ការទាមទារ
-
ចូរឯងក្រោក ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ និងទទឹងចុះ ដ្បិតអញនឹងឲ្យដល់ឯងហើយ
លោកុប្បត្ 13:17 -
មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនិងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសម្រេចសេចក្ដីដែលអញបានប្រាប់ឯងហើយ។
លោកុប្បត្ 28:15 -
មើល អញចាត់ទេវតា១ឲ្យនាំមុខឯង ដើម្បីនឹងជួយទំនុកបម្រុងឯងតាមផ្លូវ ហើយនិងនាំទៅដល់ទីកន្លែងដែលអញបានរៀបចំទុកឲ្យ
និក្ខមនំ 23:20 -
ដូច្នេះ ចូរទៅឥឡូវ ហើយនាំបណ្តាជននេះទៅឯកន្លែងដែលអញបានប្រាប់ឯងចុះ មើល ទេវតាអញនឹងនាំមុខឯង ប៉ុន្តែ នៅថ្ងៃដែលអញនឹងមកជំនុំជម្រះ នោះអញនឹងធ្វើទោសចំពោះបាបរបស់គេ
និក្ខមនំ 32:34 -
នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា វិញ្ញាណអញនឹងទៅជាមួយនឹងឯង ហើយអញនឹងឲ្យឯងបានសម្រាក
និក្ខមនំ 33:14 -
មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់ផងអញ ឯងរាល់គ្នាជាអ្នកប្រទេសក្រៅ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអញប៉ុណ្ណោះទេ
លេវីវិន័យ 25:23 -
គ្រប់ទីកន្លែងណាដែលជើងឯងរាល់គ្នានឹងជាន់លើ នោះនឹងបានជារបស់ផងឯងហើយ ឯព្រំស្រុកឯង នោះនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន ហើយពីទន្លេ គឺជាទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច
ចោទិយកថា 11:24 -
ឯងនឹងមានពរក្នុងកាលដែលឯងចូលមក ហើយនិងមានពរក្នុងកាលដែលចេញទៅផង។
ចោទិយកថា 28:6 -
ទ្រង់ក៏បាននាំទូលបង្គំចេញទៅនៅទីធំទូលាយ ទ្រង់បានដោះទូលបង្គំឲ្យរួច ដោយព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំ
សាំយូអែល ទី ២ 22:20 -
ចូរសូមពីអញ នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដក ហើយអស់ទាំងចុងផែនដីទុកជាកេរអាកររបស់ឯង
ទំនុកដំកើង 2:8 -
គេជាអ្នកដើរចុះឡើង ពីនគរ១ទៅនគរ១ ហើយពីស្រុក១ទៅដល់សាសន៍១ទៀត តែទ្រង់មិនបើកឲ្យអ្នកណាសង្កត់សង្កិនគេឡើង អើ ទ្រង់បានផ្ចាលទាំងពួកស្តេច ដោយយល់ដល់គេ ដោយថា កុំឲ្យប៉ះពាល់នឹងអ្នក ដែលអញបានចាក់ប្រេងតាំងឲ្យ ហើយកុំឲ្យប្រទូសរ៉ាយដល់ពួកហោរារបស់អញឡើយ
ទំនុកដំកើង 105:13-15 -
គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
7 ទ្រង់បាននាំគេតាមផ្លូវត្រង់វិញ ដើម្បីឲ្យគេចូលដល់ទីក្រុងដែលអាស្រ័យនៅបាន
ទំនុកដំកើង 107:6, 7 -
គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ នោះគេមានសេចក្ដីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ
ទំនុកដំកើង 107:28-30 -
ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា ចាប់តាំងពីឥឡូវនេះរៀងតទៅ។
ទំនុកដំកើង 121:8 -
ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ
10 គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ
ទំនុកដំកើង 139:9, 10 -
ហើយកាលណាឯងរាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ
អេសាយ 30:21 -
គឺមានព្រះបន្ទូលដូច្នេះថា អញនឹងដើរទៅខាងមុខឯង ហើយនិងពង្រាបអស់ទាំងទីរដិបរដុបឲ្យស្មើ អញនឹងបំបែកអស់ទាំងទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនិងបំបាត់រនុកដែកដែរ អញនឹងឲ្យឃ្លាំងលាក់កំបាំង និងទ្រព្យសម្បត្តិដែលកប់ទុកដល់ឯង ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅឯងតាមឈ្មោះ
អេសាយ 45:2, 3 -
ហេតុនោះត្រូវឲ្យឯងប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ទោះបើអញបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្តាលអស់ទាំងសាសន៍ដទៃ ហើយទោះបើអញកម្ចាត់កម្ចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែអញនឹងធ្វើជាទីបរិសុទ្ធដល់គេ នៅវេលាបន្តិច ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះ
អេសេគាល 11:16 -
ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក
ម៉ាថាយ 7:7 -
ដោយសារសេចក្ដីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ
ហេព្រើរ 11:8