ភាពស្មោះត្រង់
-
ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទំងន់ ជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។ សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់នឹងនាំផ្លូវគេ តែសេចក្ដីវៀចរបស់មនុស្សប្រទូស្តនឹងនាំឲ្យវិនាសវិញ។
សុភាសិត 11:1,3 -
មានអន្ទាក់អាក្រក់នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្ដីលំបាក។ មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្ដីល្អ ដោយសារផលដែលកើតពីមាត់ខ្លួន ហើយកិច្ចការដែលដៃមនុស្សធ្វើ នោះនឹងបានសងដល់អ្នកនោះវិញ។ អ្នកណាដែលពោលពាក្យពិត នោះរមែងសម្ដែងចេញនូវសេចក្ដីសុចរិត តែសាក្សីក្លែងក្លាយ នោះសម្ដែងសេចក្ដីកំភូតវិញ។
សុភាសិត 12:13,17 -
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
សុភាសិត 28:13 -
កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសម្ដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់វិញ
រ៉ូម 12:17 -
យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្តាក់ខ្លួន និងបញ្ញាចិត្តរបស់មនុស្សទាំងអស់ នៅចំពោះព្រះ ដោយសម្ដែងសេចក្ដីពិតវិញ
កូរិនថូសទី ២ 4:2 -
ដ្បិតយើងខ្ញុំខំធ្វើការល្អ មិនមែននៅចំពោះព្រះអម្ចាស់តែប៉ុណ្ណោះ គឺនៅចំពោះមនុស្សលោកដែរ
កូរិនថូសទី ២ 8:21 -
កុំឲ្យកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ
កូឡូស 3:9 -
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្ដីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់
យ៉ាកុប 5:16