ប្រាជ្ញា


  • ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ចៅ‌ក្រម​ទាំង​នោះ​ថា ចូរ​ពិចារណា​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជំនុំ‌ជម្រះ​ឲ្យ​គាប់​ចិត្ត​ដល់​មនុស្ស​ទេ គឺ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ពេញ​ព្រះ‌ហឫទ័យ​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​ការ​ជំនុំ‌ជម្រះ​នោះ​ដែរ
    របាក្សត្រ ទី ២ 19:6
  • ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ណែ‌នាំ​ទូល‌បង្គំ​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំ សូម​ធ្វើ​ឲ្យ​ផ្លូវ​ទ្រង់​ត្រង់​នៅ​មុខ​ទូល‌បង្គំ
    ទំនុកដំកើង 5:8
  • ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ដល់​ទូល‌បង្គំ សូម​បង្រៀន​ទូល‌បង្គំ​ក្នុង​ផ្លូវ​ច្រក​របស់​ទ្រង់ សូម​នាំ ហើយ​បង្រៀន​ទូល‌បង្គំ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​ផង ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ទ្រង់​ដរាប​រាល់​ថ្ងៃ
    ទំនុកដំកើង 25:4,5
  • ទ្រង់​នឹង​នាំ​មនុស្ស​សុភាព​ក្នុង​សេចក្ដី​យុត្តិ‌ធម៌ ហើយ​និង​បង្រៀន​មនុស្ស​រាប‌ទាប​ឲ្យ​ស្គាល់​ផ្លូវ​ទ្រង់
    ទំនុកដំកើង 25:9
  • ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​ទ្រង់​ដល់​ទូល‌បង្គំ ហើយ​ដោយ​ព្រោះ​មាន​ពួក​ខ្មាំង​សត្រូវ នោះ​សូម​នាំ​ទូល‌បង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ
    ទំនុកដំកើង 27:11
  • ៙ អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់
    ទំនុកដំកើង 32:8
  • ៙ គឺ​ព្រះ‌យេហូវ៉ា​ដែល​តម្រូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អ ហើយ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ
    ទំនុកដំកើង 37:23
  • ទ្រង់​នឹង​នាំ​ទូល‌បង្គំ ដោយ​ដំបូន្មាន​របស់​ទ្រង់ រួច​នឹង​ទទួល​ទូល‌បង្គំ​ចូល​ក្នុង​សិរី‌ល្អ
    ទំនុកដំកើង 73:24
  • សូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ឲ្យ​បាន​ឃើញ​សេចក្ដី​អស្ចារ្យ នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ទ្រង់
    ទំនុកដំកើង 119:18
  • ៙ ព្រះ‌បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល‌បង្គំ​ផង
    ទំនុកដំកើង 119:105
  • ការ​បើក​សម្ដែង​ព្រះ‌បន្ទូល​ទ្រង់ នោះ​ផ្សាយ​ពន្លឺ​ចេញ ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់
    ទំនុកដំកើង 119:130
  • សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ ពី​ព្រោះ​ទូល‌បង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់
    ទំនុកដំកើង 143:8
  • សូម​បង្ហាត់​បង្រៀន​ឲ្យ​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​តាម ព្រះ‌ហឫទ័យ​ទ្រង់ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំ​ពិត សូម​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់ នាំ​ទូល‌បង្គំ​ចូល​ទៅ ក្នុង​ស្រុក ដែល​ប្រកប​ដោយ​សេចក្ដី​ទៀង​ត្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ចម្រើន​កម្លាំង​ដល់​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ សូម​នាំ​ព្រលឹង​ទូល‌បង្គំ​ចេញ​ពី​សេចក្ដី​វេទនា ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់
    ទំនុកដំកើង 143:10, 11
  • ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញ​បាន​ស្តាប់ ហើយ​ចម្រើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្ដី​ទូន្មាន​មាំ‌ទាំ
    សុភាសិត 1:5
  • អើ បើ​ឯង​ស្រែក​ហៅ​រក​តម្រិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ‌អង្គ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​តម្រិះ និង​យោបល់ នោះ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ទ្រង់​មក
    សុភាសិត 2:3, 5, 6
  • ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង
    សុភាសិត 3:5,6
  • កាល​ណា​ឯង​ដើរ​ដំណើរ បណ្តាំ​នោះ​នឹង​នាំ​មុខ​ឯង កាល​ណា​ដេក​លក់ នោះ​នឹង​ចាំ​យាម​រក្សា​ឯង ហើយ​កាល​ណា​ភ្ញាក់ នោះ​នឹង​និយាយ​រក​ឯង
    សុភាសិត 6:22
  • មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្ដី​ដំបូន្មាន​វិញ។
    សុភាសិត 12:15
  • គំនិត​ដែល​ចាត់‌ចែង​ក្នុង​ចិត្ត នោះ​ស្រេច​នៅ​មនុស្ស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ឆ្លើយ​សម្រេច​ការ​នោះ​វិញ។
    សុភាសិត 16:1
  • ចូរ​ស្តាប់​សេចក្ដី​ដំបូន្មាន ហើយ​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ។
    សុភាសិត 19:20
  • អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សម្រេច​មែន‌ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។
    សុភាសិត 20:18
  • ដ្បិត​ដោយ​មាន​ការ​ជួយ​គំនិត​ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​ឯង​នឹង​អាច​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​ដោយ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​ទើប​បាន​ជ័យ‌ជម្នះ។
    សុភាសិត 24:6
  • មនុស្ស​អាក្រក់​មិន​យល់​សេចក្ដី​យុត្តិ‌ធម៌​ទេ តែ​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា គេ​យល់​គ្រប់​ទាំង​អស់​វិញ។
    សុភាសិត 28:5
  • ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ប្រាជ្ញា និង​យោបល់ ជា​ព្រះ‌វិញ្ញាណ​នៃ​គំនិត​វាង‌វៃ និង​ឫទ្ធា‌នុភាព ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង និង​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​និង​ជំនុំ‌ជម្រះ​មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សម្រេច​សេចក្ដី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ
    អេសាយ 11:2, 3
  • អញ​នឹង​នាំ​ពួក​មនុស្ស​ខ្វាក់​តាម​ផ្លូវ​១​ដែល​គេ​មិន​ស្គាល់ អញ​នឹង​ដឹក​គេ​តាម​ផ្លូវ​ច្រក​ដែល​គេ​មិន​ធ្លាប់​ដើរ អញ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ងងឹត​បាន​ភ្លឺ​ឡើង​នៅ​មុខ​គេ ហើយ​ផ្លូវ​ក្ងិច‌ក្ងក់​ឲ្យ​ទៅ​ជា​ត្រង់​វិញ គឺ​ការ​ទាំង​នេះ​ដែល​អញ​នឹង​ធ្វើ ហើយ​មិន​បោះ‌បង់​ចោល​គេ​ឡើយ
    អេសាយ 42:16
  • ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន‌សូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី និង​ជ្រោង​មនុស្ស​គ្រាក‌ចិត្ត​ឡើង ទ្រង់​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន‌សូត្រ
    អេសាយ 50:4
  • ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជានិច្ច ហើយ​និង​ចម្អែត​ព្រលឹង​ឯង​នៅ​ក្នុង​ទី​ហួត‌ហែង ទ្រង់​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​ឯង​បាន​មាំ‌មួន ឯង​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ
    អេសាយ 58:11
  • ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​តម្រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ
    យេរេមា 10:23
  • គេ​នឹង​មក​ដោយ​ទឹក​ភ្នែក និង​ពាក្យ​ទូល‌អង្វរ អញ​នឹង​នាំ​មុខ​គេ ហើយ​តម្រង់​គេ​ដើរ​ទៅ​ក្បែរ​មាត់​ទន្លេ តាម​ផ្លូវ​ត្រង់ ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ ដ្បិត​អញ​ជា​ឪពុក​ដល់​សាសន៍​អ៊ីស្រា‌អែល ហើយ​ពួក​អេប្រា‌អិម​ជា​កូន​ច្បង​របស់​អញ។
    យេរេមា 31:9
  • រីឯ​មនុស្ស​កំលោះ​ទាំង​៤​នាក់​នេះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​តម្រិះ ហើយ​ឲ្យ​បាន​ឆ្លៀវ‌ឆ្លាត​ក្នុង​គ្រប់​ទាំង​ចំណេះ និង​ប្រាជ្ញា ឯ​ដានី‌យ៉ែល លោក​ក៏​មាន​យោបល់​ក្នុង​អស់​ទាំង​ការ​ជាក់‌ស្តែង និង​ការ​យល់‌សប្តិ​ផង
    ដានីយ៉ែល 1:17
  • កុំ​ឲ្យ​ជំនុំ‌ជម្រះ​តាម​ភាព​ដែល​មើល​ឃើញ​តែ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ‌ជម្រះ​តាម​សេចក្ដី​សុចរិត​វិញ។
    យ៉ូហាន 7:24
  • នេះ​ជា​គម្រប់​៣​ដង​ហើយ ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា គ្រប់​ការ​ទាំង​អស់​នឹង​បាន​សម្រេច ដោយ​នូវ​មាត់​ស្មរ​បន្ទាល់​២ឬ៣​នាក់
    កូរិនថូសទី ២ 13:1
  • តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ
    យ៉ាកុប 1:5
  • តែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្ដី​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង
    យ៉ាកុប 3:17