សរសើរ


  • រួច​កាល​ទ្រង់​បាន​ពិគ្រោះ​នឹង​បណ្តា‌ជន​ហើយ នោះ​ទ្រង់​ក៏​តម្រូវ​ឲ្យ​មាន​ពួក​អ្នក ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់​កល្ប‌ជានិច្ច ដូច្នេះ កាល​គេ​ចាប់​តាំង​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់
    របាក្សត្រ ទី ២ 20:21,22
  • លោក​ក៏​ប្រាប់​ដល់​គេ​ថា ចូរ​ទៅ​ចុះ ចូរ​បរិភោគ​របស់​ចំងាញ់ និង​គ្រឿង​បង្អែម​ទៅ ហើយ​ជូន​ខ្លះ​ដល់​អ្នក​ណា​ដែល​គ្មាន​អ្វី​រៀប​ឲ្យ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ ដល់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្ដី​អំណរ​របស់​ព្រះ‌យេហូវ៉ា​ជា​កម្លាំង​នៃ​អ្នក​រាល់​គ្នា
    នេហេមា 8:10
  • ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់ ពេល​វេលា សេចក្ដី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច
    ទំនុកដំកើង 34:1
  • អ្នក​ណា​ដែល​ថ្វាយ​តង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ នោះ​ក៏​លើក​តម្កើង​អញ​ដែរ ហើយ​អញ​នឹង​សម្ដែង​សេចក្ដី​សង្គ្រោះ​របស់​ព្រះ ដល់​អ្នក​ណា​ដែល​រៀប​ផ្លូវ​របស់​ខ្លួន​ឲ្យ​ត្រង់។
    ទំនុកដំកើង 50:23
  • មាត់​ទូល‌បង្គំ​នឹង​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ទ្រង់ ហើយ​និង​ពោល​ពី​កិត្តិសព្ទ​នៃ​ព្រះ‌នាម​ទ្រង់​ដរាប​រាល់​ថ្ងៃ
    ទំនុកដំកើង 71:8
  • ឯ​ទូល‌បង្គំ​នឹង​មាន​សង្ឃឹម​ជានិច្ច ហើយ​និង​សរសើរ​ដល់​ទ្រង់​កាន់​តែ​ច្រើន​ឡើង
    ទំនុកដំកើង 71:14
  • មាន​ពរ​ហើយ សាសន៍​ណា​ដែល​ស្គាល់​សំឡេង រីក‌រាយ​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌‌ភ័ក្ត្រ​ទ្រង់
    ទំនុកដំកើង 89:15
  • នេះ​ជា​ការ​ល្អ​ហើយ គឺ​ដែល​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​នៃ​ទ្រង់ ជា​ព្រះ​ដ៏​ខ្ពស់​បំផុត
    ទំនុកដំកើង 92:1
  • ព្រះ‌យេហូវ៉ា​ទ្រង់​គ្រប់​គ្រង គួរ​ឲ្យ​ផែនដី​អរ​សប្បាយ​ឡើង គួរ​ឲ្យ​ពួក​កោះ​ដ៏​មាន​ជា​ច្រើន មាន​សេចក្ដី​អំណរ​ដែរ
    ទំនុកដំកើង 97:1
  • ឱ​មនុស្ស​សុចរិត​អើយ ចូរ​មាន​សេចក្ដី​រីក‌រាយ ក្នុង​ព្រះ‌យេហូវ៉ា ហើយ​អរ​ព្រះ‌គុណ ឲ្យ​ជា​ទី​រឭក​ដល់​សេចក្ដី​បរិសុទ្ធ របស់​ទ្រង់​ចុះ។
    ទំនុកដំកើង 97:12
  • ម្នាល​បណ្តា‌ជន​នៅ​ផែនដី​អើយ ចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយ ព្រះ‌យេហូវ៉ា ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ដោយ​អរ​សប្បាយ ឲ្យ​ចូល​មក​នៅ​ចំពោះ​ទ្រង់ ដោយ​ច្រៀង​ចម្រៀង​ចុះ
    ទំនុកដំកើង 100:1,2
  • ទូល‌បង្គំ​នឹង​ច្រៀង​ពី​សេចក្ដី​សប្បុរស និង​សេចក្ដី​យុត្តិ‌ធម៌ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់
    ទំនុកដំកើង 101:1
  • ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​រួម​នៅ​ក្នុង​ខ្លួន​អញ ចូរ​សរសើរ​ដល់​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់​ដែរ ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះ‌គុណ​ណា​មួយ​របស់​ទ្រង់​ឡើយ
    ទំនុកដំកើង 103:1,2
  • ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ​រហូត​ដល់​ទី​ថ្ងៃ​លិច នោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​គួរ​សរសើរ
    ទំនុកដំកើង 113:3
  • ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​ច្រៀង​បទ​១​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​សរសើរ​ពី​ទ្រង់ នៅ​ក្នុង​ជំនុំ​នៃ​ពួក​អ្នក​បរិសុទ្ធ​ផង. គួរ​ឲ្យ​គេ​សរសើរ​ព្រះ‌នាម​ទ្រង់ ដោយ​លោត‌កញ្ឆេង គួរ​ឲ្យ​គេ​ច្រៀង​សរសើរ​ទ្រង់ ដោយ​ក្រាប់ និង​ស៊ុង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​រាស្ត្រ​ទ្រង់ ទ្រង់​តាក់‌តែង​មនុស្ស​រាបសា ដោយ​សេចក្ដី​សង្គ្រោះ គួរ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​រីក‌រាយ​ឡើង​ក្នុង​សិរី‌ល្អ គួរ​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ កំពុង​ដែល​ដេក​នៅ​ដំណេក​ខ្លួន
    ទំនុកដំកើង 149:1,3-5
  • ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ទ្រង់ ចូរ​សរសើរ​ដល់​ទ្រង់ នៅ​ចន្លោះ​អាកាស ជា​ទី​សម្ដែង​ព្រះ‌ចេស្តា​ទ្រង់ ចូរ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ចូរ​សរសើរ​ដល់​ទ្រង់ ឲ្យ​សម​នឹង​សណ្ឋាន​ដ៏​ធំ​ប្រសើរ របស់​ទ្រង់ ចូរ​សរសើរ​ទ្រង់​ដោយ​សូរ​ត្រែ ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​ដេញ​ពិណ និង​ចាប់​ស៊ុង ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ក្រាប់ ហើយ​លោត‌កញ្ឆេង ចូរ​សរសើរ​ទ្រង់​ដោយ​ប្រដាប់​មាន​ខ្សែ ហើយ​និង​ខ្លុយ ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ឈឹង​ឲ្យ​ឮ​រងំ ចូរ​សរសើរ​ទ្រង់​ដោយ​វាយ​ឈឹង​ឮ​សូរ​រំពង គួរ​ឲ្យ​ជីវិត​ទាំង‌ឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។:៚
    ទំនុកដំកើង 150
  • លុះ​ពេល​ប្រហែល​ជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុង​តែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នក​ទោស​ក៏​ស្តាប់​ដែរ
    កិច្ចការ 16:25
  • ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ នឹង​ចម្រៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង ហើយ​សរសើរ​ដល់​ព្រះ‌អម្ចាស់​ដោយ​ចិត្ត ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​ជា​ដរាប ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ។
    អេភេសូ 5:19,20
  • ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ
    ថែស្សាឡូនីច​ទី​១ 5:18
  • ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ ដោយ‌សារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់
    ហេព្រើរ 13:15
  • រួច​មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា អស់​ទាំង​បាវ​បម្រើ​ទ្រង់ និង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ទ្រង់ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ
    វវិវរណៈ 19:5