
កូរិនថូសទី ១ 7:1, 2 -
ត្រូវឲ្យប្ដីប្រព្រឹត្តនឹងប្រពន្ធដោយចិត្តសប្បុរស ហើយត្រូវឲ្យប្រពន្ធប្រព្រឹត្តនឹងប្ដីក៏ដូច្នោះដែរ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយខ្លួនឯងទេ គឺជាប្ដីវិញ ហើយប្ដីក៏មិនមែនជាម្ចាស់លើរូបកាយខ្លួនឯងដែរ គឺជាប្រពន្ធវិញ ដូច្នេះ កុំឲ្យបង្អត់គ្នាឡើយ លើកតែស្រុះចិត្តគ្នាក្នុង១ពេល ដើម្បីឲ្យបានជាទំនេរនឹងអធិស្ឋាន រួចត្រូវវិលមកនៅជាមួយវិញ ក្រែងអារក្សសាតាំងល្បួងលួងអ្នករាល់គ្នា ដោយមិនចេះអត់ទ្រាំ
កូរិនថូសទី ១ 7:3-5 -
ខ្ញុំក៏និយាយចំពោះនឹងពួកក្រមុំ កំលោះ ហើយនិងពួកមេម៉ាយថា បើគេនៅដូចជាខ្ញុំ នោះល្អហើយ ប៉ុន្តែ បើអ្នកទាំងនោះអត់ទ្រាំមិនបាន នោះចូរយកប្ដីប្រពន្ធចុះ ដ្បិតដែលយកប្ដីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្ដីរោលរាលវិញ ឯខាងអ្នកដែលមានប្ដីប្រពន្ធហើយ នោះខ្ញុំនឹងបង្គាប់ដែរ តែមិនគឺខ្ញុំ គឺជាព្រះអម្ចាស់វិញ ទ្រង់បង្គាប់ថា កុំឲ្យប្រពន្ធលែងប្ដីឡើយ ឬបើបានលែងប្ដីហើយ នោះចូរនៅជាឥតប្ដីទៅចុះ ឬឲ្យជានឹងប្ដីខ្លួនវិញទៅ ហើយឯប្ដី ក៏កុំឲ្យលែងប្រពន្ធខ្លួនដែរ។
កូរិនថូសទី ១ 7:8-11 -
ដ្បិតប្ដីដែលមិនជឿ នោះបានរាប់ជាស្អាតដោយសារប្រពន្ធ ហើយប្រពន្ធដែលមិនជឿក៏ដោយសារប្ដីដែរ ពុំនោះ កូនចៅគេមិនស្អាតទេ តែឥឡូវនេះ វាស្អាតហើយ
កូរិនថូសទី ១ 7:14 -
ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីសេចក្ដីកង្វល់ ឯអ្នកដែលគ្មានប្រពន្ធ នោះតែងរវល់តែនឹងការរបស់ព្រះអម្ចាស់ ដែលនឹងធ្វើដូចម្តេចឲ្យទ្រង់សព្វព្រះហឫទ័យប៉ុណ្ណោះ តែអ្នកណាដែលមានប្រពន្ធ នោះតែងរវល់នឹងការនៅលោកីយ៍នេះវិញ ដែលនឹងធ្វើដូចម្តេច ឲ្យប្រពន្ធបានពេញចិត្ត ស្ត្រីមានប្ដី និងស្ត្រីក្រមុំក៏ខុសពីគ្នាយ៉ាងនោះដែរ គឺស្រីដែលគ្មានប្ដី នោះតែងរវល់នឹងការរបស់ព្រះអម្ចាស់ ឲ្យបានបរិសុទ្ធទាំងខ្លួនប្រាណ និងព្រលឹងវិញ្ញាណផង តែស្ត្រីណាដែលមានប្ដី នោះតែងរវល់នឹងការនៅលោកីយ៍នេះវិញ ដែលនឹងធ្វើដូចម្តេចឲ្យប្ដីបានពេញចិត្ត
កូរិនថូសទី ១ 7:32-34 -
កាលប្ដីនៅរស់នៅឡើយ នោះប្រពន្ធត្រូវតែជាប់នៅក្នុងចំណងរបស់ប្ដីជាដរាប តែបើកាលណាប្ដីស្លាប់ទៅ នោះនាងមានច្បាប់នឹងយកប្ដីបានតាមចិត្ត ឲ្យតែយកក្នុងព្រះអម្ចាស់
កូរិនថូសទី ១ 7:39 -
កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្ដីសុចរិត និងសេចក្ដីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ និងងងឹត លាយឡំគ្នាដូចម្តេចបាន
កូរិនថូសទី ២ 6:14 -
រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្ដី កំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សម្លាប់ ប្រមឹក ស៊ីផឹកជ្រុល និងការអ្វីទៀត ដែលស្រដៀងនឹងសេចក្ដីទាំងនេះផង ហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុន ដូចជាបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះទុកជាមរដកឡើយ
កាឡាទី 5:19-21 -
ឯសេចក្ដីកំផិត សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្ដីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង ដូចជាគួរគប្បីក្នុងពួកបរិសុទ្ធ
អេភេសូ 5:3 -
ស្ត្រីរាល់គ្នាអើយ ចូរឲ្យចុះចូលចំពោះប្ដីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតប្ដីជាក្បាល នៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ ក៏ជាព្រះអង្គសង្គ្រោះដល់រូបកាយផង ហើយដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។
25 បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង ដើម្បីឲ្យទ្រង់បានញែកពួកជំនុំចេញជាបរិសុទ្ធ ដោយបានលាងសម្អាតនឹងទឹក គឺជាព្រះបន្ទូល ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ ដូចជាព្រះអម្ចាស់ដល់ពួកជំនុំដែរ ដ្បិតយើងរាល់គ្នាជាអវយវៈរបស់រូបអង្គ និងសាច់ឆ្អឹងទ្រង់ ដោយហេតុនោះបានជាមនុស្សប្រុស និងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១វិញ សេចក្ដីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយខាងឯព្រះគ្រីស្ទនឹងពួកជំនុំវិញ ប៉ុន្តែ ត្រូវឲ្យអ្នករាល់គ្នាទាំងអស់ស្រឡាញ់ប្រពន្ធខ្លួន ដូចជាខ្លួនឯង ហើយប្រពន្ធក៏ត្រូវកោតខ្លាចប្ដីដែរ។
អេភេសូ 5:22-33 -
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ស្មោកគ្រោក សម្រើបសម្រាល ប៉ងប្រាថ្នាអាក្រក់ និងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ
កូឡូស 3:5 -
ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីសេចក្ដីកំផិតចេញ ត្រូវឲ្យអ្នករាល់គ្នានីមួយៗចេះរក្សាអត្តភាពខ្លួន ដោយសេចក្ដីបរិសុទ្ធ និងសេចក្ដីប្រសើរ មិនមែនដោយសេចក្ដីរំជួលក្នុងតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ
ថែស្សាឡូនីចទី១ 4:3-5 -
ដូច្នេះ ត្រូវឲ្យអ្នកត្រួតត្រាប្រព្រឹត្ត ដោយឥតកន្លែងចាប់ទោសបានចុះ ត្រូវជាមនុស្សមានប្រពន្ធតែ១ ជាមនុស្សដឹងខ្នាត មានចិត្តធ្ងន់ធ្ងរ កាន់គំនិតមារយាទ ជាអ្នកចៅរ៉ៅ ហើយប្រសប់នឹងការបង្រៀន...ត្រូវឲ្យអ្នកជំនួយមានប្រពន្ធតែ១ ទាំងត្រួតត្រាកូនចៅ និងផ្ទះខ្លួន ដោយស្រួលបួល
ធីម៉ូថេទី១ 3:2, 12 -
គឺបើមានអ្នកណាដែលរកចាប់ទោសមិនបាន ដែលមានប្រពន្ធតែ១ ហើយមានកូនចៅជឿដែរ ឥតមានអ្នកណាចោទប្រកាន់ ថាជាមនុស្សខូចអាក្រក់ ឬរឹងចចេសអ្វីឡើយ នោះត្រូវតាំងគេចុះ ដូចជាខ្ញុំបានបង្គាប់អ្នកហើយ
ទីតុស 1:6 -
ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មង ដែរ តែព្រះទ្រង់នឹងជំនុំជម្រះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ។
ហេព្រើរ 13:4 -
ឯពួកប្រុសៗ នោះក៏ត្រូវនៅជាមួយនឹងប្រពន្ធដោយប្រាជ្ញាដែរ ដូចនឹងគ្រឿងភាជនៈដែលខ្សោយជាង គឺជាមនុស្សស្រី ព្រមទាំងរាប់អាននាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមរដកជាមួយគ្នា ដើម្បីកុំឲ្យមានអ្វីបង្អាក់ ដល់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ។
ពេត្រុសទី១ 3:7 -
តែអញប្រកាន់សេចក្ដីខ្លះនឹងឯង ដ្បិតឯងបណ្តោយឲ្យស្ត្រី ឈ្មោះយេសិបិល ដែលហៅខ្លួនជាហោរា បានទៅបង្ហាត់បង្រៀន ហើយនាំពួកបាវបម្រើរបស់អញ ឲ្យវង្វេងទៅប្រព្រឹត្តសេចក្ដីកំផិត ហើយបរិភោគតង្វាយដែលថ្វាយទៅរូបព្រះផង
វវិវរណៈ 2:20 -
ក៏មិនបានប្រែចិត្តចោលការកាប់សម្លាប់ មន្តអាគម កំផិត និងការលួចប្លន់ ដែលគេប្រព្រឹត្តផងដែរ។
វវិវរណៈ 9:21 -
ដ្បិតសេចក្ដីជំនុំជម្រះរបស់ទ្រង់ សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់ ពីព្រោះទ្រង់បានកាត់ទោសស្រីសំផឹងដ៏ធំនោះ ដែលបង្ខូចផែនដី ដោយការកំផិតរបស់វា ទ្រង់ក៏សងសឹក ដោយព្រោះឈាមពួកបាវបម្រើរបស់ទ្រង់ ដែលវាបានកម្ចាយ
វវិវរណៈ 19:2